កន្លង​មក​ព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទីពីរ ស្វែងរក​ក្រុម​ខ្លាំង​ទាំង​AK និង​JX ហៅ​កាត់​ថា CNC 2012 ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២១-២២ កក្កដា ២០១២​ខាង​មុខ​នេះ នៅ​សណ្ឋាគារ​សូហ្វីតែល​សៀមរាប Sabay ចេញ​តែ​អត្ថបទ​ឲ្យ​ប្រិយមិត្ត​អាន ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព ប៉ុន្តែ​ទំព័រ​នេះ​Sabay TV សម្រេច​បាន​វីដេអូ​ឃ្លិប​មួយ បរិយាយ​សង្ខេប​រាល់​ព័ត៌មាន​លំអិត​ទាំង​នោះ។

ការ​ប្រកួត​ដ៏​ក្ដៅគគុក ដែល​មាន​វត្តមាន​ក្រុម​ខ្លាំង ជាង​៣០ក្រុម(AK-JX) វត្តមាន​កំពូល​តារា​ចម្រៀង មាស សុខសោភា ការ​ផ្ដល់​ឱកាស​ឈ្នះ​រង្វាន់​ជាង ២ពាន់​ដុល្លារ​អាមេរិក​ដល់​បណ្ដា​អ្នក​ចូល​ទស្សនា ទទួល​បាន​ការ​បញ្ចូល​Avatar លើ​ទូរស័ព្ទ​ដៃ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Symbian និង​Android ព្រម​ទាំង​ការ​កម្សាន្ត​ម៉ុងហ្គោល​ដោយ​ឥត​គិត​ថ្លៃ។

សូមចុច​ទី​នេះ​ដើម្បី​មើល​វីដេអូ!