កាល​ពី​ទំព័រ​មុន​ Sabay បាន​ធ្វើ​ការ​បង្ហាញ​ពី​បេសកកម្ម​មួយ​ដែល​តួអង្គ​នឹង​ទទួល​បាន​ខោ​បក្ស​ level ៦០ តាម​រយៈ​បេសកកម្ម​របស់​ក្រុង​ Dali របស់​ NPC Zheng Quan Zhi ។ ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​បេសកកម្ម​មួយ​បន្ត​ពី​បេសកកម្ម​មុន ដើម្បី​ទទួល​បាន​អាវ​បក្ស​កម្រិត​ទី ៦០។ តើ​តួអង្គ​នឹង​ជួប​មេ​បិសាច​ណា​ខ្លះ ?

បេសកកម្ម​បន្ត​ ជា​បេសកកម្ម​ដើរ​ប្រមូល​លុយ​ពី​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​បេសកកម្ម​មួយ​នេះ ប៉ុន្តែ​ការ​ប្រមូល​លុយ​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ តួអង្គ​នឹង​ជួប​មេ​បិសាច​ជា​ច្រើន​បន្ត​បន្ទាប់​។ ដើម្បី​បំពេញ​បន្ត​ពី​បេសកកម្ម​ចាស់​ តួអង្គ​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​ NPC Dong Jia Lou បន្ទាប់​មក​ Dong Jia Lou នឹង​ពឹង​ឲ្យ​តួអង្គ​ទៅ​សង​លុយ​ដែល​គាត់​បាន​ជំពាក់​ Zheng Quan Zhi កាល​ពី​គ្រា​មុន។

បេសកកម្ម​ដើរ​ប្រមូល​លុយ​នេះ ក៏​តម្រូវ​ឲ្យ​តួអង្គ​មាន​ Gold នៅ​ក្នុង​ខ្លួន​ខ្លះ​ដែរ ដើម្បី​បំពេញ​បេសកកម្ម​នេះ​បាន។ ជាក់​ស្ដែង នៅ​ពេល​ដែល​តួអង្គ​ទៅ​ជួប​ NPC Zheng Quan Zhi បន្ត​បេសកកម្ម​នោះ គាត់​ក៏​បាន​ពឹង​តួអង្គ​ ឲ្យ​ទៅ​យក​លុយ​ដែល​ Madam Dance នៅ​ក្រុង ChengDu និង​ BianJing បាន​ជំពាក់​ពី​ការ​ទិញ​សូត្រ​របស់​គាត់​។ ថ្វី​ត្បិត​តែ​ Madam Dance ជា​អ្នក​មាន​លុយ​ តែ​គាត់​តម្រូវ​ឲ្យ​តួអង្គ​ទៅ​កម្ចាត់​មេ​បិសាច​ឲ្យ​គាត់​ជាមុន​សិន​ទើប​គាត់​ព្រម​ប្រគល់​លុយ​ជំពាក់​នោះ​បាន ពេល​នោះ​ហើយ​ជា​ពេល​ដែល​តួអង្គ​ត្រូវ​បញ្ចេញ​ថ្វី​ដៃ​ ដោយ​ប្រយុទ្ធ​ជាមួយ​មេ​បិសាច​ជា​ច្រើន​ដើម្បី​បំពេញ​បេសកកម្ម​នេះ។ ខាង​ក្រោម​នេះ ជា​មេ​បិសាច​ដែល​តួអង្គ​នឹង​ត្រូវ​ប្រយុទ្ធ​ជាមួយ​៖

នៅ​ពេល​ដែល​បេសកកម្ម​នេះ​ចប់​ តួអង្គ​នឹង​ទទួល​បាន​អាវ​បក្ស​កម្រិត​ទី ៦០ មួយ​ជា​រង្វាន់​ ហើយ​អាវ​បក្ស​នេះ​ក៏​មាន​អានុភាព​ខ្លាំង​គួរ​សម​ផង​ដែរ។

បេសកកម្ម​ក្រុង​ Dali ជា​បេសកកម្ម​ចាស់​មួយ​សម្រាប់​ Version មុន​ៗ​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព តែ​នៅ​ Version ថ្មី​នេះ JX II បាន​កែ​ប្រែ​បេសកកម្ម​នេះ ដោយ​ផ្ដល់​ជា​ឈុត​បក្ស​កម្រិត​ទី ៦០ ដល់​តួអង្គ​បាន​បំពេញ​បេសកកម្ម​នោះ​បាន​ចប់​សព្វ​គ្រប់។

កុំ​ភ្លេច​ណា ! ចូល​កម្សាន្ត​ JX II តាម​រយៈ​បេសកកម្ម​ប្លែក​ៗ​ជា​ច្រើន​ទៀត​ក្នុង​ Version 3.08 នេះ​ !

អត្ថបទ៖ តុង