កាល​ពី​រសៀល​មិ្សល​មិញ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX II បាន​ធ្វើ​ការ​ប្រគល់​រង្វាន់​ដល់​ម្ចាស់​រង្វាន់​ម៉ូតូ​ Scoopy មួយ​គ្រឿង បន្ទាប់​ពី​បាន​ចាប់​ឆ្នោត​ផ្សង​សំណាង​កាល​ពី​ថ្ងៃ​ ICT Expo កន្លង​ទៅ​នេះ។ តើ​ម្ចាស់​រង្វាន់​មាន​អារម្មណ៍​បែប​ណា ? ហើយ​គេ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ?

“ពេល​ដំបូង​មិត្ត​ភ័ក្ដ​ខ្ញុំ​បាន Call ទៅ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ត្រូវ​រង្វាន់​ម៉ូតូ Scoopy  ពី​ Sabay តែ​ខ្ញុំ​អត់​ជឿ​ទេ តែ​ពេល​ចូល​ទៅ​មើល​ Website Sabay ទៅ​ ! ឃើញ​ឈ្មោះ​ Hero ឈ្នះ​រង្វាន់​មែន ! ពេល​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​ផ្ទឹម​មិន​បាន​ទេ ! ” នេះ​ជា​ការ​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​ពុំ​ធ្លាប់​ទទួល​បាន​ពី​មុន​មក​របស់​ លោក អ៊ួង តារា ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ។

ជា​អ្នក​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​បំពេញ​បេសកកម្ម​ទាំង ៧ មួយ​រូប​ក្នុង​ចំណោម​អ្នក​កម្សាន្ត​រាប់​ពាន់​នាក់ លោក​អ៊ួង តារា​ បាន​បន្ថែម​ទៀត​ថា ខ្ញុំ​សូម​អរគុណ​ដល់​ Sabay ដែល​បាន​ផ្ដល់​រង្វាន់​ដល់​អ្នក​កម្សាន្ត​ JX II ដោយ​ក្នុង​នោះ​មាន​រូប​ខ្ញុំ​ដែរ ហើយ​សង្ឃឹម​ថា​ Sabay នឹង​មាន​ព្រឹត្តិការណ៍​ថ្មីៗ​ជា​ច្រើន​បន្ថែម​ទៀត។

មតិ​មួយ​បាន​លើក​ឡើង​ថា ការ​លេង​ហ្គេម​ធ្វើ​ឲ្យ​មនុស្ស​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​ តែ​ផ្ទុយ​ទៅ​វិញ​លោក អ៊ួង​ តារា បាន​បង្ហាញ​មតិ​ផ្ទាល់​ខ្លួន​ថា ” ខ្ញុំ​លេង JX II តែ​ពេល​ទំនេរ​ប៉ុណ្ណោះ គ្មាន​ប៉ះពាល់​អ្វី​ដល់​ការ​សិក្សា និង​ការងារ​ខ្ញុំ​ឡើយ ម្យ៉ាង​ទៀត​វា​ជា​ការ​កម្សាន្ត​អារម្មណ៍​មួយ បើ​និយាយ​ពី​រឿង​ពេល​វេលា​វិញ​នោះ យុវវ័យ​គ្រប់​រូប​មិន​ថា​គេ​ឬ​ខ្ញុំ​ទេ គឺ​ចេះ​បែង​ចែក​ពេល​វេលា​បាន​ត្រឹមត្រូវ​ណាស់ ”។ តារា បន្ថែម​លើ​មតិ​ផ្ទាល់​ខ្លួន​មួយ​ចំណុច​ទៀត​ថា ជ្រើស​រើស​ការ​កម្សាន្ត​ JX II គ្រាន់​បើ​ជាង​ទៅ​មាន​មិត្តភ័ក្ដិ​នាំ​គ្នា​សេព​គ្រឿង​ញៀន​ ឬ​អ្វី​ដែល​មិន​ល្អ​ក្នុង​សង្គម​ខ្មែរ​យើង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចូលចិត្ត​ JX រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ JX II ធ្វើ​ឲ្យ​ខ្ញុំ​មាន​មិត្ត​ច្រើន , បង្កើន​ចំណេះ​ដឹង​ភាសា​អង់គ្លេស និង​កាត់​បន្ថយ​អារម្មណ៍​អផ្សុក​ផ្សេង​ៗ​ដែល​កើត​មាន។

សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​មួយ​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ​កម្ពុជា​យើង ហើយ​រយៈ​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ JX II បាន​បង្កើត​ព្រឹត្តិការណ៍​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​បំពេញ​បេសកកម្ម​ទាំង ៧ ដើម្បី​បាន​សន្លឹក​ឆ្នោត​១ សន្លឹក​ ទុក​ចាប់​ឆ្នោត​យក​រង្វាន់។ នៅ​ទី​បញ្ចប់​ JX II បាន​រក​​ឃើញ​ម្ចាស់​រង្វាន់​បាន​គ្រប់​គ្នា​ហើយ ដោយ​រង្វាន់​ធំ​ចុង​ក្រោយ​នោះ បាន​ទៅ​លើ​លោក​ អ៊ួង​ តារា ជា​ម្ចាស់​ Scoopy ពី​ JX II ។

និស្ស័យ​ស្នេហ៍​ដាវ​ទេព ពិភព​កម្សាន្ត​គ្មាន​ដែន​កំណត់ !

អត្ថបទ៖ តុង