ឈុត​ Esoteric ជា​ឈុត​មួយ​ដែល​មាន​អនុភាព​​ខ្លាំង​មួយ ហើយ​តម្រូវ​ឲ្យ​តួអង្គ​ចូល​បំពេញ​បេសកកម្ម​មួយ​ដើម្បី​បាន​ Item ទុក​សម្រាប់​ប្ដូរ​យក​ឈុត​នេះ។ តើ​តួអង្គ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ទទួល​បាន​ឈុត​នេះ ?

សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​ ៨០ ឡើង​ទៅ System នឹង​អនុញ្ញាត​ឲ្យ​ចូល​ទៅ​បំពេញ​បេសកកម្ម​មួយ​មាន​ឈ្មោះ​ថា ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​លៀង​សាន ដោយ​ទៅ​ជួប​ជាមួយ NPC Dai Zhong មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង BianJing , ChengDu និង QuanZhou។ បេសកកម្ម​មួយ​នេះ តម្រូវ​ឲ្យ​តួអង្គ​មាន​គ្នា​ចាប់​ពី​បី​នាក់​ឡើង​ទៅ ហើយ​បក្ស​ផ្សេងៗ​គ្នា ដោយ​ប្រមូល​គ្នា​ចូល​ទៅ​ប្រយុទ្ធ​ជាមួយ​មេ​បិសាច​ជាច្រើន​នៅ​ក្នុង​នោះ។

បន្ទាប់​ពី​បាន​កម្ចាត់​មេ​បិសាច​ហើយ​នោះ តួអង្គ​នឹង​ទទួល​បាន​ហិប​មួយ​ជា​រង្វាន់​សម្រាប់​ការ​បញ្ចេញ​ក្បាច់​គុណ​របស់​ខ្លួន។ ទោះ​បី​ជា​ហិប​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​គ្មាន​លក្ខខណ្ឌ​​ក៏​ដោយ​ ក៏​តម្រូវ​ឲ្យ​តួអង្គ​​មាន​ JuJu Token ចំនួន ២ ទើប​អាច​បើក​ហិប​នេះ​បាន ខណៈ​ពេល​ដែល​ការ​បើក​ហិប​នេះ តួអង្គ​នឹង​មាន​ឱកាស​ទទួល​បាន​ Item ជាច្រើន ដោយ​រួម​មាន​ទាំង Tian Gang Token ផង​ដែរ។

 

នៅ​ពេល​ដែល​តួអង្គ​មាន​ Tian Gang Token ច្រើន អាច​យក​ទៅ​ប្ដូរ​យក​ Soul of Ancestor  ដែល Tian Gang Token ចំនួន ៥ អាច​ប្ដូរ Soul of Ancestor ចំនួន​ ១ ។ ស្រប​ពេល​ដែល​តួអង្គ​មាន​ Soul of Ancestor ក្នុង​ដៃ​ហើយ​នោះ តួអង្គ​អាច​ទៅ​ជួប​ NPC Lui smith Disciple ស្ថិត​នៅ​ក្រុង​ XiangYang ដើម្បី​ប្ដូរ​យក​ឈុត​ Esoteric ហើយ​គ្រប់​ផ្នែក​នៃ​ឈុត​នេះ គឺ​ត្រូវ​ការ Soul of Ancestor ចំនួន១ នៅ​ពេល​ធ្វើ​ការ​ប្ដូរ​ម្ដង។

Esoteric ជា​ឈុត​ដែល​មាន​អានុភាព​មួយ ដែល​តួអង្គ​អាច​ទទួល​បាន​តាម​ការ​ចូល​ទៅ​បំពេញ​បេសកកម្ម​ភ្នំ​លៀងសាន ដើម្បី​ទទួល​បាន​ Item​ ទុក​សម្រាប់​ប្ដូរ​យក​ឈុត​នេះ។ មិន​ត្រឹម​តែ​មាន​អានុភាព​ខ្លាំង​នោះ​ទេ ឈុត​នេះ​ក៏​អាច​ឲ្យ​តួអង្គ​បន្ថែម​ត្បូង​អានុភាព​បាន​ផង​ដែរ ដើម្បី​ឲ្យ​ឈុត​នេះ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ថែម​ទៀត។

កុំ​ភ្លេច​បំពេញ​បេសកកម្ម​ភ្នំ​លៀងសាន ដើម្បី​យក Item ទុក​ប្ដូរ​យក​ឈុត Esoteric ណា !
អត្ថបទ៖ តុង