​ព្រឹត្តិការណ៍​ឆេងម៉េង និង​ព្រឹត្តិការណ៍​ចូលឆ្នាំ​​ខ្មែរ​​ប្រពៃណី​ជាតិ នៅ​ក្នុង​និស្ស័យ​ស្នេហ៍​ដាវទេព(JX II) បាន​បើក​ដំណើរ​ការ​ហើយ កាល​ពី​ថ្ងៃ​សៅរ៌​កន្លង​ទៅ​នេះ។ តើ​បេសកកម្ម និង​​ព្រឹត្តិការណ៍​ថ្មី​នេះ មាន​អ្វី​ប្លែក? តើ​តួអង្គ​ទាំង​អស់​ទទួល​បាន​អ្វី​ខ្លះ?

ដើម្បី​ទទួល​បាន​​Experience ពី​ព្រឹត្តិការណ៍​ ឆេងម៉េង ពី​ការ​សែន​ផ្នូរ​​​ញាតិសន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ ​តួអង្គ​ទាំង​អស់​ត្រូវ​​ទិញ​របស់​របរ ៥ យ៉ាង​ពី​ NPC Qing Ming ក្នុង​​ក្រុង​ Yang Zhou រួច​ហើយ​​តួអង្គ​ទាំង​អស់​​ត្រូវ​​ចូល​ទៅ​ផែន​ទី​មួយ​ថ្មី​ ដើម្បី​អុជ​ធូប​សែន។ ប្រសិន​បើ​តួអង្គ​បាន​អុជ​ធូប​សែន​ផ្នូរ​បាន​ ចំនួន​ ៥​ដង នឹង​ទទួល​បាន Qing Ming point ចំនួន ១ Point ដែល​ ៣៥ Qing Ming point អាច​យក​ទៅ​ប្ដូរ​ Qing Ming chest ចំនួន​មួយ ដែល​មាន​ ១០.០០០.០០០​ Experience , Gold រួម​ជាមួយ​វត្ថុ​សម្រាប់​បន្ថែម​អានុភាព និង​ពន្លឺ​ដល់​អាវុធ​ផង​ដែរ។

ចុះ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​វិញ ​មាន​អ្វី​ពិសេស​ជាង​នេះ?  បន្ទាប់​ពី​​បំពេញ​បេសកកម្ម​បក្ស (School Quest)​​ចប់ Player នឹង​ទទួល​បាន​Food Package ដែល​មាន​មុខ​ម្ហូប​ច្រើន​មុខ​យ៉ាង​​សម្បូរ​បែប ដើម្បី​​ជួបជុំ​ញ៉ាំ​​ជាមួយ​មិត្តភ័ក្ដិ ហើយ​តួអង្គ​នឹង​ទទួល​បាន​ Experience ជា​ច្រើន​ក្នុង​កំឡុង​ពេល​ដែល​ញ៉ាំ​អាហារ​ជាមួយ​តួអង្គ​ដ៏​ទៃ​ទៀត។

Player ទាំង​អស់​នឹង​មាន​ឱកាស​ទទួល​បាន​សំលៀកបំពាក់​ ពីរ​ឈុត​​​តាម​រយៈ ​ការ​បើក​ហិប​ដែល​ទទួល​បាន​ក្រោយ​ពី​​វាយ​សម្លាប់​មេ​បិសាច។ ម្យ៉ាង​វិញ​ទៀត អ្នក​ក្លាហាន​ទាំង​អស់​អាច​វាយ​មេ​បិសាច ដែល​ចេញ​មក​រំខាន​នា​ពេល​ចូល​ឆ្នាំ​ ​ដោយ​ចូល​ទៅ​បេសកកម្ម​ភ្នំ​លៀង​សាន បេសកកម្ម​សង្គ្រាម​ទ្វា​រ​មេឃ និង​ TaiXu  ដើម្បី​​​សន្សំ​​ Item ឲ្យ​គ្រប់​ចំនួន ហើយ​​​ប្ដូរ​យក​ឈុត​ថ្មី​តែ​ម្ដង។