ក្រោយ​ពី​ព្រឹត្តិការណ៍​ប្រណាំង​ទូក​នាគ​រាជ​បាន​បញ្ចប់​ អ្នក​កម្សាន្ត​ទាំង​អស់​ប្រហែល​ជា​សន្សំ​បាន​ពិន្ទុ​ច្រើន​ណាស់​ហើយ​សម្រាប់​ត្រៀម​ក្នុង​ការ​ផ្សង​សំណាង​ជា​មួយ​និង​ព្រឹត្តិការណ៍​ពិន្ទុ​សំណាង​បុណ្យ​អុំ​ទូក​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ ដោយ​ពិន្ទុ​សំណាង​បុណ្យ​អុំទូក​គឺ​ អ្នក​កម្សាន្ត​ទាំង​អស់​អាច​ទទួល​​បាន​​​ពី​​ការ​​បើក​ ​Christmas Large Package​ ដែល​អាច​រក​បាន​ពី​ព្រឹត្តិការណ៍​បាញ់​កាំជ្រួចសុំ​ពរ​ជ៍យ រឺ​ក៏​អាច​រកទិញ​​បាន​ក្នុង​Imperial Street។​ អ្នក​កម្សាន្ត​ក៏​អាច​ទទួល​បាន​ពិន្ទុ​សំណាង​តាម​​រយះ​ការ​បើក​ OrmBuk ដែល​អាច​រក​បាន​ពី​ព្រឹត្តិការណ៍​ប្រណាំង​ទូក​នាគ ​ផង​ដែរ​។ ពេល​នេះ​ អ្នក​កម្សាន្ត​ទាំង​អស់​អាច​ធ្វើ​ការ​ផ្សង​សំណាង​ដោយ​យក​ពិន្ទុ​ដែល​លោក​អ្នក​សន្សំ​បាន​ទៅ​ធ្វើ​ការ​បង្វិល​តាម​រយះ​រាជ​ឧបករណ៍​ Spin ដែល​មាន​នៅ​ក្នុង​ Mysabay ដើម្បី​យក​សម្ភារៈ​ដែល​មាន​ដូច​ជា​៖​ អាវ​យឺត​ មួក​ កាបូប​ និង​ Ipad ជាដើម។

 

បង្វិលពិន្ទុសំណាងបុណ្យអុំទូក ទទួលបានរង្វាន់អស្ចារ្យជាច្រើន https://jx.sabay.com.kh/articles/30400#dvMain

Posted by JX Sabay *OfficialPage on Friday, January 22, 2016

 

I. របៀប​នៃ​ការ​បង្វិល

  •  អ្នក​​កម្សាន្ត​​ដែល​​មាន​​ពិន្ទុ​​​បាន​​មក​​ពី​​ព្រឹត្តិការណ៍​​ខាង​លើ​​ លោក​​អ្នក​​គ្រាន់​​តែ​​ចូល​​ទៅ​​ក្នុង​​គណនី​​ Mysabay ​របស់​​អ្នក​រួច​​ចូល​​ទៅ​​កាន់​​ហាងហ្គេម​ បន្ទាប់​មក​ចុច​​លើ​​ Icon​ ដែល​​តំណាង​​អោយ​​ព្រឹត្តិការណ៍​​នេះ​

  • ក្រោយ​ពី​ចុច​លើ​រូប​ Icon ដែល​តំណាង​អោយ​ព្រឹត្តិការណ៍​រួច​ហើយ​ លោក​អ្នក​នឹងឃើញ​ផ្ទាំង​ដូច​ខាង​ក្រោម៖
  • យើង​មាន​ Function បី ដើម្បី​ជ្រើស​រើស​
  • Function ទីមួយ​គឺ​ ទិញ​
  • លោក​អ្នក​អាច​យក​ពិន្ទុ​របស់​អ្នក​ទៅ​ធ្វើ​ការ​ទិញ​សម្ភារះ​ទាំង​នេះ ( ​ក្រៅ​ពី​ Ipad )

  •  Function ទី​ពីរ​គឺ​ បង្វិល​
  • អ្នក​កម្សាន្ត​អាច​យក​ពិន្ទុ​របស់​អ្នក​ទៅ​ធ្វើ​ការ​បង្វិល​ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​ទាំង​នេះ​ ( ១ ពិន្ទុ​ស្មើ​​ឱកាស​ម្តង​ )
  • ចំនួន​រូបិយ​ប័ណ្ណ​គឺ​ជា​ចំនួន​ពិន្ទុ​ដែល​លោក​អ្នក​មាន​
  • ចុច​ប៊ូតុង​បង្វិល​ ដើម្បី​ធ្វើ​ការ​បង្វិល​


  • Function ទីបី​ ប្រវត្តិការទិញ
  • Function នេះ​អាច​អោយ​អ្នក​កម្សាន្ត​ធ្វើ​ការ​ឆែក​មើ​ល​ទៅ​លើ​សម្ភារះ​ដែល​បាន​ឈ្នះ​ពី​ការ​បង្វិល​ រឺ​សម្ភារះ​ដែល​បាន​ទិញ​

  • បញ្ចាក់​៖ System នេះនឹង​ចាប់​ផ្តើម​ដំណើរ​ការចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ ឆ្នាំ​២០១៦ នេះ​តទៅ​។​
  • អ្នក​កម្សាន្ត​ដែល​ចង់​មក​ធ្វើ​ការ​បើក​រង្វាន់​អាច​មក​បើ​ក​បាន​ចាប់ពី​ម៉ោង​ ៨ ព្រឹក​ដល់​ម៉ោង​ ៥ ល្ងាច​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​នៅ​ការិយាល័យ​​ Sabay  ដែល​មាន​អាស័យដ្ឋាន​នៅ​​អាគារ​លេខ​៣០៨ មហា​វិថីព្រះ​មុន្នីវង្ស​ រាជ​ធានី​​ភ្នំពេញ។