ភាព​សប្បាយ​រីករាយ​បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ហើយ ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព Version ថ្មី​នេះ។​ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​ JX II បាន​នាំ​អ្វី​ប្លែក​ខ្លះ ? ហើយ​ចំណែក​ឯ Item វិញ តើ​មាន​អ្វី​​ថ្មី?

សម្រាប់​ Version ថ្មី​នេះ តួអង្គ​នឹង​ទទួល​ Item ល្អ និង Experience ច្រើន​ជាង​មុន តាម​រយៈ​បេសកកម្ម​ថ្មីៗ​ពី​ NPC Chang E ដែល​ជា​ទេព​អប្សរ​នៅ​លើ​ឋាន​ព្រះ​ច័ន្ទ។ NPC Chang E បាន​ផ្ដល់​បេសកកម្ម​ដល់​តួអង្គ​ទាំង​អស់​ធ្វើ​ការ​បំពេញ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ក្នុង​បំពេញ​បាន​តែ ៣ ដង ប៉ុណ្ណោះ​។ តើ Chang E មាន​បេសកកម្ម​អ្វី​ខ្លះ​ឲ្យ​តួអង្គ​បំពេញ ?

បន្ទាប់​ពី​បំពេញ​បេសកម្ម​​​ដើរ​ចាប់​ទន្សាយ និង​ដាំ​ដើម​ឈើ​នាំ​សំណាង​ចប់​សព្វគ្រប់​ ​តួអង្គ​នឹង​ទទួល​បាន​ item ល្អៗ​ជា​ច្រើន​ ដែល item ទាំង​នោះ​ត្រូវ​បាន​​ផ្ដល់ឲ្យ​​ដោយ​ទេពអប្សរ​ឋាន​លើ​មួយ​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ JX II បាន​ផ្ដល់​ឱកាស​ឲ្យ​តួអង្គ​គ្រប់​រូប​ក្នុង JX II អាច​ផលិត​នំ​លោក​ខែ ដើម្បី​ទទួល​បាន​ Experience និង Item ដ៏​សម្បូរ​បែប​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​ខាង​លើ​នេះ គ្រាន់​តែ​សកម្មភាព​តូច​មួយ​ក្នុង Version នេះ​ទេ JX II នៅ​មាន​ព្រឹត្តិការណ៍​ថ្មីៗ​ជា​ច្រើន​ទៀត ប៉ុន្តែសូមលាក់ទុកសិន ! ហើយ​បើ​ចង់​ដឹង​ច្បាស់ កុំ​ភ្លេច​តាមដាន​ JX II Version ថ្មី​នេះ ដែល​ចេញ​ពេល​ឆាប់ៗ​នេះ !