ដើម្បី​ដំឡើង​កម្រិត​អោយ​តួអង្គ​របស់​ខ្លួន​រហូត​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​នៅ​ក្នុង​ពិភព JX II មិន​មែន​ជា​រឿង​មួយ​ងាយ​ស្រួល​នោះ​ទេ។ ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​​តួអង្គ​និមួយៗ​ត្រូវ​ការ Experience ច្រើន ដែល Experience ទាំង​នោះ​តួអង្គ​​ត្រូវ​ស្វែង​រក​តាម​រយៈ​ការ​បំពេញ​​​បេសកកម្ម​ផ្សេងៗ​នៅ​ក្នុង JX World។

ក្រៅពី​នេះ​មាន Player មួយ​ចំនួន​មិន​សូវ​មាន​ពេល​ទំនេរ​ក្នុង​ការ​​បំពេញ​បេសកកម្ម​ ដោយ​យល់​ឃើញ​ដូច្នេះ JX World ក៏​បាន​ផ្ដល់​ព្រឹត្តិការណ៍​​មួយ​ដល់ Player អាច​ទទួល​បាន Experience ច្រើន ដោយ​មិន​ចាំបាច់​បំពេញ​បេសកកម្ម​ណា​មួយ​ឡើយ។ តើ​ព្រឹត្តិការណ៍​​មួយ​នោះ តម្រូវ​អោយ​តួ​អង្គ​ធ្វើ​អ្វី​ខ្លះ​ទើប​អាច​ទទួល​បាន Experience យ៉ាងងាយ?

ជា​ការ​ងាយ​បំផុត​សម្រាប់ Player ទាំងអស់​ដែល​ចង់​បាន Experience ច្រើន​នោះ គឺ​គ្រាន់​តែ​ទៅ​ជួប NPC WULING Massenger ដែល​មាន​ទីតាំង​នៅ​គ្រប់​ក្រុង​ទាំងអស់​នៅ​ក្នុង JX World តែ​តម្រូវ​អោយ Player ទាំងអស់​មាន Parjna Certificate ដែល Player អាច​រក​បាន​នៅ Imperial Street ។

បន្ទាប់​ពី​បាន​ទៅ​ជួប​ជា​មួយ NPC WULING Messenger រួច​ហើយ​នោះ Player ត្រូវ​ការ​ចុះ​ឈ្មោះ​ជួយ​ដាំ​ដើម​ឈើ​អោយ​ប្រជាជន​​ដទៃ​ទៀត តែ​មិន​តម្រូវ​អោយPlayer ទៅ​ដាំ​នោះ​ទេ។

Player ត្រូវ​ជ្រើស​រើស​យក​ ”You want to help other people grow tree” ពេល​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង Message មួយ​ដូច​រូប​ខាង​ក្រោម។ System នឹង​អោយPlayer រង់​ចាំ​ ៦០០ វិនាទី ដើម្បី​បើក​រង្វាន់​រួម​ជាមួយ Experience ដ៏​ច្រើន​ផង​ដែរ​។

ក្រោយ​ពី​រង់​ចាំ​អស់​រយៈពេល​ ៦០០ វិនាទី Player ត្រូវ​ជ្រើស​រើស​យក​ ”You come to receive reward for helping other people to grow tree” ដើម្បី​ទទួល​យក​រង្វាន់​ និង Experience។

NPC WU LING Messenger គឺ​ជា​មនុស្ស​ម្នាក់​សម្រាប់​អោយ Player ទាំងអស់​ចុះ​ឈ្មោះ​ជួយ​ដាំ​ដើម​ឈើ​អោយ​អ្នក​ដ៏​ទៃ​ ដែល NPC WU LING Messenger នឹង​ផ្តល់រង្វាន់ និង Experience ដល់ Player បន្ទាប់​ពី​បាន​រង់​ចាំ ៦០០ វិនាទី ក្រោយពី​បាន​ចុះ​ឈ្មោះ​ចូល​ជួយ​ដាំ​ដើម​ឈើ៕