Version ជំនាន់​ថ្មី​នៃ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​កាត់​បន្ថយ​តម្រូវ​ការ​កម្រិត​តួអង្គ​ក្នុង​ការ​ពាក់​ឈុត​នេះ ដើម្បី​ឲ្យ​តួអង្គ​ដែល​មាន​កម្រិត​ទាប​អាច​បង្កើន​អានុភាព​របស់​ខ្លួន។ តើ​ JX II បាន​កាត់​បន្ថយ​កម្រិត​ឈុត​នេះ​ដូច​ម្ដេច​ខ្លះ?

សម្រាប់​ឈុត​សម្ភារៈ​​បក្ស​ School Set level 3​ ដែល​កាល​ពី​មុន Halm មាន​កម្រិត 78,Amor មាន​កម្រិត75 ,Suit មាន​កម្រិត​ 77, RingA មានកម្រិត 77, RingB មាន​កម្រិត78 និង​ Weapon មាន​កម្រិត76 នៅ​ក្នុង​ Version ថ្មី​នេះ ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​មក​ត្រឹម​កម្រិត​ 60 ទាំងអស់។ ដូច្នេះ​តួអង្គ​ដែល​មាន​កម្រិត​ទី ៦០ ទាំង​អស់​ អាច​ពាក់​ឈុត​ខាង​លើ​នេះ​បាន​ហើយ។

ចំណែក​ឯ​ឈុត​សម្ភារៈ​​បក្ស​ School Set level 4​ ដែល​កាល​ពី​មុន Halm មាន​កម្រិត 80,Amor មាន​កម្រិត 80 ,Suit មាន​កម្រិត​ 80, RingA មាន​កម្រិត 80, RingB មាន​កម្រិត80 និង​ Weapon មាន​កម្រិត 80 ត្រូវ​បាន​កាត់​បន្ថយ​ទាំង​អស់​ ដោយ​ឲ្យ​មក​សល់​ត្រឹម​កម្រិត ​ 70 ទាំង​អស់។ ដូច្នេះ​យោង​ទៅ​តាម​ Version ថ្មី​នេះ តួអង្គ​ទាំង​អស់​នឹង​ទទួល​នូវ​ការ​បន្ថែម​អានុភាព​របស់​ខ្លួន​ សម្រាប់​ធ្វើ​ការ​ផ្សងព្រេង​នៅ​ក្នុង​  JX II World។

ឈុត​សំលៀក​បក្ស​ គឺ​ជា​ឈុត​មួយ​ដែល​អាច​បន្ថែម​អានុភាព​ទៅ​ដល់​តួអង្គ​បាន​មួយ​កម្រិត​ទៀត​ ដែល​កាល​ពី​ Version មុន​ឈុត​នេះ​តម្រូវ​ឲ្យ​តួអង្គ​មាន​កម្រិត​ខ្ពស់​ទើប​អាច​ប្រើប្រាស់​បាន។ ដោយ​ឡែក​នៅ​ Version ថ្មី​នេះ ឈុត​បក្ស​ទាំង​នេះ​ត្រូវ​បាន​កាត់​បន្ថយ​កម្រិត​តួអង្គ​ក្នុង​ការ​ប្រើប្រាស់​ឈុត​ទាំង​នេះ៕