បន្ទាប់​ពី​បាន​បង្ហាញ​ឈ្មោះ​ Hero ដែល​ឈ្នះ​រង្វាន់​ពី JX II ដោយ​បាន​ចូលរួម​បំពេញ​បេសកកម្ម​ទាំង ៧ រួច​មក ម្ចាស់​ Hero ទី ១ ដែល​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​មក​ទទួល​រង្វាន់​នៅ​ក្រុម​ហ៊ុន Sabay កាល​រសៀល​ថ្ងៃ​ទី ៨ ខែ​ឧសភា នេះ។ តើ​ម្ចាស់​រង្វាន់​នេះ មាន​អារម្មណ៍​បែប​ណា ?

“ ការ​ផ្ដល់​រង្វាន់​នេះ ពិត​ជា​មាន​យុត្តិធម៌​ពិត​មែន ! ” នេះ​ជា​មតិ​ផ្ទាល់​របស់​ម្ចាស់​ Hero mi_loy_kmen_2  ។ បន្ថែម​ពី​នេះ ម្ចាស់​ Hero ដដែល​នេះ​បាន​បន្ត​ទៀត​ថា រូប​គេ​ផ្ទាល់​ពិត​ជា​មាន​អារម្មណ៍​រីករាយ​ណាស់ នៅ​ពេល​ដែល​បាន​ទទួល​រង្វាន់​ពី​ JX II  ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ខ្លួន​មាន​សំណាង​ទទួល​បាន​រង្វាន់​នេះ​ឡើយ។


ការ​កម្សាន្ត​ JX II ហាក់​បី​ដូច​ជា​បណ្ដាញ​ទំនាក់​ទំនង​មួយ​ផង​ដែរ ព្រោះ​ថា​ក្នុង JX II World មាន​អ្នក​កម្សាន្ត​រាប់​ពាន់​នាក់ ដែល​សុទ្ធ​តែ​អាច​រាប់​អាន​គ្នា​បាន​ទាំង​អស់​។ ” ខ្ញុំ​លេង JX II គឺ​មាន​មិត្ត​ច្រើន ដូច្នេះ​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ JX ! ” ជា​មតិ​មួយ​របស់​ម្ចាស់​រង្វាន់​ទូរស័ព្ទ​ដៃ​នេះ។ ម្ចាស់​ Hero នេះ​បាន​បន្ថែម​ទៀត​ថា កម្មវិធី​បំពេញ​បេសកកម្ម​ទាំង​ ៧ នេះ​ពិត​ល្អ​មែន ហើយ​ចង់​ JX II នៅ​តែ​មាន​កម្មវិធី​នេះ ជា​បន្ត​បន្ទាប់​​សម្រាប់​អ្នក​កម្សាន្ត​ទាំង​អស់​ចូលរួម។

កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​រង្វាន់​ព្រម​គ្នា !
រូបថត៖ SEM
អត្ថបទ៖ តុង