ដោយ​សារ​តែ​​កន្លង​មក​នេះ​មាន​អ្នក​កម្សាន្ត​មួយ​ចំនួន​មាន​បំណង​ក្នុង​ការ​លុប​បំបាត់​ Book of Event ដែល​មាន​ចំនួន​ច្រើន​ខុស​ពី​ធម្មតា​តែ​មិន​ដឹង​ពី​វិធី​សាស្រ្ត​ក្នុង​ការ​លុប​បំបាត់​សម្ភារៈ​មួយ​នេះ​។​ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​ធ្វើ​ការ​បង្ហាញ​នូវ​វិធី​សាស្រ្ត​ងាយៗ​សម្រាប់​លុបបំបាត់ Book of Event នេះ៕

ដើម្បីលុបបំបាត់ Book of Event លោកអ្នកអាចធ្វើការជាមួយNPC ណាមួយក៏បានក្នុងចំណោម NPC ខាងក្រោម៖

  • NPC GongZi Ju ក្នុងក្រុង​​ Dali(186/190)​
  • NPC GongZi Qi ក្នុងក្រុង YangZhou(206/196)​​
  • NPC GongZi Bing ក្នុងក្រុង (XiangYang)

តាមរយៈមុខងារទាញយក Attribute ពីក្នុងឈុតសំលៀកបំពាក់​ឬសព្វាវុធលោកអ្នកអាចធ្វើការលុបបំបាត់ Book of Event ដោយងាយស្រួលបំផុត។ដោយលោកអ្នកត្រូវមាន

  • oristone ដែលតម្រូវទៅតាម Attribute ឈុតសំលៀកបំពាក់​ឬសព្វាវុធ​។(មានក្នុង Grocery Storekeeper)
  • សំលៀកបំពាក់​ឬសព្វាវុធធម្មតាដែលមាន Attribute អ្វីក៏បាន។សូមពិនិត្យមើលរូបខាងក្រោម៖

 

 បន្ទាប់​ពី​មាន​សម្ភារៈ​គ្រប់​គ្រាន់​ហើយ​លោក​អ្នក​គ្រាន់​តែ​ជួប​ជា​មួយ​ NPC ហើយ​ជ្រើស​រើស​យក​ពាក្យ​ I want to extract Spirit Stone.

បន្ទាប់​មក​ធ្វើ​ការ​ដាក់​សម្ភារៈ​ដូច​រូប​ខាង​ក្រោម៖​

បន្ទាប់មកចុច Start

ក្រោយ​ពេល​ដំណើរ​ចប់​ដោយ​ជោគ​ជ័យ​​ book of Event និង​ត្រូវ​លុប​បំបាត់​ចេញ​ពី​តួអង្គ​របស់​លោក​អ្នក​ហើយ​លោក​អ្នក​និង​ទទួល​បាន​ Stone ដែល​មាន​​Attribute ទៀត​ផង​។