ទោះ​បី​ជា​ឱកាស​ចូល​ឆ្នាំ​ចិន​បាន​កន្លង​ផុត​ទៅ​ក៏ដោយ ក៏​នៅ​តែ​មាន​សត្វ​កំណាច​សាហាវ​មក​យ៉ាយី​ក្រុង​ធំៗ​ទាំង​បី​នៅ​ក្នុង​ JX World ដដែល ​នេះ​ហើយ​ជា​ហេតុ​ផល​មួយ​ដែល​អ្នក​ក្លាហាន​ជា​ច្រើន​ បាន​នាំ​គ្នា​ជួយ​វាយ​សត្វ​កំណាច​ទាំង​នោះ។ តើ​សត្វ​នោះ​មាន​ឈ្មោះ​អ្វី​ទៅ? វាយ​សត្វ​កំណាច​នោះ​ហើយ​ទទួល​បាន​អ្វីខ្លះ?

Nian ជា​សត្វ​កំណាច​មួយ​ដែល​តែង​តែ​ចេញ​មក​យ៉ាយី​ជាយ​ក្រុង​ធំៗ​ទាំង​បី នៅ​រៀង​រាល់​ម៉ោង​ ៧ ព្រឹក​ ,   ម៉ោង ១១ ព្រឹក និង​ម៉ោង ៨ យប់ ​ តែ​ទោះ​បី​ជា​វា​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ទប់​ទល់​ជាមួយ​ក្បាច់​គុន​អ្នក​ក្លាហាន​ទាំង​អស់​គ្នា​ នៅ​ក្នុង​ JX World បាន​នោះ​ទេ។ មូលហេតុ​ដែល​រុញ​ច្រាន​ឲ្យ​ការ​វាយ​មុងសាយ​នេះ ទទួល​ការ​ពេញ​និយម​ គឺ​ដោយ​សារ​ Player ទទួល​បាន​មុងសាយ​មួយ​សម្រាប់​ជិះ ដែល​មាន​ល្បឿន ១០០ % និង​រង្វាន់​ជា​ច្រើន​ទៀត​ បន្ទាប់​ពី​ការ​សម្លាប់​សត្វ​កំណាច​នោះ។ លើស​ពី​នេះ សម្ភារៈ​ផ្សេងៗ​ក៏​មាន​ផង​ដែរ រួម​ជាមួយ​ Experience ៣០០០០០ Exp រឹត​តែ​ធ្វើ​ឲ្យ​ Player ទាំង​អស់​គ្នា​កាន់​តែ​ទទួល​ភាព​សប្បាយ​ រីករាយ​មួយ​កម្រិត​ថែម​ទៀត​ ក្នុង​ការ​បង្កើន​កម្រិត​របស់​ខ្លួន។ ជា​រៀង​រាល់​ថ្ងៃ ​មាន​ Player ជា​ច្រើន​កំពុង​តែ​ប្រើប្រាស់​មុងសាយ​ជា​យាន្ត​ជំនិះ​ស្ទើរ​គ្រប់​ៗ​គ្នា នៅ​គ្រប់​ក្រុង​ទាំង​អស់​ក្នុង​ JX World ហើយ​ក៏​មាន​ដាក់​តាំង​លក់​តាម​ហាង​ផ្ទាល់​ខ្លួន​របស់​ Player ផង​ដែរ ។ តើ​មិត្ត​ទាំង​អស់​គ្នា​មាន​មុងសាយ​សម្រាប់​ជិះ​ហើយ​ឬ​នៅ?

 

ព្រឹត្តិការណ៍​វាយ​មុងសាយ​ ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ដាក់​ដំណើរ​ការ​នៅ​ពេល​ថ្មីៗ​នេះ ហើយ​សព្វថ្ងៃ​កំពុង​តែ​ទទួល​ការ​ពេញ​និយម​ពី​មិត្ត​យុវវ័យ​យើង ដោយ​សារ​តែ​ការ​ទទួល​បាន​មុងសាយ​មួយ សម្រាប់​ជិះ ដែល​មាន​ល្បឿន​លឿន ១០០% ក្នុង​ការ​ផ្លាស់​ទី​នៅ​ក្នុង JX World ៕