ក្នុង​ Version 3.10 សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ពាំ​នាំ​យក​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​កីឡា​បាល់​ទាត់​ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​ទស្សន៍​ទាយ​ប្រទេស​ណា​នឹង​ឈ្នះ Euro Cup 2012 ខាង​មុខ​នេះ។ តើ​តួអង្គ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទើប​អាច​ចូល​រួម​ព្រឹត្តិការណ៍​នេះ​បាន ?

សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី 70 ឡើង​ទៅ ដើម្បី​ចូល​រួម​ព្រឹត្តការណ៍​នេះ​ត្រូវ​ទៅ​ជួប​ NPC European Cup Messenger ដែល​ទី​តាំង​ស្ថិត​នៅ​ក្រុង​ BianJing (177/174)។ NPC មួយ​នេះ​នឹង​ផ្ដល់​សំនួរ​ចំនួន​ ៥ សំនួរ​ក្នុង​មួយ​ថ្ងៃ​ ដល់​ទៅ​តួអង្គ​គ្រប់​រូប​​ដើម្បី​ឆ្លើយ​សំនួរ​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ Euro Cup ដោយ​ជ្រើស​រើស​ Participate in daily football quiz (0/5) ។ តួអង្គ​នឹង​ទទួល​បាន​អ្វី​បន្ទាប់​ពី​ចូល​រួម​ឆ្លើយ​សំនួរ​ទាំង ៥ នោះ ?

 


បន្ទាប់​ពី​ឆ្លើយ​សំនួរ​តួអង្គ​នឹង​ទទួល​បាន​ Experience និង​ Euro point ហើយ​ការ​ទទួល​ Euro Point គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ​តាម​ចម្លើយ​ដែល​ឆ្លើយ​ត្រូវ​ឬ​ក៏​ខុស ខណៈ​ពេល​ដែល​តួអង្គ​ឆ្លើយ​ត្រូវ​ទាំង​ ៥ សំនួរ​ទទួល​បាន​ Euro Point ចំនួន ៥ ពិន្ទុ ហើយ​បើ​ឆ្លើយ​ខុស​គឺ​បាន​ត្រឹម​តែ ២ ពិន្ទុ​តែ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ តួអង្គ​នឹង​ទទួល​បាន​ European Cup Coupon ចំនួន​មួយ​ផង​ដែរ សម្រាប់​ទុក​ទស្សន៍ទាយ​ប្រទេស​ណា​អាច​ឆ្លង​ទៅ ៨ ក្រុម​ចុង​ក្រោយ ៤ ក្រុម​ចុង​ក្រោយ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ និង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ។

 

ព្រឹត្តិការណ៍​ Euro Cup ជា​ព្រឹត្តិការណ៍​ថ្មី​នៃ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ដែល​ស្ថិត​ក្នុង​ Version 3.10 ។ ព្រឹត្តិការណ៍​នេះ​ បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទាំង​អស់ ដែល​និយម​ចូលចិត្ត​វិស័យ​កីឡា​ ចូល​រួម​ទស្សន៍ទាយ​ប្រទេស​ដែល​ត្រូវ​ឈ្នះ​ Euro Cup 2012។