នៅ​ទំព័រ​មុន Sabay បាន​ធ្វើ​ការ​បង្ហាញ​ពី​ដំណែង​ Commander ដែល​បញ្ជាក់​ពី​ស្នាដៃ​ដែល​តួអង្គ​បាន​ចូល​ទៅ​សមរភូមិ។ នៅ​ទំព័រ​នេះ Sabay នឹង​ធ្វើ​ការ​បង្ហាញ​នូវ​ការ​ទទួល​ឈុត​សំលៀក​បំពាក់​ Commander វិញ​ម្ដង ! ចង់​ដឹង​ថា ឈុត​ Commander មួយ​ឈុត តួអង្គ​ត្រូវ​ការ​អ្វី​ខ្លះ ?

តួអង្គ​ត្រូវ​ទៅ​ក្រុង​ BianJing ​ដើម្បី​ជួប​ជាមួយ NPC Xiao Yuan Luo សម្រាប់​តួអង្គ​ដែល​បាន​ចុះ​ឈ្មោះ​ជា​ទាហាន Liao ហើយ​ចំណែក​ឯ​ទាហាន​ Song វិញ​គឺ​ត្រូវ​ជួប​ជាមួយ​ NPC Zhoa Yan Nian ។ បន្ទាប់​ពី​បាន​ជួប​ជាមួយ​ NPC នេះ តួអង្គ​ត្រូវ​ជ្រើស​យក​ពាក្យ​ ” I wish to redeem Battlefield General Reward ” បន្ទាប់​មក​ទៀត​ជ្រើស​យក​ពាក្យ ” I want to redeem BG set Equipment ” ដើម្បី​ឈាន​ទៅ​ដល់​ការ​ទទួល​យក​ឈុត​ Commander មួយ​នេះ។ ផ្ទាំង​ Message មួយ​នឹង​ត្រូវ​បាន​បង្ហាញ​ដោយ System ដោយ​បង្ហាញ​ពី​ជម្រើស​ឈុត​សំលៀក​បំពាក់​តាម​ឋានៈ​ដែល​យើង​បាន​ទទួល ដូច្នេះ​ជ្រើស​រើស​យក​ “I want to redeem Song Commander equipment ” ។ ការ​បើក​ទទួល​ឈុត​សំលៀក​បំពាក់​នេះ មាន​បី​ផ្នែក​សម្រាប់ Commander ហើយ​ការ​ទទួល​ឈុត​នេះ តួអង្គ​តម្រូវ​ឲ្យ​មាន​ Gold  , Battlefield accumulate point និង Hejade  ដោយ​យោង​ទៅ​តាម​ផ្នែក​នៃ​ឈុត​ Commander នេះ។

 


ឈុត​ Commander ជា​ឈុត​សំលៀក​បំពាក់​មួយ ដែល​មាន​តែ​តួអង្គ​ដែល​មាន​ឋានៈ​ជា Commander តែ​មួយ​ប៉ុណ្ណោះ ទើប​អាច​ពាក់​វា​បាន ហើយ​ឈុត​មួយ​នេះ​មាន​អានុភាព​ខ្លាំង​គួរ​សម​ បើ​ធៀប​ជាមួយ​នឹង​ឈុត​មាស​តាម​បក្ស។ លើស​ពី​នេះ ឈុត​ Commander នេះ ក៏​អាច​មាន​លទ្ធភាព​ជួយ​ជួសជុល​នូវ​ផ្នែក​ផ្សេងៗ​នៃ​សំលៀក​បំពាក់​ដូច​ជា ខោ ឬ​ក៏​អាវ​ បាន​ផងដែរ។

ចាប់​ផ្ដើម​បញ្ចេញ​ក្បាច់​គុណ​របស់​អ្នក​ទាំង​អស់​គ្នា​ជាមួយ​សង្គ្រាម​នៅ​ក្នុង​ JX World នៅ​ថ្ងៃ​នេះ  ដើម្បី​ទទួល​ជា​ឋានៈ​ផ្សេងៗ​ ដែល​សមស្រប​នឹង​ស្នាដៃ​របស់​អ្នក​ !