គិត​មក​ដល់​ពេល​នេះ​រយៈ​ពេល​មិន​ដល់​ ១ ថ្ងៃ​ផង សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ទទួល​ក្រុម​អ្នក​ក្លាហាន​ចុះ​ឈ្មោះ​ប្រកួត​ជាង ១០ ក្រុម​ហើយ ខណៈ​ពេល​ការ​ចុះ​ឈ្មោះ​នៅ​សល់​ចំនួន ១៩ ថ្ងៃ​ទៀត។ តើ​ការ​ប្រកួត CNC ​ជុំ​ទី ២ របស់​ JX II ធ្វើ​នៅ​កន្លែង​ណា​ ?

ការ​បញ្ចេញ​យុទ្ធ​សិល្ប​ និង​ក្បាច់​គុន​របស់​អ្នក​ក្លាហាន​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ទាំង​អស់ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ និង ២៦ ខែ​សីហា នា​ពេល​ខាង​មុខ​នេះ នៅ Enter Cyber រាជ​ធានី​ភ្នំពេញ។ ចំណែក​ថ្ងៃ​ទី​ ២៤ ខែ​ដដែល​នេះ គឺ​ជា​ថ្ងៃ​ដែល​ក្រុម​អ្នក​ក្លាហាន​បាន​ចុះ​ឈ្មោះ​ទាំង​អស់​ ធ្វើ​ការ​ចាប់​ឆ្នោត​ជ្រើស​គូ​ប្រកួត។

បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ប្រកួត​ ក្រុម​អ្នក​ក្លាហាន​ទាំង​អស់​ នឹង​ទទួល​បាន​តួអង្គ​កម្រិត​ទី ៩០ ម្នាក់​មួយ ដែល​មាន​សិទ្ធិ​អាច Log in ចូល​ទៅ​កាន់ New World (JX2​ National CHAMPIONSHIPS)​​ របស់​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន ដើម្បី​ធ្វើ​ការ​សាក​យុទ្ធ​សិល្ប និង​យុទ្ធសាស្ត្រ​នៃ​​ក្រុម​របស់​ខ្លួន។ ដំណើរ​ការ​នៃ​ការ​ចូល​កម្សាន្ត​ក្នុង New World (JX2​ National CHAMPIONSHIPS)​ នេះ និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​បើក​ដំណើរ​ការ​ឲ្យ​ដោនឡូត និង​ចូល​កម្សាន្ត​នៅ​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៥​ ខែ​សីហា នេះ។ ចុច​ទី​នេះ ដើម្បី​​ទទួល​បាន​​ព័ត៌មាន​លម្អិត​នៃ​ការ​ប្រកួត​នេះ។

ការ​ប្រកួត​ CNC របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​ការ​ស្វែង​រក​ក្រុម​ជើង​ខ្លាំង​ JX II ចំនួន ២ ក្រុម​ប្រចាំ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ ២០២១ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​អ្នក​ខ្លាំង​ JX II មក​ពី​ ៣ តំបន់​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​បាត់ដំបង ។ អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់​ នឹង​បាន​ទទួល​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បន្ទាប់​ពី​បាន​ទទួល​ជ័យជំនះ​ពី​ការ​ប្រកួត​នេះ។

ប្រញាប់​ចុះ​ឈ្មោះ​ឲ្យ​បាន​មុន​គេ​ណា ! ព្រោះ​ថា​មាន​​ក្រុម​អ្នក​ក្លាហាន​ច្រើន​ណាស់​ចង់​បញ្ចេញ​សមត្ថភាព​ !