ដើម្បីអបអរ និងបង្កើនបរិយាកាសសប្បាយរីករាយដល់មិត្តអ្នកគាំទ្រទាំងអស់គ្នា នៅក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ សេវាកម្សាន្តនិស្ស័យស្នេហ៍ ដាវទេពបានបន្ថែមឈុត សំលៀកបំពាក់បួនឈុតបន្ថែមទៀត សម្រាប់ជាជម្រើសដល់អ្នកកម្សាន្តទាំងអស់គ្នា។ តើតួអង្គត្រូវធ្វើដូចម្ដេចទើបបាន ឈុតទាំងបួននេះ?

ឈុតថ្មីទី១និងទី២ គឺ(Dragon Sea និង Phoenix Sky )ជាឈុតសម្រាប់តួអង្គដែលមានកម្រិត ៧០ ហើយដើម្បីបានឈុតនេះ តួអង្គត្រូវមាន Earth Dragon and phonic Pack។

តើ Earth  Dragon and phonic Packនេះ បានមកពីណា ? តួអង្គទាំងអស់អាចចូលទៅបំពេញបេសកកម្ម លៀងសាន ហើយប្រយុទ្ធជាមួយមេបិសាចផ្សេងៗ ដើម្បីទទួលបានEarth  Dragon and phonic Packនេះ។ ក្រៅពីនេះ តួអង្គក៏អាចបើកប្រអប់ Wishful Box ផងដែរ ដោយប្រើកូនសោសំងាត់ ហើយ Wishful Box នេះ អ្នកក្លាហានទាំងអស់អាចចូលរួម រីករាយជាមួយបេសកកម្មផ្សេងៗទៀតដូចជា បេសកកម្មសង្គ្រាមទ្វារមេឃ ( Sky Door ) បេសកកម្ម Online ទទួលរង្វាន់ និងវាយសម្លាប់មេបិសាច។ ចំណែកឯឈុតទី ៣និងទី៤ វិញ តើតម្រូវឲ្យតួអង្គធ្វើអ្វីខ្លះ?

សម្រាប់តួអង្គដែលមានកម្រិតចាប់ពី ៨៥ ឡើងទៅ គឺមានឈុតសំលៀកបំពាក់ ២ ប្រភេទ ( Sky Nian Yang និង Sky Nian Yin) នៅក្នុងឈុតថ្មីទី៣និងទី៤នេះ។ ដើម្បីបានឈុតទី៣និងទី៤ នេះ តួអង្គត្រូវចូលទៅបំពេញបេសកកម្ម ៤ ដែលមានដូចជា បេសកកម្មសង្គ្រាមទ្វារមេឃ ( Sky Door ) ដំណើរឆ្ពោះទៅភ្នំលៀងសាន ,ភូមិគ្រិះលាក់ដាវ (Hidden Sword) និងបេសកកម្ម Taixu។ តួអង្គមានកម្រិត ៨៥ ឡើងទៅ  ពេលដែលបំពេញបេសកកម្មចប់ នឹងទទួលបាន Sky Instrument Shard សម្រាប់ទុកប្ដូរយកឈុតទី៣និងទី៤ នេះ ជាមួយ NPC God of War Baiyun នៅក្រុង Feng Xiang។

 

ឈុតសំលៀកបំពាក់ថ្មីបួនឈុត បានចូលខ្លួនមកផ្ដល់ភាពសប្បាយរីករាយ និងបន្ថែមអានុភាពដល់តួអង្គទាំងអស់ នៅក្នុង Version 3.07 ថ្មីនៃសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។ ឈុតសំលៀកបំពាក់ទាំងបួនឈុតនេះ ត្រូវបានបែងចែកជាពីរ គឺសម្រាប់តួអង្គកម្រិត ៧០ និង កម្រិតទី ៨៥ ឡើងទៅដែលតួអង្គទាំងអស់តម្រូវឲ្យបំពេញបេសកកម្មជាច្រើនដើម្បី ទទួលបានឈុតទាំងនេះ។