ក្រៅពី​បំពេញ​បេសកកម្ម​ និង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង JX World តួអង្គ​ទាំងអស់​ក៏​ត្រូវ​មាន​ការ​ចាំបាច់​មួយ​ ចំនួន​ក្នុង​ការ​ទិញ​របស់​របរ​ផ្សេងៗ​ដូច​ជា៖ ថ្នាំ សំលៀក​បំពាក់ អាវុធ គម្ពីរ និង​របស់​របរ​ចាំបាច់ សម្រាប់​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ឧបករណ៍​ និង​វត្ថុ​ទាំងអស់​នោះ​អាច​រក​ទិញ​បាន​តាម NPC មួយ ចំនួន​ដែល​ផ្ដល់​ដោយ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព និង​មួយ​ចំនួន​ទៀត​អាច​រក​ទិញ​បាន​ពី​ តួអង្គ​ដ៏​ទៃ​ដែល​ដាក់​លក់​ក្នុង​ហាង​របស់​ខ្លួន។ ដើម្បី​រក​លុយ​ទិញ​របស់របរ​ផ្សេង​ៗ និង​វត្ថុ​ទាំងអស់​នោះ​បាន តើ Playerត្រូវ​ធ្វើ​ដូច​​ម្ដេច?

តើ​តួអង្គ​នឹង​ទទួល​បាន​អ្វី បន្ទាប់​ពី​បំពេញ​បេសកកម្ម Merchant Guild Boss​ ចប់​សព្វ​គ្រប់​នោះ? នៅ​ក្នុង JX World លុយ​ដែល​ត្រូវ​ចាយ​ត្រូវ​បាន​បែង​ចែក​កាក់​ជា​បី​ប្រភេទ គឺ​​កាក់​ធម្មតា១០០កាក់ អាច​ប្ដូរ​ទៅជាកាក់​ប្រាក់​ចំនួន​មួយ ហើយ​កាក់​មាស​មួយ​ស្មើ​នឹង​កាក់​ប្រាក់​ចំនួន១០០កាក់។ ដើម្បី​​ទទួល​បាន​លុយ​ទាំងអស់​នោះ​ តួអង្គ​ត្រូវ​ទៅ​ជួប NPC Merchant Guild Boss ដែល​មាន​នៅ​គ្រប់​ក្រុង​ទាំងអស់​នៅ​ក្នុង JX World។ បន្ទាប់​​​មក​ជ្រើស​រើស​យក ” I never hesitate to contribute to the country court” ដើម្បី​ទទួល​យក​បេសកកម្ម​របស់ Merchant Guild Boss

បន្ទាប់​ពី​បាន​ទទួល​បេសកកម្ម​រួច​មក​ តួអង្គ​អាច​ទៅ​បំពេញ​បេសកកម្ម​ទាំងនោះ​បាន​ហើយ ដោយ​ទៅតាម​ការ​កំណត់​របស់ Merchant Guild Boss រួច​ត្រលប់​ទៅ Merchant Guild Boss វិញ​ក្រោយ​ពេល​បំពេញ​បេសកកម្ម​ចប់​សព្វ​គ្រប់ ហើយ​ជ្រើស​រើស​យក “ Yes, the quest is accomplished now ”


អ្នក​នឹង​ទទួល​បាន​កាក់​ប្រាក់​ចំនួន ៦៣​កាក់ និង​កាក់​ធម្មតា​ចំនួន ៤៩​កាក់ រួម​ជាមួយ ២ Reputation Point ក្រោយ​ពេល​ដែល​បេសកកម្ម​បាន​បញ្ចប់។

បេសកកម្ម​ត្រូវ​បំពេញ​​អោយ Merchant Guild Bossមាន​លក្ខណ​ប្លែកៗ​ពី​គ្នា​ដែល​មាន​ដូចជា​៖ ការ​ទៅ​ជួប NPC ផ្សេងៗ​នៅ​គ្រប់​ក្រុង​ទាំងអស់ ទៅ​វាយ​សត្វ​ ឬ​មនុស្ស​ផ្សេងៗ និង ទៅ​យក​របស់​របរ​ពី Western Merchant មក​អោយ​គាត់។ ចំពោះ​បេសកកម្ម​ទៅ​យក​វ៉ាន់​ពី Western Merchant នោះ​គឺ Player អាច​ទៅ​ជួប NPC Wester Merchant ដែល​គាត់​បង្ហាញ​ខ្លួន​រាល់​ពេល ១៥ នាទី​ម្ដង នៅ​ក្រុង​ទាំង​ ៦​ មាន​ដូច​ជា៖ QuanZhou (187/191) , BianJing(179/184), ChengDu (224/225), XiangYang (187/180), YangZhou (206/194) និង​នៅ Dali(178/187)

Merchant Guild Boss គឺ​អ្នក​ជំនួញ​ម្នាក់​ដែល​បាន​ធ្វើ​ជំនួញ​គ្រប់​ក្រុង​ទាំងអស់​នៅ​ក្នុង JX World។ គាត់​មាន​បេសកកម្ម​ជា​ច្រើន​​សម្រាប់ Player ទាំងអស់​ជួយ​បំពេញ​អោយ​គាត់​ជា​រៀង​រាល់​ថ្ងៃ ហើយ​តួអង្គ​និមួយៗ អាច​ទទួល​បេសកកម្ម​របស់​គាត់​បាន​ ១០០ដង​ ក្នុង​មួយ​ថ្ងៃ ដែល​បេសកកម្ម​មួយ​ដង​ គាត់​នឹង​ប្រគល់​រង្វាន់​កាក់​ប្រាក់​ចំនួន ៦៣​កាក់ និង​កាក់​ធម្មតា​ចំនួន ៤៩​កាក់ រួម​ជាមួយ ២ Reputation Point ។ នៅ​រង់​ចាំ​អី​ទៀត ! បំពេញ​បេសកកម្ម​ដើម្បី​រក​​លុយ​ទាំង​អស់​គ្នា! ដូច្នេះ​ចាប់​ផ្ដើម​រក​លុយ​ទាំងអស់​គ្នា​​នៅ​ក្នុង JX World ជាមួយ​នឹង​អ្នក​ជំនួញ​ធំ Merchant Guild Boss