ការ​ស្វែង​រក​ Sky Instrument​  ជា​បេសកកម្ម​ថ្មី​មួយ​របស់​ JX II​ ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​អាច​​ប្ដូរ​យក​ឈុតបក្សកម្រិតទី៤ ​និង​ទី៥​ ហើយ​​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​អាច​ប្ដូរ​យក​ឈុត​ថ្មី​ Sky Nian Ying និង​ Sky Nian Yang ដែល​​ជា​​ឈុត​ថ្មី​ដែល​មាន​អនុភាព​ខ្លាំង​ក្លា​និង​អស្ចារ្យ​ក្នុង​​ពិភព​​​និស្ស័យ​ស្នេហ៍​ដា​វ​ទេព​ផង​ដែរ​។ តើ​តួអង្គ​អាច​ស្វែង​រក​ Sky Instrument  តាម​បេសកកម្ម​ណា​ខ្លះ ?

តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី ៨០ ឡើង​ទៅ អាច​ចូល​រួម​បំពេញ​បេសកកម្ម​កម្ចាត់​បិសាច​ តួអង្គ​នឹង​ទទួល​បាន​LiuWei Treasure Box​  និង​ Sky Instrument  ចំនួន​១ បន្ទាប់​ពី​បាន​កម្ចាត់​មេ​បិសាច​នោះ​បាន​សម្រេច។ ចំណែក​ឯ​បេសកកម្ម​សង្គ្រាម​ទ្វារ​មេឃ​ សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ ៨៥ ឡើង​ទៅ អាច​ចូល​រួម​បំពេញ​បេសកកម្ម​នេះ  ដើម្បី​ទទួល​បាន​ Sky Instrument ចំនួន​ ១ ខណៈ​ពេល​ដែល​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជំនះ។​ ក្រៅ​ពី​បេសកកម្ម​ខាង​លើ​នេះ នៅ​មាន​បេសកកម្ម​​មួយ​ចំនួន​ទៀត​ដូច​ជា ៖ ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​លៀង​សាន បេសកកម្ម​ Taixu ភូមិ​គ្រឹះ​លាក់​ដាវ និង​បើក​ Wishfull box ដោយ​ប្រើ​ Key ។ ទទួល​បាន​ Sky Instrument  ហើយ​យក​ទៅ​ប្ដូរ​នៅ​ NPC មួយ​ណា ?

បន្ទាប់​ពី​ទទួល​បាន Sky Instrument Shard បាន​គ្រប់​ចំនួន​ហើយ​តួអង្គ​អាច​ទៅ​ជួប​ជា​​មួយ​​ NPC​ ដែល​មាន​ឈ្មោះថា​ God of War Baiyun ដែល​មាន​ទីតាំង​នៅ​ក្រុង​ FengXiang 220/195 ​ដើម្បី​​ប្ដូរ​យក​​ឈុត​​សំលៀក​​បំពាក់​​ថ្មី Sky Nian Ying និង​ Sky Nian Yang ។

 

Sky Instrument ជា​ Item មួយ​ដែល​ JX II ទើប​តែ​បង្កើត​ថ្មី​នេះ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំ​ទ្រ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព តាម​រយៈ​ការ​ព្យាយាម​បំពេញ​បេសកកម្ម​ផ្សេងៗ​ ដើម្បី​ទទួល​បាន​ Sky Instrument សន្សំ​ទុក​ប្ដូរ​យក​ឈុត​ថ្មី​គឺ Sky Nian Ying និង​ Sky Nian Yang ។