ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ JX II ​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ប្រកួត​ជាង​ ៣០ ក្រុម​ហើយ ខណៈ​ពេល​ដែល​ការ​ចុះ​ឈ្មោះ​នៅ​សល់ ១៣ ថ្ងៃ​ទៀត។ តើ​ការ​ប្រកួត​ CNC ​នៅ​រាជ​ធានី​ភ្នំ​ពេញ​នេះ ធ្វើ​នៅ​កន្លែង​ណា ? ដើម្បី​ចុះ​ឈ្មោះ​បាន ​តើ​ប្រិយមិត្ត​ត្រូវ​ធ្វើ​អ្វី​ខ្លះ ?

ការ​ប្រកួត​ CNC រាជ​ធានី​ភ្នំពេញ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ និង ២៦​ ខែ​សីហា ខាង​មុខ​នេះ ដោយ​ចាប់​យក​ទី​ក្រុង​កោះពេជ្រ​ ជា​សមរភូមិ​ប្រយុទ្ធ​បច្ចេកវិទ្យា​អនឡាញ​រវាង​អ្នក​ក្លាហាន​ជា​ច្រើន​ក្រុម​ដែល​និយម​បច្ចេកវិទ្យា​នេះ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ រថយន្ត​ Ford Fiesta របស់​សេវា​កម្សាន្ត ម៉ុងហ្គោល នឹង​ស្វែង​រក​ម្ចាស់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នោះផង​ដែរ។​ ម៉ុងហ្គោល នឹង​ធ្វើ​ការ​ចាប់​រង្វាន់​ធំ​ តាម​រយៈ​ការ​បង្ហាញ​កាត​នាំ​សំណាង​ទាំង ១២ ដែល​ប្រិយមិត្ត​អាច​រក​បាន​នៅ​តាម​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​សហការ​ជាមួយ​ Sabay។

បក​មក​រក​ការ​ប្រកួត​វិញ តើ​ធ្វើ​ម្ដេច​ទើប​អាច​ចុះ​ឈ្មោះ​បាន ? ទាំង​ JX និង AK ដើម្បី​ចុះ​ឈ្មោះ​បាន គឺ​តម្រូវ​ឲ្យ​​មាន​គ្នា​មួយ​ក្រុម​​ ៥ នាក់ ដែល​មាន​ម្នាក់​ជា​អ្នក​ដឹក​នាំ​ក្រុម។ អ្នក​ដឹក​នាំ​ក្រុម​ត្រូវ​ចំណាយ​អស់ 200​ Sabay Coins ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រកួត ។ បន្ទាប់​មក​ទៀត​អ្នក​ដឹក​នាំ​ក្រុម​ត្រូវ Send Request ទៅ​សមាជិក​របស់​ខ្លួន​ទាំង​ ៤ នាក់​ដើម្បី​បង្កើត​ជា​ក្រុម​មួយ​ក្នុង​ System របស់​ AK Online និង JX II។ ដើម្បី​ឲ្យ​ការ​ចុះ​ឈ្មោះ​ប្រកប​ដោយ​ភាព​ជោគជ័យ​នោះ សមាជិក​ទាំង ៤ ត្រូវ​ Confirm ពី​ Request របស់​មេ​ក្រុម​ដែល​​បាន​ផ្ញើ​កាល​ពី​លើក​ដំបូង។

CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ប្រទេស ដែល​រៀប​ចំ​ឡើង​ដោយ​ AK Online និង JX II ។ JX II និង AK Online ​បាន​សម្រេច​ចិត្ត​យក​ទីតាំង ៣ តំបន់​ក្នុង​ការ​ប្រកួត​ជម្រុះ​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង បាត់ដំបង។ សម្រាប់​ AK Online ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​ លេខ​ ១ និង លេខ ២ AK Online នឹង​ផ្ដល់​ជូន​សំបុត្រ និង​កៅអី​ម្នាក់​មួយ​កន្លែង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត​ ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រវាង​ប្រទេស​ដ៏​ទៃ​ទៀត​ជុំ​វិញ​ពិភព​លោក។

តើ​ក្រុម​ណា​ខ្លះ​នឹង​គ្រង​តំណែង​ជា​ជើង​ឯក​ប្រចាំ​ប្រទេស​ JX II ?