ឆាក​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ជើង​ខ្លាំង JX II និង AK Online សរុប​ចំនួន ១២ ក្រុម ទើប​តែ​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ហើយ​នៅ​ទី​បញ្ចប់​ AK Online រក​បាន​ក្រុម​ជើង​ខ្លាំង ២ ក្រុម ខណៈពេល​ដែល​ JX II រក​បាន​ជើង​ឯក​យុទ្ធ​សិល្ប​ចំនួន ៤ ក្រុម។ តើ​ក្រុម​ដែល​ឈ្នះ​ពី​ការ​ប្រកួត​ CNC វគ្គ​ជម្រុះ​ភ្នំពេញ​នេះ មាន​ឈ្មោះ​អ្វី​ខ្លះ ?

​សេវា​កម្សាន្ត JX II វិញ​អបអរ​សាទ​ដល់​ក្រុម​ជើង​ខ្លាំង​ទាំង ៤ ដែល​បាន​បំបាក់​គូ​ប្រកួត​ត​ដៃ​ស្ទើរ​តែ​មិន​រួច នៅ​លើ​ឆាក​ប្រកួត​ CNC វគ្គ​ជម្រុះ​ភ្នំពេញ។ ក្រុម​ JX II ទាំង ៤ នេះ​មាន​ឈ្មោះ​ដូច​ជា ៖ NeverMore , TeamRamdom , STBattleleague និង Family476។

ក្រុម​ដែល​បាន​ទទួល​ជ័យ​ជំនះ​ពី​ការ​ប្រកួត​ខាង​លើ​នេះ គឺ​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ CNC វគ្គ​ចុង​ក្រោយ​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​ជើង​ខ្លាំង​មក​ពី ៣ តំបន់​ដូច​ជា ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​រាជធានី​ភ្នំពេញ។ អ្វី​ដែល​ពិសេស​ជាង​នេះ ក្រុម​ទទួល​ជ័យ​ជំនះ​ទាំង​អស់ ក៏​ទទួល​បាន​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​មួយ​ក្រុម ១០០ ដុល្លារ​អាមេរិក​ផង​ដែរ ពី​ CNC វគ្គ​ជម្រុះ​ជុំ​ទី ៣ សម្រាប់​ AK Online និង​ទី២ សម្រាប់ JX II ៕