កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​​ បាន​បើក​ដំណើរ​ការ​បេសកកម្ម​ជា​ច្រើន​​​រួម​មាន​៖ បេសកកម្ម​ធាតុ​ទាំង​ប្រាំ , ព្រឹត្តិការណ៍​សង្គ្រាម​ទ្វារ​មេឃ ,​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​លៀងសាន និង​ព្រឹត្តិការណ៍ Outer Clothes ។ ក្នុង​ចំណោម​​បេសកកម្ម​ទាំង​ប្រាំ​នោះ​ សង្គ្រាម​ទ្វារ​មេឃ ជា​បេសកកម្ម​ដែល​ទទួល​ការ​ពេញ​និយម​ជាងគេ។

លោក ហេង​ លីហុង​ ​ម្ចាស់​ហាង Internet នៅ​ខាង​ត្បូង​ផ្សារ​សំណង់១២ ដែល​មាន Hero កម្រិត​ ៩០ បានប្រាប់ Sabay ថា “ចំណុច​ពិសេស​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ និង​គាំ​ទ្រ​បេសកកម្ម សង្គ្រាម​ទ្វារ​មេឃ​នោះ​គឺ​ ទទួល​បាន Experience ខ្ពស់ ហើយ​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​ដោយ​មិន​ចាំបាច់ Request Combat ទៅ​តួអង្គ​ដ៏​ទៃ​ទៀត”។

លោក លីហុង​​ ក៏បាន​បន្ថែម​ទៀត​ថា​ ចំណុច​ពិសេស​មួយទៀត​​គឺ នៅ​ពេល​ដែល Hero នីមួយៗ​ចូល​ទៅ​ដល់ Sky Door ពេល​នោះ​នឹង​មាន Hero បក្ស Emeiរបស់ Sky Door ចាំ​ជួយ Support Skill របស់​យើង​ជា​ស្រេច​ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ការ​វាយ​ដណ្ដើម​ទង់​គ្នា​គឺ​តម្រូវ​អោយ​ចេះ​ប្រើ​បច្ចេកទេស​ និង​សហការ​គ្នា​ទើប​ទទួល​ជោគជ័យ។

ចំណែក មិន​ សុភា​ ក៏​បាន​ចូល​រួម​​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ចំពោះ Sky Door ​ផង​ដែរ​ថា​ ការ​ចូល​ទៅ Sky Door មាន​ប្រយោជន៍​ច្រើន​សម្រាប់ Player ​ ដូចជា​ ទទួល​បាន Experience ច្រើន ក្នុងរយៈពេល​ខ្លី​ អាច​សន្សំ Sky Door Point ដើម្បី​ប្ដូរ​យក Item ផ្សេងៗ ហើយ​​ផ្សំ​អោយ​ទៅ​ជា​ធាតុ​ទាំង​ប្រាំ​សម្រាប់​បង្កើន​អនុភាព​របស់ Hero និយាយ​រួម​គឺ​ប្រើ​រយៈពេល​មួយ​សមរម្យ​ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។ “ក្រៅ​ពី​នេះ​​អ្វី​ដែល Sky Door កាន់តែ​ទទួល​បាន​​ការ​ពេញ​និយម​នោះ​គឺ​ មិន​មាន​កំណត់​​ម៉ោង​ចូល​ដូចជា Join War នោះ​ឡើយ”។ សុភា បន្ថែម។

ជុំ​វិញ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ រ៉ូទីន បាន​ប្រាប់ Sabay ថា គេ​ចូលចិត្ត​ចូល​ទៅ​កម្សាន្ត Sky Door ព្រោះ​ គេ​អាចUpgrade កម្រិត​តួអង្គ​របស់​គេ​បាន​យ៉ាង​ឆាប់​រហ័ស​ដោយ Sky Door បាន​ផ្ដល់ Experience ច្រើន។ “លើស​ពី​នេះ​​ប្រសិន​បើ​ចង់​ទទួល Experience កាន់តែ​ច្រើន​នោះ​ គេ​អាច​ទិញ Silver Tiger Symbol Box និង Gold Tiger Symbol Box ពី Imperial Street ហើយ​វត្ថុ​ទាំងពីរ​នេះ​គឺ​អាច​គុណ Experience ដែល​យើង​ទទួល​បាន​ដល់​ទៅ ៣ ទៅ​​ ៥​ ដង​ឯ​ណោះ​។ ក្រៅពី​ទទួល​បាន Experience តួអង្គ​នីមួយៗ​ក៏​អាច​ទទួល​បាន​ធាតុ​មួយ​ចំនួន​ដែល​អាច​យក​ទៅ​បន្ថែម​អនុភាព​របស់​តួ​អង្គ​យើង​ផង​ដែរ”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បេសកកម្ម​សង្គ្រាម​ទ្វារ​មេឃ​គឺ​ជា​បេសកកម្ម​មួយ​ដែល​មាន​តែ​នៅ​ក្រុង Xiang Yangតែមួយគត់។​ ដោយ​នៅ​ក្នុង​នោះ​​តួអង្គ​នីមួយៗ​ អាច​ទៅ​ជួប NPC Gun Jun Peng (Xiangyang [178,176])ប៉ុន្តែ​ក្នុង​ករណី​ដែល​តួអង្គ​នោះ​មាន Level ចាប់ពី ៧០ឡើងទៅ​ទើប​អាច​ចូល​ទៅ​កាន់ Sky Door បាន។ ដោយ​នៅ​ក្នុង​នោះ​នឹង​ទទួល​ជា Random ដោយ​ធ្វើ​ជា​ទា​ហាន SONG ឬ​ជា​ទា​ហាន Lao ដោយ​ចាប់​យក​ការងារ​ជា​ក្រុម ពី ៨ ទៅ​ ១៦នាក់​ក្នុង​ការ​វាយ​ដណ្ដើម​ទង់​គ្នា៕

ចុះ​ Player ដែល​គាំទ្រ​​សង្គ្រាម​ទ្វារ​មេឃ​ផ្សេង​ទៀត​យល់​យ៉ាង​ណា​ដែរ? សូម​ផ្ញើ​មតិ​របស់​មិត្ត​យុវវ័យ​មក​កាន់ srun.mengkiang@cidc.com.kh