Sabay បាន​បង្ហាញ​ពី​របៀប​ស្វែង​​ឈុត​ថ្មី​ដែល​រួម​មាន​ទាំង​អាវុធ​ដ៏​មាន​អានុភាព​​រួច​មក​ហើយ ប៉ុន្តែ​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា​ធ្លាប់​ដឹង​ទេ​ថា អាវុធ​នៃ​ឈុត​ថ្មី​របស់​ JX II ​អាច​បន្ថែម​អានុភាព​បាន ? បើ​សិន​ជា​បាន​តើ​តួអង្គ​ត្រូវ​ធ្វើ​ដូច​ម្ដេច ?​

ដើម្បី​បន្ថែម​អានុភាព​ដល់​អាវុធ​ប្រភេទ​ថ្មី​នេះ តួអង្គ​ត្រូវ​ទៅ​ជួប​ NPC  Song Western Spy  ដែល​ស្ថិត​នៅ​ក្រុង​  FengXiang (219/196) បន្ទាប់​មក​ជ្រើស​យក​ពាក្យ​ I want to recast Earth Weapon។ NPC Song Western Spy នឹង​ផ្ដល់​ជម្រើស​ ៣ ដល់​តួអង្គ​ក្នុង​ការ​បន្ថែម​អានុភាព​នៃ​អាវុធ​ថ្មី​នេះ។

ជម្រើស​ទី​ ១ តួអង្គ​តម្រូវ​ឲ្យ​មាន​ Jade Taixu មាស​ដូច​ជា ៖ Heavenly Belt , Heavenly Talisman , Heavenly Ring និង Heavenly Loop ដើម្បី​អាច​បន្ថែម​អានុភាព​នៃ​អាវុធ​ថ្មី​នេះ ដោយ​បន្ថែម​ Properties 20 បន្ថែម​ទៀត​ទៅ​ដល់​តួអង្គ​ដែល​ប្រើប្រាស់​អាវុធ​មួយ​នេះ។

ជម្រើស​ទី ២ ជា​ការ​ងាយ​បំផុត​ គឺ​គ្រាន់​តែ​ Tian Gang Token ចំនួន​ ១ ប៉ុណ្ណោះ​ដើម្បី​បន្ថែម​អានុភាព​ដល់​ទៅ​អាវុធ​នោះ ខណៈ​ពេល​ដែល​ជម្រើស​ទី ៣ គឺ​តម្រូវ​ឲ្យ​តួអង្គ​ប្រើប្រាស់​ Shinning Star Shard ចំនួន ៤០០ ទើប​អាច​បន្ថែម​អានុភាព​បាន។

Earth weapon ជា​អាវុធ​មួយ​ប្រភេទ​ដែល​មាន​អានុភាព​ខ្លាំង​ដែល​បាន​មក​ពី​ការ​ពាក់​ឈុត​ថ្មី​នៃ​ JX II ។​ដើម្បី​ឲ្យ​អាវុធ​ថ្មី​មួយ​នេះ (Earth weapon ) មាន​អានុភាព​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​នោះ NPC Song Western Spy តម្រូវ​ឲ្យ​តួអង្គ​ប្រើប្រាស់​ Item មួយ​ចំនួន​ដូច​ជា Tian Gang Token ,  Jade Taixu មាស និង​ Shinning Star Shard ដើម្បី​បន្ថែម​ 20 Properties ទៀត​នៅ​ពេល​ដែល​តួអង្គ​ពាក់​អាវុធ​នេះ។

 

អត្ថបទ៖ តុង