តើ​កំពូល Heroes ទាំង​អស់​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Xmas Tree ហើយ​ឬ​នៅ? ដឹង​ឬ​ទេ​ថា​ព្រឹត្តិការណ៍​នេះ​មាន​អ្វី​ថ្មី​ហើយ​ប្លែក​សម្រាប់ Heroes ទាំង​អស់? ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​និង​ភាព​សប្បាយ​រីករាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​ យើង​ទៅ​ជួប​ជា​មួយ​អ្នក​ដែល​បាន​ចូល​រួម​កម្សាន្ត​បន្តិច​មើល!

សេង សុបញ្ញា និស្សិត​ឆ្នាំ​ទី​១​នៅ​សាកល​វិទ្យាល័យ​ន័រតុន​​បាន​និយាយ​ថា Xmas Event ជា​ព្រឹត្តិការណ៍​មួយ​​ដែល​អាច​អោយ​តួអង្គ​របស់​គេ ក៏​ដូច​ជា​តួអង្គ​ដ៏​ទៃ​ទៀត​ទទួល​នូវ​ការ​​ឡើង​កម្រិត​បាន​យ៉ាង​ឆាប់​រហ័ស​​ពីព្រោះ Xmas Event បាន​ផ្ដល់ Experience ជា​ច្រើន​ដល់ Player រួម​ជា​មួយ​នឹង​កាដូ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ ដែល​មាន​បន្ថែមItem ល្អៗ​ជា​ច្រើន​ដល់​អ្នក​ដែល​បាន​បើក​ការ​ដូរ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។

បញ្ញា​ ក៏​បាន​បន្ថែម​ទៀត​ថា គេ​នឹង​ព្យាយាម​​អោយ​​តួអង្គ​របស់​គេ​ឡើង​​​ដល់​កម្រិត​៧០ ពី​ព្រោះ​ថ្ងៃ​នេះ​គេ​បន្ថែម​កម្រិត​តួអង្គ​របស់​គេ​បាន​ពីរ​កម្រិត​ហើយ។ ទំនេរ​ពីរ​ការ​សិក្សា​ខ្ញុំ​មាន​ ហេរ៉ូ មួយ​ផ្សង​ព្រេង​ជា​មួយ​ខ្ញុំ

ដូច​គ្នា​នេះ​ដែរ​​យុវជន​​ ម៉ាង បាន​បង្ហាញ​ពី​ទស្សន​ផ្ទាល់​ខ្លួន​ថា​ ព្រឹត្តិការណ៍ បុណ្យ​ណូអែល​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ពិត​ ជា​សប្បាយ​ ដោយ​សារ​ព្រឹត្តិការណ៍​នេះ​មាន Item ថ្មី​ហើយ​ប្លែក ដែល​​តួអង្គ​ទាំងអស់​អាច​ជិះ​លើ​ដាវ​ដើម្បី​ផ្លាស់ទី​ជា​ដើម។ ម៉ាង​ បន្ថែម​ថា ក្រៅ​ពី​នោះ​គេ​ក៏​អាច​ទទួល​បាន Experience ជា​ច្រើន​ជាមួយ​នឹង​ការ​បើក​កា​ដូ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។

វិសាល​ ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ផង​ដែរ​ថា Xmas Event នេះ​ពិត​ជា​ធ្វើ​អោយ​គេ​សប្បាយ​រីករាយ​មែនទែន ព្រោះ​អាច​អោយ​គេ​ដំឡើង​កម្រិត​តួអង្គ​របស់​គេ​បាន​យ៉ាង​រហ័ស​ ដោយ​សារ​តួអង្គ​របស់​គេ​​មាន​កម្រិត​ទាប តែ​ឥឡូវ​គេ​ទទួល​បាន​កម្រិត​មួយ​គួរសម​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​នោះ អ្វី​ដែល​ធ្វើ​អោយ​គេ​ចាប់​អារម្មណ៍​នោះ គឺ​តួអង្គ​អាច​ជិះ​​លើ​ដាវ​បាន​ ដោយ​ផ្លាស់​ទី​បាន​យ៉ាង​លឿន​ជា​មួយ​យាន​ជំនិះ​នោះ។

ព្រឹត្តិការណ៍​បុណ្យ​ណូអែល​ជា​ព្រឹត្តិការណ៍​មួយ នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ដែល​ទើប​បើក​ដំណើរ​ការ​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​នេះ ហើយ​តួអង្គ​អាច​ទៅ​ទទួល​កា​ដូរ​ពី NPC Xmas Tree ដែល​មាន​នៅ​ក្រុង​ធំ​ទាំង​បី​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេល​នេះ​តទៅ។ បញ្ជាក់​ផង​ដែរ​ថា តួអង្គ​ទាំងអស់​អាច​ចូល​កម្សាន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​លុះ​ត្រា​តែ​មាន​កម្រិត​ចាប់​ពី​ ១០ ឡើង​ទៅ​ហើយ​បាន​​ចូល​បក្ស​រួច​​ទើប​អាច​ចូល​កម្សាន្ត​បាន៕