សម្រាប់​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ នេះ ជា​ថ្ងៃ​ចុង​ក្រោយសម្រាប់​ការ​ចុះ​ថ្លៃ ២០% នៃ​ការ​ចុះ​ឈ្មោះ​ប្រកួត​ CNC វគ្គ​ជម្រុះ​បាត់​ដំបង​ហើយ ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ខណៈ​ដែល​ចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់ ១៧ អ្នក​ដែល​ចូល​រួម​ប្រកួត​ទាំង​នឹង​មិន​ទទួល​បាន​ការ​ចុះ​ថ្លៃ​ឡើយ។

ការ​ចុះ​ថ្លៃ​ ២០% នេះ ប្រិយមិត្ត​ដែល​ចង់​ចុះ​ឈ្មោះ​ប្រកួត​សេវា​កម្សាន្ត AK Online និង JX II ទាំង​អស់​គឺ​ចំណាយ​ត្រឹម​តែ ១៦០ Sabay Coins តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​គាំ​ទ្រ​សេវា​កម្សាន្ត AK Online និង JX II ប្រចាំ​ខេត្ត​បាត់ដំបង​ទាំង​អស់ ចង់​ចុះ​ឈ្មោះ​ប្រកួត សូម​ប្រញាប់​រួសរ៉ាវ​ឡើង ព្រោះ​ថា​ការ​ចុះ​ឈ្មោះ​មាន​កំណត់។

ជុំ​វិញ​ការ​ចុះ​ឈ្មោះ​ CNC វគ្គ​ជម្រុះ​ខេត្ត​បាត់​ដំបង​នេះ ប្រិយមិត្ត​​ JX II មួយ​ចំនួន​ ព្រួយ​បារម្ភ​ពី​រឿង​គ្មាន Hero យក​ទៅ​ប្រកួត​ ប៉ុន្តែ​បក​ស្រាយ​លើ​បញ្ហា​នេះ សេវា​កម្សាន្ត​ និស្ស័យ​ស្នេហ៍​ដាវ​ទេព នឹង​ប្រគល់​ Hero ដែល​មាន​កម្រិត​ទី ៩០ មួយ​រូប ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់។ បន្ថែម​លើ​ Hero កម្រិត​ទី ៩០ នេះ JX II ក៏​ថែម​ទាំង​ផ្ដល់​ Item ជា​ច្រើន​ដែល​មាន​ក្នុង Book of Event សម្រាប់​ឲ្យ​ចូល​រួម​ប្រកួត​ទាំងអស់​ ធ្វើ​ការ​រៀប​ចំ​ និង​ត្រៀម​ខ្លួន​បញ្ចេញ​សមត្ថភាព​លើ​ឆាក​ប្រយុទ្ធ​ ដែល​នឹង​កក្រើក​នៅ​ក្រុង​បាត់ដំបង​នា​ពេល​ខាង​មុខ​នេះ។

រង្វាន់​ជា​ច្រើន​កំពុង​រង់​ចាំ​អ្នក​ទាំង​អស់​គ្នា ! ចុះ​ឈ្មោះ​ប្រកួត​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ភាព​ក្លាហាន​របស់​អ្នក !

អត្ថបទ៖ តុង