បេសកកម្មស្វែងរក Star fragment​ គឺ​ជា​បេសកកម្ម​ថ្មី​មួយ​ទៀត​របស់​និស្ស័យ​ស្នេហ៏​ដាវ​ទេព​ដែល​ទើបនិង​បាន​បង្កើត​ដែល​បេសក​កម្ម​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​បេសកកម្ម​ផ្សេងៗ​ជា​ច្រើន​។​អ្នក​កម្សាន្តដែល​ចូល​រួម​បេសក​កម្ម​និង​ទទួល​បាន​​ Star fragment សំរាប់ប្តូរយកឈុតបក្សកម្រិតទី៤​និង​ទី៥ពី NPC ​ដែល​មាន​ឈ្មោះថា​ Prophet QingYu ដែល​មាន​ទីតាំង​នៅ​ក្រុង​ FengXiang 218/195 ​ដែល​ជា​ឈុត​ដែល​មាន​អនុភាព​ខ្លាំង​ក្លា​និង​អស្ចារ្យ​ក្នុង​ពិភព​និស្ស័យ​ស្នេហ៏​ដា​វ​ទេព​ផង​ដែរ​។

I-ដំណើរការនែបេសកកម្ម

ដើម្បីអាចស្វែងរក Star fragment តួអង្គ​និមួយៗ​ត្រូវ​ចូល​រួម​ជា​មួយ​បេសក​កម្ម​និង​ព្រឺត្តិការណ៍ជា​ច្រើន​ដូចជា​៖

  • បេសកកម្មកម្ចាត់បីសាច់(តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៤០​ឡើង​ទៅដល់កម្រិត៧៩​ពេល​ដែល​បើក​ហិប​ LiuWei Treasure Box​ ដែល​ធ្លាក់​ពី​មេ​បីសាច​​និង​​ទទួល​បាន​​ Star fragment ចំនួន​បី​។​ក្នុង​មួយ​ថ្ងៃតួអង្គនិមួយៗ​អាច​បើក​ហិប​នេះ​ចំនួន​៣ដង។ចំណែកតួអង្គមានកម្រិត៨០ឡើងទៅពេលបើក​ហិប​ LiuWei Treasure Box​ អាចទទួលបាន​​ Sky Instrument Shard ចំនួនមួយ។)
  • បេសកកម្មសង្គ្រាមទ្វារមេឃ(តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៤០​ឡើង​ទៅដល់កម្រិត៧៩​ចូល​រួម​បេសក​កម្ម​សង្គ្រាម​ទ្វារ​មេឃ​ចប់​និង​ទទួល​បាន​​​ Star fragment ចំនួន​​មួយ​)​ចំណែក​តួអង្គ​មាន​កម្រិត​៨០​ឡើង​ទៅ​ដល់​កម្រិត​៨៤​អាច​ទទួលបាន​​ Star fragment ទាល់​តែ​ទទួល​ជ័យ​ជំនៈ​ក្នុង​បេសកកម្ម​សង្គ្រាម​ទ្ទារ​មេឃ​​។​ចំពោះ​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​៨៥​ឡើង​ទៅ​ពេល​ទទួល​បាន​​ Sky instrument Shard ពេល​ដែល​ទទួល​ជ័យ​ជំនៈ​ក្នុង​បេសក​កម្ម​សង្គ្រាម​ទ្ទារ​មេឃ​។
  • ដំណើរឆ្ពោះទៅកាន់ភ្នំលៀងសាន
  • បេសកកម្ម​ Taixu
  • ភូមិមគ្រឹសលាក់ដាវ

បញ្ជាក់​៖​

II-ការយក Star Fragment ប្តូរយករង្វាន់

បន្ទាប់ពីទទួលបាន Star fragment បានគ្រប់ចំនួនហើយលោកអ្នកអាចទៅជួបជា​​មួយ​​ NPC​ដែល​មាន​ឈ្មោះថា​ Prophet QingYu ដែល​មាន​ទីតាំង​នៅ​ក្រុង​ FengXiang 218/195 ​ដើម្បី​​ប្ដូរ​​យក​ School Contribution ,ឈុត​​សម្លៀក​​បំពាក់​​បក្ស​​កម្រិត​​ទី​​៤នឹង​ Upgrade យក​​ឈុត​​កម្រិត​​ទី​​៥​​បាន​​។

បញ្ជាក់​៖ ប្រសិន​បើ​អ្នក​យក​ឈុត​សម្លៀក​បំពាក់​បក្ស​កម្រិត​ទី​៤ដែល​ធ្លាប់​ប្រើ​ប្រាស់​ Meteoric Soul ហើយ​ Upgradeទៅ​ជា​ឈុត​កម្រិត​ទី​៥​នោះ​អ្នក​និង​ទទួល​បាន​ឈុត​កម្រិត​ទី​៥​ថ្មី​ដែល​ពុំ​មាន​ប្រើ​ប្រាស់​ Meteoric Soul ។