ការ​​ទន្ទឹង​រង់​ចាំ​របស់​អ្នក​កម្សាន្តទាំងអស់​របស់​និស្ស័យ​ស្នេហ៏​ដាវ​ទេព​​បាន​​ខិត​​ចូល​​មក​​ដល់​​ហើយ​។​ដោយ​សប្បាយ​និង​ធ្វើ​ការ​ចាប់​ឆ្នោត​ដើម្បី​ស្វែង​រក​ម្ចាស់​រង្វាន់​ម៉ូតូ​​ Scoopy​ និង​​រង្វាន់​​ដ៏​​អស្ចារ្យ​​ផ្សេង​​ទៀត​​ក្នុង​​ឱកាសតាំង​​​ពិពណ៌ ICT EXPO​ នៅ​​ទីក្រុង​កោះ​​ពេជ្រ​​នា​ពេល​ខាង​​មុខ​​នេះ​។

​អាស្រ័យដូច​ បាន​ជំរាប​ជូន​ខាង​លើ​នេះ​សូម​អ្នក​​​កម្សន្ត​​ទាំង​​អស់​​ចូល​​រួម​​ជា​​មួយ​​សប្បាយ​​ទាំង​អស់​គ្នា​។​ដែល​​នៅ​​ក្នុង​​ឱកាស​នេះ​ផង​ដែរ​ Sabay Zone ក៏​បាន​រៀប​ចំ​​កម្ម​​ពិធី​​ពិសេស​​ៗ​ដ៏អស្ចារ្យ​​ជា​​ច្រើនអ្នក​​ដែល​​ចូល​រួម​អាច​ឈ្នះរង្វាន់ងាយៗតាមរយៈ​ការ​ផ្ងើ​សារ​ឆ្លើយ​សំណួរ​និង​អាច​ឈ្នះ ឈុត​ថ្មី Dragon និង Phoenix មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​អាច​ចូល​រួម​ទស្សនា​នូវ​ការ​​ប្រកួត​ដ៏​អស្ចារ្យ​​របស់​​និស្ស័យ​​ស្នេហ៏​​ដាវ​​ទេព​ប្រចាំ​ឆ្នាំ​2012នេះ​​ផង​​ដែរ​​។​