ខណៈ​ដែល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខិត​ជិត​មក​ដល់​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​ៗ​ជា​ច្រើន ដែល​​ពាក់​ព័ន្ធ​នឹង​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ រួម​ជាមួយ​រង្វាន់​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ព្រឹត្តិការណ៍​ទាំង​នោះ​មាន​ដូច​ជា ៖ ព្រឹត្តិការណ៍​បុណ្យ​ភ្ជុំ​បិណ្ឌ ព្រឹត្តិការណ៍​ស៊ុត​សំណាង ព្រឹត្តិការណ៍​ដុត​នំ​ព្រះ​ខែ និង​ព្រឹត្តិការណ៍​បញ្ចូល​ Jpoint ទទួល​រង្វាន់។ ចុះ​ចំណែក​រង្វាន់​វិញ តើ​ JX II មាន​អ្វី​ប្លែក​ខ្លះ ?

សម្រាប់ Version ថ្មី​នេះ​ អ្នក​កម្សាន្ត​នឹង​មាន​ឱកាស​ទទួល​បាន​ Experience , Gold និង Item ល្អៗ​ជា​ច្រើន​ដូច​ជា ៖ ​Door divsion collec, Unicorn​​ ឬក៏ Senior Marshal Horse, Agelimove Scroll និង រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត។ ជា​ការ​ងាយ​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ អ្នក​កម្សាន្ត​គ្រាន់​តែ​ចូល​រួម​សកម្មភាព​សប្បាយ​រីករាយ​ ក្នុង​សេវា​កម្សាន្ត​ JX II ក្នុង Version ថ្មី​នេះ ។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត ក្នុង​ Version ថ្មី​នេះ  JX II បាន​ដាក់​រង្វាន់ ​Earth Dragon and Phoenix ជា​ច្រើន សម្រាប់​ផ្ដល់​សំណាង​ដល់​តួអង្គ​ទាំង​អស់ មាន​ឱកាស​ទទួល​បាន​ឈុត​ថ្មី ដែល​មាន​អនុភាព​អស្ចារ្យ​​ ដែល​អ្នក​កម្សាន្ត​ស្ទើរ​គ្រប់​រូប​កំពុង​តែ​ស្វែង​រក។

JX II ជា​សេវា​កម្សាន្ត​បែប​​ផ្សង​ព្រេង​មួយ ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​បង្កើត​តួអង្គ​មួយ​រូប បន្ទាប់​ធ្វើ​ការ​ដើរ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​មួយ ក្នុង​ចំណោម​បក្ស​​ទាំង ៧ ដែល​មាន​ក្បាច់​គុន​ពិសេស​រៀង​ខ្លួន។ ក្រៅ​ពី​ការ​ប្រយុទ្ធ​ក្បាច់​គុន JX II មាន​សកម្មភាព​ជា​ច្រើន​ទៀត ដែល​ស្ដែង​ចេញ​ពី​សកម្មភាព​​ពិត​ៗ​មាន​ក្នុង​សង្គម​ខាង​ក្រៅ ដូច​ជា​ ព្រឹត្តិការណ៍​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​លើ​ជា​ដើម៕