កាល​ពី​រសៀល​ម្សិល​មិញ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​ ២ រូប​ ដែល​មាន​សំណាង​ឈ្នះ iPad 2 និង Laptop​ Dell ពី​ JX II។ តើ​អ្នក​ទាំង​ពីរ​នេះ​មាន​អារម្មណ៍​បែប​ណា ?

ង៉ែត មុនីសីលា ម្ចាស់​រង្វាន់ iPad2 ដែល​បាន​ឈ្នះពី JX II
“ខ្ញុំ​ចូល​ទៅ​មើល​ Website Sabay ឃើញ​ព័ត៌មាន​មាន​ឈ្មោះ​ Hero ខ្ញុំ​ ! ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន ” នេះ​ជា​អារម្មណ៍​រំភើប​រីករាយ​របស់​ម្ចាស់​រង្វាន់​ iPad 2 ដែល​មាន​ឈ្មោះ​ថា  ង៉ែត មុនីសីលា ជា​និស្សិត​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ​ភ្នំ​ពេញ​អន្តរជាតិ។ និស្ស័យ​ស្នេហ៍​ដាវ​ទេព ( JX II ) បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ​ប្រទេស​យើង ហើយ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ អ្នក​កម្សាន្ត​ក៏​ទទួល​បាន​រង្វាន់​ផង​ដែរ។ ” ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ Sabay បាន​រៀប​ចំ ជា​ពិសេស JX II មិន​ត្រឹម​តែ​ឲ្យ​អ្នក​លេង​សប្បាយ​នោះ​ទេ JX II ក៏​ផ្ដល់​រង្វាន់​ផង​ដែរ ដូច​ជា​ពេល​នេះ​ ខ្ញុំ​បាន​ iPad 2 អញ្ចឹង ! ” ។

ខេង ឃុនលី ម្ចាស់​រង្វាន់ Laptop Dell ពី​ JX II
ដូច​គ្នា​ទៅ​នឹង​ម្ចាស់​រង្វាន់ iPad 2 ដែរ ឃុនលី ជា​និស្សិត​ឆ្នាំ​ទី ១ នៃ​សាកល​វិទ្យាល័យ​ Westurn ផ្នែក​គ្រប់​គ្រង ហើយ​ក៏​ជា​អ្នក​ឈ្នះ​ Laptop Dell មួយ​គ្រឿង​ ពី JX II​ បាន​និយាយ​ប្រាប់​ថា​ Sabay ថា ” ខ្ញុំ​ដឹង​ថា​ខ្ញុំ​ឈ្នះ​រង្វាន់​ពី JX II តាម​រយៈ​ការ​តាម​ដាន​ website Sabay.com.kh ពេល​នោះ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ព្រោះ​ថា​មិន​នឹក​ស្មាន​ថា​មាន​សំណាង​មួយ​ក្នុង​ចំណោម​អ្នក​លេង JX II​ រាប់ពាន់​នាក់ ” ។ ឃុនលី​ បន្ថែម​មតិ​អះអាង​របស់​ខ្លួន​ថា  Sabay មិន​កុហក​អ្នក​កម្សាន្ត​នោះ​ទេ កម្មវិធី​ដែល​ Sabay បាន​រៀប​ចំ​គឺ​សុទ្ធ​តែ​ល្អ​ទាំងអស់ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ចូលរួម​កម្មវិធី​ជប់​លាង​ Jpoint Dealer រាល់​ឆ្នាំ​ជាមួយ Sabay ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ឲ្យ​តែ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​ភាគ​ច្រើន​មិន​សូវ​ឆ្លាត​។ ” តាម​ការ​សង្កេត​របស់​ខ្ញុំ​ ទាំង​ក្មេង​ទាំង​ចាស់​បើ​ល្ងង់​គឺ​មិន​អាច​លេង JX II បាន​ទេ ភាគ​ច្រើន​យុវវ័យ​ជន​ដែល​មក​លេង JX II នៅ​ហាង​ Internet ខ្ញុំ​ គឺ​ពួក​គាត់​សុទ្ធ​តែ​ឆ្លាត​វាស​វៃ ” នេះ​ជា​មតិ​ដែល​បាន​មក​ពី​ការ​សង្កេត​របស់​ ឃុនលី ម្ចាស់​រង្វាន់​ Laptop Dell ពី JX II។

ម្ចាស់​រង្វាន់​ទាំង ២ ខាង​លើ ជា​អ្នក​ដែល​បាន​ចូលរួម​បំពេញ​បេសកកម្ម​ទាំង​ ៧ តាម​រយៈ​ការ​ប្រកាស​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ចូលរួម ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​ក្នុង​តួអង្គ JX II ដោយ​ទុក​ផ្សង​សំណាង​យក​រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​ពី JX II ។

អត្ថបទ៖ តុង