នៅ​រសៀល​ថ្ងៃ​នេះ Sabay បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់ Laptop ម៉ូដែល H2ចំនួន ៣ គ្រឿង និង​មាន Free Internet រយៈ​ពេល​៣​ខែ ដល់​អ្នក​មាន​សមត្ថភាព​លើស​គេ​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​ក្នុង ​នគរ​ឧត្តុង្គ​ចំនួន​បី Heroនៅ​ការិយាល័យ​កណ្ដាល​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ ៣០៨ មហាវិថី​ព្រះមុនីវង្ស។

ជយលាភី​ទាំង​បី រួមមាន Top Superior Top Reputation និង Top Millionaire ដែល​សេវា​កម្សាន្ត JXII តម្រូវ​អោយ Hero ទាំង​អស់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ហើយ។

ជយលាភី TOP SUPERIOR បាន​ទៅ Hero Taq_Mor99 ដែល អាច​ធ្វើ​បាន​រហូត​ដល់ Level ៩៥​ជា Level ខ្ពស់​បំផុត​​។ ​​ក្នុង​ឱកាស​ទទួល​រង្វាន់ Laptop នេះ ម្ចាស់ Hero Taq_Mor99 បាន​បង្ហាញ​ក្តី​​រីករាយ និង​អះអាង​ថា “ខ្ញុំ បាន​រំពឹង​ទុក ជា​មុន និង​ជឿជាក់​តាំង​ពី​ការ​ចាប់​ផ្ដើម​ចូល​លេង នៅ​​នគរ​ឧត្ដុង្គ ពី​ដំបូង មក​ម្ល៉េះ​ថា​នឹង​ទទួល​បាន​រង្វាន់​នេះ”។

ចំណែក​ម្ចាស់ Laptop ទី​ពីរ សម្រាប់​ជយលាភី TOP REPUTATION បាន​ទៅ​លើ​លោក ប៊ុន ហេង ម្ចាស់ Hero Pcgameservice ជា​អ្នក​មាន​​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ជាង​គេ​នៅ​នគរ​ឧត្ដុង្គ មាន​​រហូត​ដល់​ទៅ ១៤៥៩០២ ។ ប៊ុន ហេង ក៏​បាន​​ឲ្យ​ដឹង​ដែរ​ថា ដំបូង​លោក​មិន​ជឿ​ថា​អាច​ឈ្នះ​រង្វាន់​ដ៏​ពិសេស​នេះ​ទេ ដោយ​សារ​គិត​ថា​មាន​ម្ចាស់ Hero ជា​ច្រើន​ដែល​មាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​ជាង​លោក។ “ខ្ញុំ​គិត​ថា​នេះ​ជា​សំណាង​របស់​ខ្ញុំ​ទេ”។

ជយលាភី​ចុង​ក្រោយ TOP MILLIONAIRE បាន​ទៅ​លើ Hero ដែល​មាន​ឈ្មោះ​ថា MillionaiRi? ដែល​ជា​កំពូល​អ្នក​រក Gold នៅ​នគរ​ឧត្ដុង្គ ។ កំពូល​អ្នក​រក Gold រូប​នេះ​បាន​ប្រាប់​អោយ​ដឹង​ថា នេះ​ជា​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​សម្រាប់​រូប គេ​ក្នុង​ការ​បន្ត លេង កម្សាន្ត​​សេវា​កម្សាន្ត JXII។

លោក វ៉ាន់ សំបូរ ​អ្នក​គ្រប់គ្រង​ការកម្សាន្ត​អនឡាញ​ប្រចាំ​ក្រុមហ៊ុន Sabay ឲ្យ​ដឹង​ថា ទម្រាំ​រក​ឃើញ​កំពូល Hero ទាំង​បី​នេះ ​គឺ​ត្រូវ​ចំណាយ​ពេល​ជាង​បី​ខែ​។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ពី​សមត្ថភាព ក៏​ដូច​ជា​ការ​រីក​ចម្រើន​ឈាន​ទៅ​មុខ​របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​លើ​ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ផង​ដែរ។ ជា​ចុងក្រោយ លោក​បាន​បញ្ជាក់​ថា Sabay នៅ​តែ​បន្ត​ជំរុញ និង​ពាំនាំ​នូវ​​អ្វី​ដែល​ថ្មី​ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកវិទ្យា​​ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដល់​យុវវ័យ ។

និស្ស័យ​ស្នេហ៍​ដាវ​ទេព គឺ​ជា​សេវាកម្ម​កម្សាន្ត​បែប​ផ្សងព្រេង​ប្រភេទ MMORPG (Massively Multiplayer Online Role Game) ដែល​អ្នក​ចូល​លេង​កម្សាន្ត​ប្រៀប​ដូច​ជា​ចូល​ទៅ​កាន់​ប្រវត្តិ​ព្រេង​បុរាណ​ របស់​ចិនពិតៗ ដែល​សាច់​រឿង​និយាយ​ពី​សង្គ្រាម​ស៊ីសាច់​ហុតឈាម​រវាង​នគរ​សុង និង លាវ។ ក្នុង​សេវាកម្ម​កម្សាន្ត​នេះ Player ទាំង​អស់​អាច​ជ្រើសរើស​បក្ស​ណាមួយ​ក្នុង​ចំណោម​បក្ស​ធំៗ​ទាំង ៧ ដូច​ជា បក្ស​សៅលីញ បក្ស​ស្មូម បក្ស​អឺម៉ី បក្ស​ពិស​ទាំង​ប្រាំ បក្ស​សម្ព័ន្ធ​ថាំង បក្ស​អ៊ូតាំង និង​គ្រួសារ​ត្រកូល​យ៉ាង ដើម្បី​ចូលរួម​លេងកម្សាន្ត​។

រហូត​មក​ទល់​ពេល​នេះ និស្ស័យ​ ស្នេហ៍​ដាវទេព (JXII) បាន​បង្កើត​នគរ​ចំនួន​ប្រាំមួយ​​រួម​​មាន មហានគរ នគរ​សប្បាយ នគរ​ជ័យ នគរ​ភ្នំ នគរ​ចេនឡា នគរ​ហ្វូណន និង​នគរ​ឧត្តុង្គ៕