បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​នូវ​ព្រឹត្តិការណ៍​ការ​ញ៉ាំ​អាហារ​ និង​ Online បាន​ Experience ​រួច​មក​ហើយ​នោះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ទទួល​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ឡើង​មួយ​កម្រិត​ថែម​ទៀត ដោយ​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ព្រឹត្តិការ​នេះ។ តើ​មិត្ត​យុវវ័យ​យើង​មាន​មតិ​យ៉ាង​ណា​ដែរ ចំពោះ​ព្រឹត្តិការណ៍​នេះ ?

ដាវ៉ាន់ ​​និស្សិត​​បញ្ចប់​ការ​សិក្សា​​ផ្នែក​អក្សសាស្រ្ដ​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយ​ប្រាប់​ Sabay ថា ការ​ជប់​លៀង​ញ៉ាំ​អាហារ​ជាមួយ​ Player ដ៏​ទៃ​ទៀត​នោះ ពិត​ជា​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ Experience បាន​ច្រើន​គួរ​សម ហើយ​ក៏​បាន​ Practice Point ​ផង​ដែរ ដោយ​មិន​ចាំ​បាច់​បំពេញ​បេសកកម្ម​សន្សំ​ Practice Point សម្រាប់​ទុក​យក​ទៅ​ហាត់​គម្ពីរ​នោះ​ឡើយ ។ ដាវ៉ាន់​ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះរូប​គេ​ផ្ទាល់​ក៏​បាន​សប្បាយ​រីករាយ​នឹង​ទទួល​ Experience ពី  Price Officer ផង​ដែរ ដោយ​គិត​តាម​​ពេល​វេលា​ដែល​បាន​ចូល​កម្សាន្ត​របស់​គេ ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូប​គេ​គាំ​ទ្រ​ព្រឹត្តិការណ៍​ទាំង​ពី​នេះ។

ផ្ទុយ​មក​វិញ Ratha ដែល​ជា​យុវសិស្ស​នៅ​វិទ្យាល័យ​សន្ធរ​មុក​វិញ បាន​និយាយ​ថា ការ Party ញ៉ាំ​អាហារ​ជាមួយ​គ្នា ព្រឹត្តិការណ៍​ឆ្នាំ​នេះ ទទួល​បាន​ Experience ដូច​ជា​បាន​តិច​ជាង​មុន​ ប៉ុន្តែ​អត់​បាន​ចាំ​ថា​កាល​ពី​មុន​បាន​ Experience ប៉ុន្មាន​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​ការ​កម្សាន្ត​ Online បាន​ Experience ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា ទទួល​បាន​ដោយ​ងាយ​បំផុត បើ​និយាយ​ទៅ​គឺ​គ្រាន់​បើ​ជាង​ព្រឹត្តិការណ៍​មុនៗ រូប​គេ​ទទួល​បាន​តែ Back scale រហូតដល់​ថ្នាក់​ធុញ​ម៉ែន​ទែន។

ងាក​មក​រក​ ពិសិដ្ឋ ដែល​ជា​និស្សិត​ឆ្នាំ​ទី២ នៅ​សាកល​វិទ្យាល័យ​អាស៊ីអ៊ឺរ៉ុប បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា រូប​គេ​ពេញ​ចិត្ត​នឹង​ព្រឹត្តិការណ៍​ Online បាន​ Experience ព្រោះ​ថា​មិន​បាច់​ធ្វើ​បេសកកម្ម​ផ្សេង​ៗ​នោះ​ទេ ប៉ុន្តែ​នៅ​ព្រឹត្តិការណ៍​ថ្មី​នេះ គេ​ទទួល​បាន​ Item មួយ​ចំនួន​ហើយ​តែ​អត់​ដឹង​ថា​យក​ទៅ​ធ្វើ​អ្វី​ ព្រោះ​គេ​ទើប​តែ​ចូល​កម្សាន្ត​បាន​ជាង ​៤ ខែ​កន្លង​ទៅ​នេះ។ បន្ថែម​ពី​នេះ ពិសិដ្ឋ​ បាន​បន្ត​ទៀត​ថា ព្រឹត្តិការណ៍​ញ៉ាំ​អាហារ​ជាមួយ​គ្នា ក៏​ធ្វើ​ឲ្យ​រូប​គេ​ចាប់​អារម្មណ៌​ផង​ដែរ ព្រោះ​វា​អាច​បន្ថែម​ភាព​ជិតស្និត រវាង​ Player ដ៏​ទៃ​ផង និង​បាន​ Experience ផង។

ព្រឹត្តិការណ៍​ Online បាន​ Experience ជា​ព្រឹត្តិការណ៍​មួយ​ដែល​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ដាក់​ដំណើរ​ការ​នាពេល​ថ្មី​ៗ​នេះ ដោយ​ផ្ដល់​ Experience ទៅ​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា តាម​ពេល​ដែល​ពួក​គាត់​បាន​ចូល​កម្សាន្ត។​ ចំណែក​ឯ​ព្រឹត្តិការណ៍​ ញ៉ាំ​អាហារ​ជាមួយ​គ្នា​វិញ ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​កម្សាន្ត​ដ៏​ទៃ​ទៀត ហើយ​ក៏​អាច​ទទួល​បាន​ Experience​ បាន​ច្រើន​ផង​ដែរ​។