ប្រិយ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​មក​ហើយ​ថា នៅ​ព្រឹត្តិការណ៍​ថ្មី​នៃ​ JX II Version ថ្មី​នេះ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​ Item ជា​ច្រើន​ បន្ទាប់​ពី​បាន​ចូល​បំពេញ​បេសកកម្ម​ទាំង​នោះ ដូច​ជា​ Item សម្រាប់​បន្ថែម​ពន្លឺ​ទៅ​អាវុធ​ជា​ដើម។ នៅ​ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​ការ​បន្ថែម​ពន្លឺ​ទៅ​លើ​អាវុធ​របស់​អ្នក​ទាំង​អស់​គ្នា ។ តើ​ Item សម្រាប់​បន្ថែម​ពន្លឺ​អាវុធ​ បាន​មក​​ពីបេសកកម្ម​អ្វី​ខ្លះ ?

សម្រាប់​ Item ដែល​អាច​យក​ទៅ​បន្ថែម​ពន្លឺ​អាវុធ​គឺ មាន​នៅ​ក្នុង​ហាង Linna មាន​ទីតាំង​នៅ​ក្នុង​ QuanZhou ។ នៅ​ក្នុង​ហាង​នេះ អាច​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា​ប្ដូរ​យក​ Item បន្ថែម​ពន្លឺ​អាវុធ​បាន​ តាមរយៈ​ Overload token point ដែល​ជា​ Point បាន​មក​ពី​ការ​ចូល​បេសកកម្ម​ទាយ​សត្វ​ទាំង​ ១២ ។ ក្រៅ​ពី​នេះ អ្នក​កម្សាន្ត​ទាំង​អស់​គ្នា​ក៏​អាច​ទទួល​បាន​ item នេះ​ផង​ដែរ ដោយ​ចូល​ទៅ​បំពេញ​បេសកកម្ម​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​លៀង​សាន។ ទទួល​បាន​ Item បន្ថែម​ពន្លឺ​អាវុធ​ហើយ ធ្វើ​ដូច​ម្ដេច​ទៀត?

ជា​ការ​ងាយ​បំផុត​ អ្នក​កម្សាន្ត​ទាំង​អស់​គ្នា គ្រាន់​តែ​ចុច​ Mouse ខាង​ស្ដាំ​ទៅ​លើ​ Item ទាំង​នោះ ហើយ​ជ្រើស​រើស​យក​ Confirm  ជា​ការ​ស្រេច។ បន្ទាប់​ពី​បាន​បន្ថែម​ពន្លឺ​ទៅ​លើ​អាវុធ​ហើយ​នោះ អ្នក​កម្សាន្ត​ទាំង​អស់​គ្នា ត្រូវ​ចុច​លើ Key F ដើម្បី​បើក​ពន្លឺ​លើ​អាវុធ​របស់​ខ្លួន​។ ចំពោះ​ការ​បន្ថែម​ពន្លឺ​អានុភាព​នោះ​ ការ​បញ្ចេញ​ពន្លឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ហើយ​ Item ដែល​ផ្ដល់​ពន្លឺ​បាន​ល្អ​ជាង​គេ​គឺ Five Phonic soul broken army ។

ការ​បន្ថែម​ពន្លឺ​ទៅ​ដល់​អាវុធ ជា​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​មួយ​បែប​ទៅ​ដល់​តួអង្គ​របស់​ខ្លួន ហើយ​ដើម្បី​បន្ថែម​ពន្លឺ​បាន​ តួអង្គ​គ្រប់​រូប​ត្រូវ​មាន​ Item សម្រាប់​បន្ថែម​ពន្លឺ​ ដែល​មាន​ច្រើន​ប្រភេទ​សម្រាប់​អ្នក​កម្សាន្ត​ជ្រើស​រើស​តាម​ចំណូលចិត្ត​របស់​ខ្លួន។