Star Fragment ជា​ Item មួយ​ដែល​អ្នក​កម្សាន្ត​ទាំង​អស់​អាច​រក​បាន​តាម​បេសកកម្ម​ងាយ​ៗ​ជា​ច្រើន​ដូច​ជា​ បេសកកម្ម​សង្គ្រាម​ទ្វារ​មេឃ និង​បេសកកម្ម​កម្ចាត់​បិសាច​ជា​ដើម។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា Star Fragment ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​តួអង្គ ?

ដើម្បី​ដឹង​ថា​ Star Fragment ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ តួអង្គ​ត្រូវ​ទៅ​ជួប​ NPC Prophet QingYu ដែល​ស្ថិត​នៅ​ក្រុង​ FengXiang (218/195)។ NPC Prophet QingYu នឹង​ផ្ដល់​ជម្រើស​បី​ ដែល​ស្ថិត​ក្នុង​អត្ថប្រយោជន៍​ ២ ដែល​តួអង្គ​អាច​ទទួល​បាន​ពី Star Fragment។

ផល​ប្រយោជន៍​ទី ១ គឺ​តួអង្គ​អាច​យក​ Star Fragment ទៅ​ប្ដូរ​យក​ School Contribution ដល់​តួអង្គ​ដើម្បី​ទទួល​បាន​លទ្ធភាព​អាច​ពាក់​ឈុត​បក្ស​កម្រិត​ទី ៤ និង​ ទី ៥ បាន​ ខណៈ​ពេល​ដែល​ប្ដូរ​ម្ដង​តួអង្គ​ត្រូវ​ចំណាយ Star Fragment ចំនួន ១០ ដើម្បី​ទទួល​បាន​ ១០០០ school contribution។

ចំណែក​ឯ​ផល​ប្រយោជន៍​ទី ២ វិញ តួអង្គ​ត្រូវ​សន្សំ​ Star Fragment ឲ្យ​បាន​ច្រើន ដើម្បី​ទុក​ប្ដូរ​យក​ឈុត​បក្ស​កម្រិត​ទី ៤ ដើម្បី​ឲ្យ​តួអង្គ​កាន់​តែ​មាន​អានុភាព​បន្ថែម​ទៀត​ក្នុង​ការ​ពាក់​ឈុត​បក្ស​របស់​ខ្លួន។

លើ​ពី​នេះ​ទៅ​ទៀត​នោះ​  តួអង្គ​ក៏​អាច​មាន​ឱកាស​ upgrade ឈុត​បក្ស​កម្រិត​ទី​ ៤ ឲ្យ​ទៅ​ជា​ឈុត​បក្ស​កម្រិត​ទី ៥ ផង​ដែរ តាម​រយៈ​ការ​ប្ដូរ​ Star Fragment នេះ។

Star Fragment ជា​ Item មួយ​ដែល​តួអង្គ​អាច​ទទួល​បាន​ដោយ​ងាយ​បំផុត ​ដោយ​គ្រាន់​តែ​ចូល​រួម​បំពេញ​បេសកកម្ម​មួយ​ចំនួន​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ មិន​ត្រឹម​តែ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ Star Fragment ក៏​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ​ដល់​ទៅ​តួអង្គ​ដូច​ជា ទទួល​បាន​ School Contribution  ​ឈុត​បក្ស​កម្រិត​ទី​៤ និង​ Upgrade ឈុត​បក្ស​កម្រិត​ទី​៤ ឲ្យ​ក្លាយ​ជា​ឈុត​បក្ស​កម្រិត​ទី ៥ ផង​ដែរ ។

បំពេញ​បេសកកម្ម​ងាយ​ៗ ដើម្បី​ទទួល​បាន​ Item ល្អៗ​ និង​មាន​ប្រយោជន៍​ដល់​តួអង្គ !

អត្ថបទ៖ តុង