បក្ស​សៅលិញ​ត្រូវ​បាន​បែង​ចែក​ជា​បី​សាខា​មាន​ដូច​ជា Shaolin Commoner (SC) Shaolin Martial (SM) និងShaolin Zen (SZ)។Shoalin Commoner (SC) គឺជា​សាខា​មួយ​របស់​បក្ស​សៅលិញ​ ដែល​វិជ្ជា​គុណ​នៃ​សាខា​មួយ​នេះ​គឺ​ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​នឹង​នាំ​មក​នូវ​ថាមពល និង​ឥទ្ធិពល​នៃ​ការ​ការ​ពារ​ពី​ថាមពល​ខាង​ក្រៅ​ពី​គូ​ប្រយុទ្ធ។ ចំពោះ​ជំនាញ Shoalin Commner នៅ​ក្នុង​បក្ស​នេះ​គឺ​សំដៅ​ទៅ​លើ​ការ​ការ​ពារ និង​ការ​បង្កើន​ថាមពល។

ចំណែក​ឯ Shaolin Martial (SM) គឺ​ជា​អ្នក​ចម្បាំង​ដែល​មាន​កម្លាំង​ធាតុ​ស្ថិត​នៅ​ខាង​ក្នុង​ខ្លួន​ជាមួយ​អានុភាព​ដ៏​អស្ចារ្យ ដែល​អាច​អោយ​គេ​ប្រមូល​ថាមពល​ បាន​យ៉ាង​ល្អ​មុន​ពេល​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​គូ​សត្រូវ ហើយ​វិជ្ជា​គុណ​ដែល​ពួកគេ​ប្រើប្រាស់​គឺ​កម្លាំង​ កណ្ដាប់​ដៃ និង​កម្លាំង​​ជើង​របស់​ពួកគេ។

ដោយ​ឡែក Shaolin Zen (SZ) ជា​ព្រះសង្ឃ​ដែល​មាន​សមត្ថភាព​ស្ទាត់​ជំនាញ​​​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ធាតុ​ទាំង​ប្រាំ​នៃ​តោ​របស់​ព្រះ​ពុទ្ធ។ ជំនាញ​របស់​ពួក​គេ​គឺ​បាន​មក​ពី​ការ​បម្លែង​វត្ថុ​មាន​ធាតុ​ និង​គ្មាន​ធាតុ រួម​គ្នា​បង្កើត​បាន​ជា​កំលាង​វាយ​ប្រហារ​ដ៏​អស្ចារ្យ​មួយ​ទៅ​លើ​គូ​សត្រូវ។ សៅលិញ​ទាំងបី​សាខា​ខាង​លើ​នេះ គឺ​សុទ្ធ​តែ​មាន​កម្លាំង​ធាតុ និង​ចំណុច​វាយ​ប្រហារ​ប្លែកៗ​គ្នា​រៀង​ខ្លួន​ទៅ​លើ​គូ​ប្រយុទ្ធ​។ តើ​មិត្ត​យុវវ័យ​ទាំងអស់​គ្នា ចូល​ចិត្ត​សៅ​លិញ​មួយ​ណា​ ក្នុង​ការ​ជ្រើស​រើស​ជំនាញ​នៅ​ក្នុង​បក្ស​នេះ?

បក្ស​សៅលិញ​ គឺ​ជា​បក្ស​ដ៏​ធំ​មួយ​ ហើយ​​មាន​គម្ពីរ​ក្បាច់​គុណ​ជា​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​បក្ស​ដ៏​ទៃ​ទៀត​នៅ​ក្នុង​ពិភព​គុន ហើយ​គម្ពីរ​ទាំងអស់​នោះ​ត្រូវ​បាន​គេ​ដាក់​តម្កល់​នៅ​ក្នុង​កុដិ​បុរាណ​ក្នុង​បក្ស​នេះ។​បក្ស​សៅលិញ​ទទួល​តែ​សិស្ស​ប្រុស (សាវក​ប្រុស) ​ប៉ុណ្ណោះ ដែល​សាវក​ប្រុស​ទាំងអស់​នៅ​ក្នុង​បក្ស​សៅលិញ​នេះ ត្រូវ​បាន​គេ​បែង​ចែក​ជា​ព្រះសង្ឃ និង​បព្វជិត។ ព្រះសង្ឃ​ជា​ធម្មតា​ហ្វឹកហាត់​វិជ្ជា​គុននៅ​ក្នុង​វិហារ​សៅលិញ ចំណែក​ឯ​​បព្វជិត​ត្រូវ​ចេញ​ប្រឡូក​នៅ​ពិភព​គុន​ខាង​ក្រៅ ហើយ​មាន​កិត្តិនាម​ដ៏​ល្បី​ល្បាញ​ជា​មួយ​ភាព​ស្មោះ​ត្រង់​ និង​សច្ចធម៌​របស់​ពូក​គេ​៕