បន្ទាប់​ពី​បាន​ធ្វើ​ការ​បន្ថែម​វត្ថុ និង​ព្រឹត្តិការណ៍​ជា​ច្រើន​ជំនាន់​រួច​មក សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ដែល​នៅ​ក្នុង​នោះ​មាន Players​ជា​ច្រើន​​បាន​ចូល​ទៅ​បង្កើត​តួអង្គ ​ដើម្បី​ចូល​​លេង​កម្សាន្ត​។ អានុភាព​របស់​តួអង្គ​ គឺ​អាស្រ័យ​ទៅ​លើ​វត្ថុ​ផ្សេងៗ និង​ឈុត​សំលៀក​បំពាក់​​ដែល​មាន​​ ហើយ​​វត្ថុ និង​សំលៀក​បំពាក់​ទាំង​នេះ​ អាច​បន្ថែម​អានុភាព​បាន​ដោយសារ​ ការ​ផ្គុំ​ត្បូង​ជា​ច្រើន​បញ្ចូល​គ្នា​តែ​មួយ​ បន្ទាប់​មក​​​យក​ទៅ​ដាក់​នៅ​ក្នុង​អាវុធ និង​សំលៀក​បំពាក់​ទាំងអស់​នោះ។ តើ​ត្បូង​ទាំងអស់​នោះ​បាន​មក​ពី​ណា? តើ​​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ទើប​អាច​ទទួល​ត្បូង​ទាំងអស់​នោះ​បាន?

ដើម្បី​ទទួល​បាន​ត្បូង​ក្នុង​ការ​បន្ថែម​អានុភាព​តួអង្គ​របស់​អ្នក​ តួអង្គ​ទាំងអស់​អាច​ទទួល​ការងារ​ដើម្បី​បំពេញ​បេសកកម្ម​ពីរ គឺ ការ​ចូល​ទៅ​ធ្វើ​សង្គ្រាម និង​ការ​វាយ​​សម្លាប់​ចោរ​។ ចំពោះ ការ​ចូល​ទៅ​ធ្វើ​សង្គ្រាម តួអង្គ​នឹង​ទទួល​បាន​នូវ​ត្បូង​មួយ​ចំនួន​ជា​ការ​លើក​ទឹក​ចិត្ត ​បន្ទាប់​ពី​ការ​ធ្វើ​សង្គ្រាម​បាន​ចប់​សព្វគ្រប់។ ​ដើម្បី​ចូល​ទៅ​ធ្វើ​សង្គ្រាម​បាន ​តួអង្គ​ត្រូវ​ទៅ​ជួប NPC Zhao Yan Nian នៅ​ក្រុង BianJing ដើម្បី​ចុះ​ឈ្មោះ​ចូល​ទៅ​ធ្វើ​សង្គ្រាម។ ធ្វើ​សង្គ្រាម​ចប់​អ្នក​នឹង​ទទួល​បាន​នូវ​វត្ថុ​ និង​ត្បូង​ផ្សេងៗ​ជា​រង្វាន់​។

បេសកកម្ម​មួយ​ទៀត​ដែល Players អាច​ទទួល​បាន​ត្បូង​​​ដែរ​នោះ​គឺ ការ​ចាប់​ចោរ​ដើម្បី​ជួយ​ដល់​សន្តិសុខ​ ក្រុង​ទាំង​មូល។ បេសកកម្ម​ចាប់​ចោរ​ គឺ​ជា​បេសកកម្ម​មួយ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​តួអង្គ​ ក្នុង​នោះ​មាន​ដូចជា Experience , Practice Point និង​រង្វាន់​ចុង​ក្រោយ​ជា​ពិសេស​គឺ​ទទួល​បាន​ត្បូង​សម្រាប់​បន្ថែម​អានុភាព​របស់​ខ្លួន។ ដើម្បី​ទៅ​ចាប់​ចោរ​បាន តើ​តួអង្គ​ត្រូវ​ធ្វើ​ដូច​ម្ដេច?

ដើម្បី​ទទួល​បាន​បេសកកម្ម​ទៅ​ចាប់​ចោរ​បាន​នោះ តួអង្គ​ចាំបាច់​ត្រូវ​ទៅ​ជួប NPC Constable ដែល​មាន​នៅ​គ្រប់​ក្រុង​ទាំងអស់​ លើកលែង​តែ​ក្រុង Dali មួយ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បាន​ជួប​ជាមួយ NPC Constable រួច​មក​ តួអង្គ​នឹង​ទទួល​បាន​ផ្លាក​បញ្ជា​មួយ​សម្រាប់​ទៅ​ចាប់​ចោរ ហើយ​ផ្លាក​បញ្ជា​នោះ​ក៏​បង្ហាញ​ពី​ទីតាំង​ចោរ​ដែល​ត្រូវ​ចាប់​ផង​ដែរ​ ដោយ Players ទាំងអស់​ គ្រាន់​តែ​ចុច Mouse ខាង​ស្ដាំ​ទៅ​លើ​ផ្លាក​បញ្ជា​នោះ។

ក្រោយ​ពី​ទទួល​បាន​ទីតាំង​ចាប់​ចោរ​រួច​មក​ហើយ​នោះ​ តួអង្គ​ត្រូវ​ទៅ​វាយ​សម្លាប់​ចោរ​អោយ​បាន ដើម្បី​បំពេញ​បេសកកម្ម​មួយ​នេះ។

បេសកកម្ម​នឹង​ត្រូវ​បាន​បញ្ចប់​ ក្រោយ​ពេល​ដែល​ចោរ​បាន​បាត់​បង់​ជីវិត​ក្រោម​ការ​វាយ​សម្លាប់​របស់​អ្នក ហើយ​ប្រសិន​បើ​តួអង្គ​អ្នក​ មាន​សំណាង​នោះ​ តួអង្គ​នឹង​ទទួល​បាន​ត្បូង​ភ្លាមៗ។ បន្ទាប់​មក​ត្រលប់​ទៅ​ជួប NPC Constable វិញ​ ដើម្បី​ទទួល​បាន Experience និង Practice Point។

ក្រៅ​ពី​ការ​ចូល​ទៅ​ធ្វើ​សង្គ្រាម និង​ចាប់​ចោរ តួអង្គ​ក៏​អាច​មាន​ឱកាស​ទទួល​បាន​ត្បូង​ផង​ដែរ តាម​រយៈ​ព្រឹត្តិការណ៍​ថ្មីៗ របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។

ត្បូង​បន្ថែម​អានុភាព គឺ​ជា​ត្បូង​​សម្រាប់​តួអង្គ​យក​ទៅ​ផ្គុំ​ចូល​គ្នា​ ដើម្បី​បន្ថែម​អានុភាព​ទៅ​លើ​អាវុធ​ និង​សំលៀក​បំពាក់​ផ្សេង​ៗ ដើម្បី​អោយ​អានុភាព​របស់​តួអង្គ​កាន់តែ​ខ្លាំងក្លា​មួយ​កម្រិត​ថែម​ទៀត។ ការ​ផ្គុំ​ត្បូង​បន្ថែម​អានុភាព គឺ​ផ្គុំ​ទៅ​តាម​ក្បួន​ខ្នាត​ ដោយ​ធ្វើ​យ៉ាងណា​អោយ​សមស្រប​ទៅ​នឹង​ធាតុ​តួអង្គ​របស់​អ្នក​ ដែល​ជា​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​វិជ្ជា​គុណ​នៅ​ក្នុង JX World។