“ចូល​​លេង​​ដំបូង​ខ្ញុំ​​អត់​ដឹង​ថា​ត្រូវ​ធ្វើ​អី​ទេ ហើយ​មើល​ទៅ​​​ដូច​ជា​ស្មុគ​ស្មាញ​បន្តិច ប៉ុន្តែ​ពេល​​លេង​​ហើយ​អាន​តាម​ការ​ណែនាំ​នៅ​ក្នុង​​សេវា​កម្សាន្ត​មួយ​នេះ​ជា​ភាសា​អង់គ្លេស​រួច​មក គឺ​មិន​សូវ​ពិបាក​​​ទេ”។ ផា​និត​ និស្សិត​ឆ្នាំ​ទី​​៣​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​​និយាយ​ពី​និស្ស័យ​ស្នេហ៍​ដាវ​ទេព។

ផានិត​បាន​បន្ត​ទៀត​ថា គេ​ចូល​ចិត្ត​ទៅ​​​ក្រុង និងព្រោះ​នៅ​ទីនោះ​មាន​តួអង្គ​ដាក់​លក់​នូវ​របស់​របរ​ផ្សេងៗ​ជា​ច្រើន​ដែល​មាន​ដូច​ជា ថ្នាំ សំលៀក​បំពាក់ និង​អាវុធ​ផ្សេង​ទៀត។ ”ខ្ញុំ​ចូល​ចិត្ត​ដើរ​ចាប់​ចោរ​ ព្រោះ​វា​អាច​អោយ​ខ្ញុំ​ទទួល​បាន​ត្បូង​ផ្សេងៗ​ក្រោយ​ពេល​ដែល​ខ្ញុំ​បំពេញ​បេសកកម្ម​ចប់”។

កុសល ជា​អ្នក​គាំ​ទ្រ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​និយាយ​ថា គេ​ចាប់​អារម្មណ៍​​ត្រង់​សេវា​កម្សាន្ត​នេះ​មាន​បក្ស​ច្រើន​សម្រាប់ជ្រើសរើស ហើយ​បក្ស​និមួយៗ​​ជំនាញ​ខុសៗគ្នា​ប្រកប​ទៅ​ដោយ​ភាព​ខ្លាំង​រៀង​ខ្លួន​។ កុសល​ ក៏​បាន​បន្ថែម​ទៀត​ថា គេ​ស្គាល់​សេវា​កម្សាន្ត​មួយ​នេះ តាម​រយៈ​មិត្ត​របស់​គេ ហើយ​ការ​ចូល​កម្សាន្ត​​លើក​ដំបូង​គឺ គេ​រៀន​ដោយ​ខ្លួន​ឯង​ដោយ​កម្សាន្ត​តាម​ការ​ណែនាំ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុងហើយ​សព្វ​ថ្ងៃ​នេះ​ ​តួអង្គ​របស់​គេ​មាន​កម្រិត ៩៣ ហើយ ​នៅ​​បក្ស ។ ”ខ្ញុំ​ចូល​ចិត្ត​ទៅ​​​កម្សាន្ត​នៅ​ក្រុងព្រោះ​ខ្ញុំ​អាច​ចូល​ទៅ​កម្សាន្ត​ព្រឹត្តិការណ៍ ដែល​ទទួល​បាន ច្រើន” នេះ​ជា​ការ​លើក​ឡើង​របស់​កុសល។

ដោយ​ឡែក កញ្ញា នី​តា ជា​សិស្ស​នៅ​វិទ្យាល័យ​វត្ត​កោះ​បាន​និយាយ​ប្រាប់​ថា​ គេ​បាន​ស្គាល់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​តាម​រយៈ​មិត្ត​របស់​គេ ហើយ​គេ​ចូល​ចិត្ត​ចូល​ទៅ​កម្សាន្ត និង​​ជជែក​​ជា​មួយ​មិត្ត​ភក្ដិ​​​​រៀង​រាល់​ពេល​ដែល​គេ​ទំនេរ​ពី​ការ​សិក្សា​ ព្រោះ​ពេល​ខ្លះ​អត់​ដឹង​ពី​ការ​កម្សាន្ត​​ត្រង់​ចំណុច​ណា​មួយ​ គេ​អាច​ហៅ​មិត្ត​របស់​គេ​អោយ​ជួយ​​​គ្នា​បាន​។ លើស​ពី​នេះ​ទៅ​ទៀត នី​តា​ ក៏​បាន​បន្ថែម​ទៀត​ថា​ ការ​ចូល​ទៅ​ជជែក​កម្សាន្ត​នៅ​ក្នុង​នោះ អាច​អោយ​គេ​បង្កើន​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​មួយ​កម្រិត​ដែរ។

ងាក​មក​រក​ វាសនា​ ជា​អតីត​និស្សិត​ផ្នែក​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​​​វិញ បាន​និយាយ​​ថា ​គេ​មិន​សូវ​មាន​ពេល​ច្រើន​ទេ​ក្នុង​ការ​ចូល​ទៅ​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នោះ​ ដូច្នេះ​គេ​ប្រើ​ប្រាស់​ថ្នាំ និង​ឧបករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​អាច​អោយ តួអង្គ​របស់​គេ​ឡើង​កម្រិត​បាន​ឆាប់​រហ័ស ព្រោះ​គេ​ទើប​តែ​ចូល​កម្សាន្ត​នៅ​ក្នុង​សេវា​កម្សាន្ត​មួយ​នេះ អស់​រយៈពេល​ជាង​បី​ខែ​តែ​ប៉ុណ្ណោះ។ វាសនា​ ក៏​បាន​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​នេះ​គេ​ប្រើប្រាស់​និង​ចូល​កម្សាន្ត​ព្រឹត្តិការណ៍​បុណ្យ​ណូអែល​ក្នុង​ការ​ទទួល​យកដើម្បី​ដំឡើង​​កម្រិត​តួអង្គ​របស់​គេ ហើយ​ជា​ធម្មតា​គេ​ចូល​ចិត្ត​​ចូល​ទៅជាមួយ​តួអង្គ​ដ៏​ទៃ​ទៀត​នៅ​ខាង​មុខ​បក្សជាង​គេ​ ព្រោះ​អាច​អោយ​គេ​ដឹង​ពី​សមត្ថភាព​តួអង្គ​របស់​គេ​ ពេល​ដែល​គេ​ប្រយុទ្ធ​គ្នា​ជាមួយ​តួអង្គ​ដ៏​ទៃ​ទៀត។

បន្ទាប់​ពី​បាន​ស្ដាប់​ពី​កន្លែង​ដែល​មិត្ត​យុវវ័យ​ទាំង៤ នាក់​ ខាង​លើ​ចូល​ចិត្ត​ទៅ​កម្សាន្ត​រួច​មក តើ​មិត្ត​យុវវ័យ​ទាំងអស់ អាច​ប្រាប់​បាន​ទេ​ថា​​ ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​​នៅ​ក្នុង JX World ?

សូម​ផ្ញើ​មតិ​មក​កាន់៖ srun.mengkiang@cidc.com.kh