ប្រិយមិត្ត​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា បក្ស​ទាំង​អស់​នៅ​ក្នុង​ពិភព​គុន​បាន​ផ្ដល់​ក្បាច់​គុន ជា​ច្រើន​ដល់​តួអង្គ​ដែល​បាន​ចូល​ទៅ​រៀន​សូត្រ​ពី​បក្ស​ទាំង​នោះ។ ក្រៅ​ពី​ក្បាច់​គុន​ បក្ស​នីមួយ​ៗ​ក៏​មាន​បន្ទប់​សំងាត់​ប្រចាំ​បក្ស​របស់​ខ្លួន​ផង​ដែរ ដែល​មាន​តម្កល់​ទុក​នូវ​ឈុត​សំលៀក​បំពាក់​ល្អ​ៗ និង​គម្ពីរ​បក្ស​ផ្សេងៗ​ជា​ច្រើន ក្នុង​ការ​បន្ថែម​អានុភាព​ដល់​តួអង្គ។ តើ​តួអង្គ​ត្រូវ​ធ្វើ​ដូចម្ដេច ទើប​អាច​ចូល​ទៅ​បន្ទប់​សំងាត់​បាន? បន្ទាប់​ពី​ចូល​បន្ទប់​នោះ តួអង្គ​អាច​ទទួល​បាន​អ្វី​ខ្លះ?

ការ​សាក​វិជ្ជា​គុន​នៅ​ក្នុង​បន្ទប់​សំងាត់​នេះ មាន​៩ ដំណាក់​កាល​សម្រាប់​តួអង្គ​ដែល​បាន​ចូល​ទៅ ហើយ​ដើម្បី​ទទួល​បាន​ជ័យជំនះ​នោះ តួអង្គ​ត្រូវ​តែ​ឆ្លង​ឲ្យ​ផុត​ទាំង​៩ ដំណាក់​កាល​នេះ។ ដើម្បី​ចូល​ទៅ​កាន់​បន្ទប់​សំងាត់​នៅ​ក្នុង​បក្ស​ទាំង​៧ តួអង្គ​ត្រូវ​ទៅ​ជួប​ NPC តាម​បក្ស​របស់​ខ្លួន​ដែល​មាន​ដូច​ជា ៖
Shaolin: Xuan Kong (205, 204)
Tang Clan: Tang Su Mi (209, 183)
Emei: Master Hui Yun (214, 190)
Beggar Sect: Peng Lu Wang (191, 200)
Wudang: Xue Yun Zheng (233, 204)
Yang Family: Yang Yan Zhao (192, 183)
Five Poisons Sect: Gou Ce (196, 197)

បន្ទាប់​ពី​បាន​ទៅ​ជួប​ជាមួយ​ NPC តាម​បក្ស​របស់​ខ្លួន​ហើយ​នោះ NPC តម្រូវ​ឲ្យ​តួអង្គ​មាន​ Token បក្ស​ ចំនួន​មួយ ហើយ​ត្រូវ​មាន​កម្រិត​ចាប់​ពី ៥០ ឡើង​ទៅ ទើប​ NPC អនុញ្ញាត​ឲ្យ​ចូល​ទៅ​បន្ទប់​សំងាត់​ ទាំង​នោះ។ ក្រោយ​ពី​ចូល​ទៅ​ដល់​បន្ទប់​សំងាត់​នោះ តួអង្គ​ត្រូវ​ប្រើ​ក្បាច់​គុន​ឲ្យ​អស់​ពី​សមត្ថភាព សមស្រប​ទៅ​តាម​ដំណាក់​កាល​នីមួយ​ៗ ហើយ​ដំណាក់​កាល​ទាំង​នោះ តួអង្គ​នឹង​ទទួល​បាន​ School Item តាម​កម្រិត​នៃ​ដំណាក់​ទាំង​នោះ ដែល​អាច​យក​ទៅ​ប្ដូរ​យក​ជា​ឈុត​សំលៀក​បំពាក់​ និង​ថ្នាំ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​បន្ទប់​សំងាត់​របស់​បក្ស​នោះ។

ក្រោយ​ពី​ទទួល​បាន​ School Item ទាំង​នោះ​ហើយ ដើម្បី​សមស្រប​ជាមួយ​សមត្ថភាព​របស់​ខ្លួន​នោះ តួអង្គ​អាច​ទទួល​យក​ឈុត​សំលៀក​បំពាក់​ពី​បន្ទប់​សំងាត់​នោះ ដោយ​ប្ដូរ​ទៅ​តាម​ចំនួន​ School Item យោង​ទៅ​តាម​កម្រិត​នៃ​ Item ទាំង​នោះ​ផង​ដែរ។

បន្ទប់​សំងាត់​របស់​បក្ស​ជា​បន្ទប់​មួយ​ដែល​អាច​ឲ្យ​កូន​សិស្ស​នៅ​ក្នុង​បក្ស​ទាំង​អស់​ បាន​សាក​វិជ្ជា​គុន​របស់​ខ្លួន​ទាំង​៩ ដំណាក់​កាល​ជាមុន​សិន មុន​នឹង​ចេញ​ខ្លួន​ទៅ​ប្រឡូក​ក្នុង​ពិភព​គុន​ខាង​ក្រៅ នៅ​ក្នុង JX World។ តួអង្គ​នឹង​ទទួល​បាន​ School Item បន្ទាប់​ពី​បាន​​ប្រយុទ្ធ​សាក​សមត្ថភាព យ៉ាង​សាហាវ​តាម​ដំណាក់​កាល​និមួយៗ​នៅ​ក្នុង​បន្ទប់​សំងាត់​ទាំង​នោះ ដោយ​អាច​យក​ទៅ​ប្ដូរ​ជា​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ ដែល​បក្ស​បាន​តម្កល់​ទុក។