ឱកាស​មាន​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្រាប់​អ្នក​ក្លាហាន​ AK Online ដែល​ចង់​ចុះ​ឈ្មោះ​ប្រកួត​វគ្គ​ជម្រុះ​ CNC បាត់​ដំបង ប៉ុន្តែ​សម្រាប់ JX II វិញ​ ការ​ចុះ​ឈ្មោះ​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​កញ្ញា​ ខាង​មុខ​នេះ។ ឆាក​​ប្រយុទ្ធ​ដ៏​កក្រើក​ខេត្ត​បាត់​ដំបង​ជិត​ដល់​ហើយ ចុះ​ឈ្មោះ​ប្រកួត​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​អ្នក។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទាំង​អស់ នឹង​អាច​ចូល​កម្សាន្ត​ ព្រម​ទាំង​រៀប​ចំ Hero របស់​ខ្លួន​ក្នុង​ Server CNC JX II Client ​នៅ​ថ្ងៃ​ស្អែក​បាន​ហើយ​ ។ ចុច​ទី​នេះ​ ដើម្បី​ធ្វើ​ការទាញយក Client JX CNC។ អូ​ភ្លេច​ប្រាប់ ! សម្រាប់​អ្នក​ចង់​ប្រកួត JX II នៅ​មាន​ឱកាស​ ៣ ថ្ងៃ​ទៀត ! ដូច្នេះ​ប្រសិនបើ​ប្រិយមិត្ត​ចង់​បញ្ចេញ​ភាព​ក្លាហាន​របស់​អ្នក​តាមរយៈ​ JX II កុំ​ភ្លេច​ចុះ​ឈ្មោះ​ប្រកួត​ណា !

ការ​ប្រកួត​ជម្រុះ​ជុំ​ទី ៣ នៃ​សេវា​កម្សាន្ត​ JX II​ នេះ​ អ្នក​ក្លាហាន​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់​ នឹង​ទទួល​បាន​តួអង្គ​កម្រិត​ទី៩០ដែល​មាន​ Item ជា​ច្រើន​ សម្រាប់​ទុក​ប្រើប្រាស់​ពេល​ប្រកួត។ ដូច្នេះ​ប្រិយមិត្ត​មិន​ចាំ​បាច់​ព្រួយបារម្ភ​ ពី​រឿង​យក​តួអង្គ​ដែល​មាន​កម្រិត​ខ្ពស់​សម្រាប់​ការ​ប្រកួត​ CNC នេះ​ឡើយ។

ការ​ប្រកួត​ CNC របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​ការ​ស្វែង​រក​ក្រុម​ជើង​ខ្លាំង​ JX II ចំនួន ៤ ក្រុម​ប្រចាំ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ ២០១២ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​អ្នក​ខ្លាំង​ JX II មក​ពី​ ៣ តំបន់​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​បាត់ដំបង ។ អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់​ នឹង​បាន​ទទួល​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បន្ទាប់​ពី​បាន​ទទួល​ជ័យជំនះ​ពី​ការ​ប្រកួត​នេះ។

អត្ថបទ៖ តុង