បន្ទាប់​ពី​ព្រឹត្តិការណ៍​បុណ្យ​ណូអែល​បាន​បើក​ដំណើរ​ការ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រួច​មក Player ទាំងអស់​ទទួល​បាន​រង្វាន់​ជា​ច្រើន​ពី​ព្រឹត្តិការណ៍​​មួយ​នេះ ដែល​ក្នុង​​នោះ​ក៏​មាន​គម្ពីរ​បក្ស​ផង​ដែរ ប៉ុន្តែ​គ្រាន់​តែ​គម្ពីរ​ទាំងអស់​នោះ មាន​កម្រិត​ត្រឹម​តែ​ទី​៤៥។ តើ​មិត្ត​ទាំងអស់​គ្នា​ចង់​ប្ដូរ​​គម្ពីរ​ទាំងអស់​នោះ អោយ​ក្លាយ​ជា​គម្ពីរ​បក្ស​កម្រិត​ទី​៧០ ដែរ​ទេ? ដើម្បី​បាន​គម្ពីរ​នោះ តើ​តួអង្គ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

Player ទាំងអស់​អាច​យក​គម្ពីរ​បក្ស កម្រិត​ទី​៤៥ ទៅ​ប្ដូរ​​យក​គម្ពីរ​បក្ស​កម្រិត​ទី​៧០ បាន​ដោយ​ តួអង្គ​ត្រូវ​ទៅ​ជួប​ជាមួយ NPC Scroll Collector ហើយPlayerទាំងអស់​អាច រក​គាត់​ឃើញ​នៅ​ក្រុង​ទាំងអស់​ជាមួយ​ទី​តាំង​ទាំងអស់​នេះ Chengdu (216,219) , Bianjing (172,178) , Quanzhou (177,185) , Yangzhou (212,196) , XianYang (179,184) , Dali (188,186) និងFengXian (221,195) ។ ជុំវិញ​ការ​ប្ដូរ​​គម្ពីរ​បក្ស​នេះ គឺ​អាស្រ័យ​ទៅ​លើ​ភ័ព្វ​សំណាង​របស់​អ្នក​ដែរ ខណៈ​​​ដែល​ឱកាស​សំណាង​ក្នុង​ការ​ទទួល​គម្ពីរ​បក្ស​ពី​គាត់​គឺ គិត​ជា​ភាគ រយ​ តាម​លក្ខខណ្ឌ​របស់​គាត់​ក្នុង​ការ​ទទួល​គម្ពីរ​តាម​បក្ស​របស់​ខ្លួន និង​គម្ពីរ​បក្ស​ផ្សេងៗ​ទៀត។

លក្ខខណ្ឌ​ទី​មួយ​គឺ Player ទាំងអស់​អាច​យក​គម្ពីរ​បក្ស​កម្រិត​៤៥ មួយ​ក្បាល ជាមួយ​លុយ 40 Gold គឺ​តួអង្គ​មានឱកាស​ទទួល​គម្ពីរ​បក្ស​កម្រិត​ទី​៧០ ​ត្រឹម​តែ ២០% តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​លក្ខខណ្ឌទី២ គឺ​គម្ពីរ​កម្រិត​៤៥ ចំនួន​ ២ ក្បាល ជាមួយ​លុយ 80 Gold ទទួល​បាន​ឱកាស​ ៤០% ​ចំពោះ ៦០% គឺ​បាន​មក​ពី​ការ​ប្ដូរ​​គម្ពីរ​ ៣ ក្បាល ជាមួយ​នឹង​លុយ 120 Gold ហើយចំពោះ៨០%គឺបានមកពី​ប្ដូរ​គម្ពីរ​៤ ក្បាល​ជាមួយ​ទឹក​ប្រាក់ 160 Gold។

លក្ខខណ្ឌ​ចុង​ក្រោយ​គឺ​១០០%​ ក្នុង​ការ​ទទួល​គម្ពីរ​កម្រិត​ទី​៧០ ដោយ​បាន​មក​ពី​ការ​ប្ដូរ​គម្ពីរ​៥ ក្បាល​ជាមួយ​ទឹក​ប្រាក់ 200 Gold ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ត្រូវ​ដោះ​សោ Item keeper ទើប​អាច​យក​គម្ពីរ​មក​ប្ដូរ​បាន។

ក្រោយ​ពី​បាន​យល់​ពី​លក្ខខណ្ឌ​ហើយ​នោះ តើ​មិត្ត​ទាំងអស់​គ្នា​ចង់​បាន​គម្ពីរ​បក្ស​របស់​អ្នក​ដែរ​ឬទេ? កុំ​ភ្លេច​ណា ! អានុភាព​តួអង្គ​របស់​អ្នក​​នឹង​ខ្លាំង​ ​ប្រសិន​បើ​អ្នក​បាន​ហាត់​គម្ពីរ​បក្ស​របស់​អ្នក។

Scroll Collector គឺ​ជា​បុរស​ម្នាក់​ដែល​ចូលចិត្ត​អាន និង​រក្សា​គម្ពីរ​តាំង​ពី​ក្មេង​រហូត​មក​ដល់​គាត់​ចាស់​ហើយ​ក៏​​នៅ​តែ​ចង់​ប្រមូល​គម្ពីរ​មក​រក្សា​ទុក​ទៀត ប៉ុន្តែ​ដោយ​ភាព​ជរា​របស់​គាត់ គាត់​មិន​អាច​ដើរ​រក​ប្រមូល​​គម្ពីរ​បក្ស​ទាំងនោះ ​ដោយ​ងាយ​នោះ​ទេ ដូច្នេះ​គាត់​ត្រូវ​ពឹង​តួអង្គ​និមួយៗ​ជួយ​រក​គម្ពីរ​បក្ស​កម្រិត45អោយ​គាត់ គាត់​នឹង​អោយ​រង្វាន់​នូវ​គម្ពីរ​បក្ស​កម្រិតទី70 ផ្សំ​ជាមួយ​សំណាង​របស់​អ្នក​ទាំងអស់​គ្នា៕