ប្រិយ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ​សេវា​កម្សាន្ត​ និស្ស័យ​ស្នេហ៍​ដាវ​ទេព មាន​បេសកកម្ម​ជា​ច្រើន​សម្រាប់​ឲ្យ​អ្នក​កម្សាន្ត​ធ្វើ​ការ​បំពេញ ហើយ​ទទួល​បាន​ Item ផ្សេងៗ​បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​នោះ​ចប់។ នៅ​ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​បេសកកម្ម​មួយ ​ដែល​តម្រូវ​ឲ្យ​តួអង្គ​សម្លាប់​បិសាច​ត្រី យក​ Hat បក្ស​កម្រិត​ទី ៦០ ។

សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ទី ៥០ ឡើង​ទៅ អាច​ទៅ​ទទួល​បេសកកម្ម​នេះ ពី​ NPC មួយ​ដែល​មាន​ឈ្មោះ​ថា Wu Yuan Qing ស្ថិត​នៅ​ភាគ​ជើង​នៃ​ក្រុង Quan Zhou ។ បិសាច​ត្រី​នឹង​នៅ​រង់​ចាំ​អ្នក បន្ទាប់​ពី​បាន​ជួប​ជាមួយ​​ NPC នេះ ដោយ​តួអង្គ​នឹង​ត្រូវ​ទៅ​ប្រយុទ្ធ​ជាមួយ​បិសាច​នេះ នៅ​ East Sea Shore 1 ។

នៅ​ពេល​ដែល​ឆាក​ប្រយុទ្ធ​រវាង​តួអង្គ​ និង​បិសាច​ត្រី​​បាន​បញ្ចប់​ តួអង្គ​ត្រូវ​ត្រលប់​មក​ប្រាប់ NPC Wu Yuan Qing វិញ​ ដើម្បី​ឲ្យ​គាត់​បាន​ដឹង​ពី​ដំណើរ​រឿង​នៃ​បិសាច​នេះ ។ បន្ទាប់​ពី​នេះ​ តួអង្គ​ត្រូវ​ទៅ​ជួប​ជាមួយ  NPC Lee Jin Yong នៅ​ក្រុង​ Yang Zhou ដើម្បី​ដឹង​ពី​ដើម​ហេតុ​អ្វី​បាន​ជា​កើត​មាន​បិសាច​ត្រី នៅ  East Sea Shore 1។

អ្វី​ៗ​មិន​ដូច​ចិត្ត​នោះ​ទេ  NPC Lee Jin Yong តម្រូវ​ឲ្យ​តួអង្គ​ទៅ​សម្លាប់​កូន​ចៅ​បិសាច​ត្រី South Sea Inhabitant ហើយ​ស្វែង​រក​ខោ​អាវ​របស់​អ្នក​ភូមិ​នោះ ឲ្យ​បាន​ ៥ កំប្លេ ទើប​គាត់​អាច​ប្រាប់​រឿង​រ៉ាវ​ទាំង​នោះ​បាន។

យក​ខោអាវ​ដែល​បាន​មក​ពី​ការ​ប្រយុទ្ធ​គ្នា​ទៅ​ឲ្យ NPC Lee Jin Yong ពេល​នោះ​ អ្នក​នឹង​ដឹង​ការ​ពិត​ថា បិសាច​ត្រី​នោះ ជា​ប្ដី​របស់ Wu Yuan Qing តែ​ជា​សំណាង​អាក្រក់​តួអង្គ​អ្នក​បាន​សម្លាប់​ប្ដី​នាង​រួច​បាត់​ទៅ​ហើយ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ទៅ​ប្រាប់​រឿង​នោះ​ដល់​នាង​ គឺ​មាន​ជម្រើស​ពីរ​សម្រាប់​ជ្រើសរើស​ ដោយ​ប្រាប់​ការ​ពិត ឬ​កុហក​ដើម្បី​កុំ​ឲ្យ​នាង​ពិបាក​ចិត្ត។នៅ​ទី​បញ្ចប់​តួអង្គ​នឹង​ទទួល​បាន​ មួក​បក្ស​កម្រិត​ទី ៦០ មួយ​ ក្រោយ​ពី​បំពេញ​បេសកកម្ម​នេះ។