ក្រៅ​ពី​ការ​ចង​មិត្ត​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ ទេព Player ទាំងអស់​អាច​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ ស្រលាញ់​បាន ដែល​ការ​រៀប​ការ​នោះ​អាច​ផ្ដល់​ប្រយោជន៍​ជា ច្រើន​ដល់​កូន​កំលោះ និង​កូន​ក្រមុំ។ តើ​ការ​រៀប​ការ​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ទទួល​បាន​អត្ថប្រយោជន៌​អ្វី​ខ្លះ?

កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​ទទួល​បាន​ជំនាញ​បី​ដ៏​អស្ចារ្យ​បន្ទាប់​ពី​រៀប​ការ​រួច​មក ដែល​ជំនាញ​ទាំង អស់​នោះ គឹ​មាន​សម្រាប់​តែ​អ្នក​ដែល​បាន​រៀប​ការ​តែ​ប៉ុណ្ណោះ ហើយ​ជំនាញ​ទាំងអស់​នោះ​មាន​ដូច​ជា Missing Skill, Revive Skill និង Loving Skill។

Missing Skill គឺ​ជា​ជំនាញ​មួយ​ដែល​គូស្នេហ៍​​ទាំងពីរ​អាច​ហាត់​បាន​តាម​រយៈ Missing Scroll ផ្សំ​ជាមួយ​នឹង Missing Page ដោយ​​ផ្ដល់​លក្ខណៈ​ពិសេស​ដល់ Player អាច​ហោះ​ហើរ​ទៅ​ដល់​ទីតាំង​របស់​គូស្នេហ៍​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​មាន​បញ្ហា។

ចំណែក​ឯ​ជំនាញRevive Skill វិញ​ក៏​មាន​គុណសម្បត្តិ​មិន​អន់​ជាង Missing Skill ប៉ុន្មាន​ដែរ ព្រោះ​វា​អាច​ប្រស់​ជីវិត​គូស្នេហ៍​របស់ Player មិន​ថា​ប្រុស ឬ​ស្រី​នោះ​ទេ ពេល​អស់​ជីវិត​ឲ្យ​រស់​ឡើង​វិញ​បាន។ ដើម្បី​ទទួល​បាន Skill ដ៏​អស្ចារ្យ​នេះ តម្រូវ​ឲ្យ​គូរ​ស្នេហ៌​ទាំង​ពីរ​មាន Revive Scroll និង Revive Page។

Player អាច​ប្រើ Skill ទាំងពីរ​ខាង​លើ​នេះ​បាន​លុះ​ត្រា​តែ​មា ន Concentric Value Point ៥០០ ឬ​តិច​ជាង​នេះ។

ដោយ​ឡែក Skill ទី​បី​ ដែល​មាន​ឈ្មោះ​ថា Loving Skill ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បង្កើន​កម្លាំង​ធាតុ​ឲ្យ​ដៃគូរ​បាន​​ ប៉ុន្តែ​តម្រូវ​ឲ្យ​តួអង្គ​និមួយៗ​មានPoint យ៉ាង​ហោច​ណាស់​ក៏​ ៥០០០ដែរ។ Loving Scroll ផ្សំ​នឹង Loving Page ទើប​កើត​ចេញ​ជា Loving Skill។

ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​គូ​ស្វាមី​ភរិយា​ថ្មី​នេះ អាច​រក​ចិញ្ចៀន​អាពាហ៍ពិពាហ៍​​បី​បញ្ចូល​គ្នា​គឺ Diamond Ring, Meteor Sand និង Huge Dragon Jadeនោះ​គូស្នេហ៍​ទាំង​នោះ​នឹង​ជំនួស​មក​វិញ​ដោយ ​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ដែល​មាន​អានុភាព​ដ៏​ខ្លាំង​ខ្លា​ក្នុង​ការ​បន្ថែម​អានុភាព​ដល់​គូ​ស្នេហ៌​ទាំង​ពីរ។ ក្រោយ​ពី​បាន​ចិញ្ចៀន​មួយ​វង់​នេះ​ហើយ Player ជា​គូស្នេហ៍​ប្រាកដ​ជា​ទទួល​បាន​​បទពិសោធន៍ និង​អានុភាព​បន្ថែម​យ៉ាង​ច្រើន៕