Player  ជា​ច្រើន​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព តែង​តែ​ចង់​បាន​តួអង្គ​មួយ​ដែល​មាន​អានុភាព​ខ្លាំង ហើយ​អាច​ធ្វើការ​បំពេញ​បេសកកម្ម​ផ្សេងៗ​បាន​ដោយ​ភាព​រហ័ស​ថែម​ទៀត​ផង។ ការ​ថែរក្សា​តួអង្គ​អោយ​មាន​អនុភាព​មួយ​សមរម្យ​នោះ តម្រូវ​អោយ​ Player យល់​ដឹង​ពី​គន្លឹះ​មួយចំនួន។ ដើម្បី​អោយ​តួអង្គ​របស់​អ្នក​មាន​អានុភាព​ខ្លាំងក្លា​នោះ​តើ​ Player ត្រូវ​ធ្វើ​ ដូច​ម្ដេច ?

ម្ចាស់​តួអង្គ​​ដែល​មាន​ឈ្មោះ​ថា A_Bee​ ជា​សមាជិក​បក្ស​ សៅលិញ មាន​កម្រិត​៩១ នៅ​ក្នុង​ JX World​ជា​និស្សិត​ឆ្នាំ​ទី​៤ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ផ្នែក​គ្រប់​គ្រង​ បាន​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន​ការ​បង្កើន​អានុភាព​របស់​តួអង្គ​ថា ដើម្បី​ទទួល​បាន​កម្រិត​តួអង្គ​បាន​ឆាប់​រហ័ស​នោះ​គឺ Player ទាំងអស់​ត្រូវ​តាម​ដាន​អោយ​ជាប់​ជាមួយ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ ព្រោះ​ថា​ព្រឹត្តិការណ៍​ថ្មីៗ​ទាំងនោះ បាន​ផ្ដល់​ Experience និង​ Item ល្អ​ជា​ច្រើន​ដល់​តួអង្គ​ដែល​បាន​ចូល​កម្សាន្ត។ បន្ទាប់​ពី​ទទួល​បាន​ Item ល្អៗ​ហើយ​នោះ តួអង្គ​គួរ​តែ​មាន​  Gold គ្រប់​គ្រាន់​ដើម្បី​ចាយ​វាយ​នៅ​ក្នុង​ JX World ដោយ​មូលហេតុ​ថា ពេល​ខ្លះ​អាវុធ​មួយ​ចំនួន​មិន​សាក​សម​ជាមួយ​នឹង​តួអង្គ​យើង​ទេ ដូច្នេះ​យើង​ត្រូវ​ទិញ​របស់​របរ​មួយ​ចំនួន​ទៀត​ដូច​ជា ថ្ម​បន្ថែម​អានុភាព​ជាដើម។

ជាក់​ស្តែង​តួអង្គ​របស់​គាត់​បាន​ទិញ​ ថ្ម​បន្ថែម​អានុភាព និង​សំលៀក​បំពាក់​មួយ​ចំនួន​ ពី​ Player ដ៏​ទៃ​ទៀត​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ JX World ដើម្បី​ទទួល​អានុភាព​កាន់​តែ​ខ្លាំង​ជាង​មុន ។ ជុំវិញ​ការ​ស្វែង​រក​ Gold ​នៅ​ក្នុង​ JX world នេះ ម្ចាស់​តួអង្គ​មួយ​នេះ​បាន​ប្រាប់​ទៀត​ថា យើង​អាច​បំពេញ​បេសកកម្ម​ Merchant Guild Boss និង​វិធី​មួយ​ផ្សេង​ទៀត​អាច​រក​ទិញ​ពី​ Player ផ្សេងៗ​ដែល​ប្រកាស​លក់​ Gold អោយ​គ្នា​នៅ​ក្នុង​សេវា​កម្សាន្ត​មួយ​នេះ។

ងាក​មក​និយាយ​ពី​រឿង​ក្បាច់គុន​វិញ ម្ចាស់​តួអង្គ​នេះ​បាន​បក​ស្រាយ​បន្ថែម​ថា តួអង្គ​ត្រូវ​ហាត់​គម្ពីរ​បក្ស​ និង​ ចេះ​ជ្រើស​រើស​ Art​ ​ណា​ដែល​សមស្រប​ទៅ​នឹង​ក្បាច់​គុន​របស់​តួអង្គ​ខ្លួន ព្រោះ​ការ​ហាត់​ក្បាច់​គុណ​ពី​បក្ស​របស់​ខ្លួន​តែ​មួយ​នោះ គឺ​មិន​សូវ​មាន​អានុភាព​ខ្លាំង​ក្លា​នោះ​ទេ តែ​បើ​ Item ល្អៗ រួម​ជាមួយ​គម្ពីរ​បក្ស​ដែល​បាន​ដាក់​ Art ចូល​ទៅ​ក្នុង​គម្ពីរ​ទៀត​នោះ គឺ​ពិត​ជា​ខ្លាំង​គួរ​សម​ហើយ។

ម្ចាស់​តូអង្គ​ A_Bee បាន​និយាយថា សូម​ Player ទាំងអស់​ប្រយ័ត្ន​ជាមួយ​ Player ណា​ដែល​មាន​គំនិត​ខូច​ខិល​ប្រើ​ប្រាស់​កម្មវិធី​លួច​យក​លេខ​សំងាត់​របស់​យើង ព្រោះ​ថា កាល​ណា​គេ​បាន​លេខ​សំងាត់​របស់​យើង​ហើយ​នោះ គឺ​អាច​យក​អាវុធ​របស់​យើង​ទៅ​អោយ​តួអង្គ​របស់​គេ​ប្រើប្រាស់​បាន​តាម​ចិត្ត។

ការ​កម្សាន្ត​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ មាន​តួអង្គ​ជា​ច្រើន​ធ្វើ​ការ​ផ្សេង​ព្រេង​នៅ​ក្នុង JX World ដែល​តួអង្គ​ខ្លះ​មាន​អានុភាព​ខ្លាំង ចំណែក​ឯ​តួអង្គ​ខ្លះ​មាន​អានុភាព​ខ្សោយ ដូច្នេះ​ការ​កម្សាន្ត​មួយ​នេះ​តម្រូវ​អោយ​ Player យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​ និង​ដក​ស្រង់​បទ​ពិសោធន៍​ក្នុង​ការ​កម្សាន្ត​អោយ​បាន​ច្បាស់​លាស់​ទើប​តួអង្គ​មាន​អានុភាព​សមរម្យ។ លើស​ពី​នេះ Player នឹង​បាន​ហ្វឹក​ហាត់​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ភាព​ឈ្លាសវៃ​ និង​រហ័សរហួន​របស់​ខ្លួន ​នៅ​ពេល​ដែល​ខ្លួន​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​សេវា​កម្សាន្ត​មួយ​នេះ៕