ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​កម្សាន្ត​មួយ​កម្រិត​ថែម​ទៀត សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​ពីរ គឺ​ព្រឹត្តិការណ៍​ធ្វើ​នំ​ចាំង និង​ព្រឹត្តិការណ៍​ Euro Cup 2012។ តើ​អ្នក​កម្សាន្ត​មាន​មតិ​យ៉ាង​ណា​ខ្លះ​ទៅ​លើ​ព្រឹត្តិការណ៍​ទាំង​ពី​នេះ?

ព្រឹត្តិការណ៍​ធ្វើ​នំចាំង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​ធ្វើ​ឲ្យ​តួអង្គ​ទទួល​បាន​ Item ជា​ច្រើន​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ JX II World។ ” ខ្ញុំ​ចូល​ចិត្ត​ Event នេះ​ណាស់​បង ! ព្រោះ​ថា​មាន​ Item ច្រើន ហើយ​ជា​ពិសេស​អាច​ធ្វើ​ Hero ខ្ញុំ​ទទួល​បាន​ Practice Point ទុក​ហាត់​គម្ពីរ​ផ្សេង ” នេះ​ជា​មតិ​លើក​ឡើង​របស់​ វ៉ាន់​ឌី​ ជា​និស្សិត​បញ្ចប់​ឆ្នាំ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន ផ្នែក​ IT។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​មតិ​មួយ​ចំនួន​ផ្ទុយ​ពី​មតិ​ វ៉ាន់​ឌី ដែល​បាន​ពោល​ខាង​លើ​​ផង​ដែរ។ ” ខ្ញុំ​គិត​ថា​ Item ដែល​ផ្ដល់​ឲ្យ​ពី​ការ​ធ្វើ​នំចាំង​នោះ​ ដូច​ជា​មិន​សូវ​មាន​ប្រយោជន៍​អី​នោះ​ទេ ! តែ​ខ្ញុំ​គាំ​ទ្រ​ Event ទាយ​ Euro Cup ព្រោះ​ថា​ខ្ញុំ​ចូលចិត្ត​បាល់​ទាត់ ”។ យុវសិស្ស​ រតនៈ ជា​សិស្ស​នៅ​វិទ្យាល័យ​បាក់​ទូក បាន​និយាយ​ប្រាប់​ Sabay។ រតនៈ បាន​បន្ថែម​ទៀត​ថា បើ​សិន​ជា​មាន​ Update ក្រោយៗ​ទៀត  រតនៈ​សំណូមពរ​ឲ្យ​ JX II ដាក់​ Item ល្អ​ៗ​ជាង​នេះ​បន្តិច​ ហើយ​អ្នក​កម្សាន្ត​ភាគ​ច្រើន​ក៏​គិត​ដូច​ខ្ញុំ​ដែរ ព្រោះ​ថា​ពេល​ខ្លះ​ Item ខ្លះ​អត់​ដឹង​យក​ទៅ​ធ្វើ​អី​កើត​ទេ ។

ជា​ព្រឹត្តិការណ៍​មួយ​ដែល​ផ្ដល់​ចំណេះ​ដឹង​ទូទៅ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​អ៊ឺរ៉ុប គឺ​ព្រឹត្តិការណ៍ Euro Cup 2012 ដែល​ផ្ដល់​ឱកាស​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ ឆ្លើយ​សំនួរ​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​ Euro Cup ដើម្បី​បាន​រង្វាន់។ ” ខ្ញុំ​ពេញ​ចិត្ត​នឹង​ Event Euro Cup ព្រោះ​ថា យើង​អាច​ដឹង​បាន​ច្រើន​ពី​ Euro Cup តាម​រយៈ​ការ​ឆ្លើយ​សំនួរ និង​ទស្សន៍ទាយ​ការ​ប្រកួត​ ហើយ​បើ​និយាយ​ពី  Experience វិញ​បាន​ច្រើន​គួរ​សម​ដែរ ”​ ជា​មតិ​របស់​ បញ្ញា ជា​និស្សិត​បញ្ចប់​ឆ្នាំ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ផ្នែក​អង់គ្លេស។ បញ្ញា​ បាន​បន្ថែម​លើ​មតិ​របស់​ខ្លួន​ថា ចំណែក​ឯ​ការ​ធ្វើ​នំចាំង​វិញ​នោះ បាន​ Item ​ច្រើន​តែ​ពេល​ខ្លះ​ដូច​ជា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ Hero របស់​គេ​ទេ តែ​បញ្ញា​នៅ​តែ​សង្ឃឹម​ថា​ event លើក​ក្រោយ​នឹង​មាន​ Item ល្អៗ​ជា​ង​នេះ។

និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​ដែល​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​យុវវ័យ​យើង ហើយ​ថ្មីៗ​នេះ JX II បាន​បង្កើត​ Event ថ្មី​ពីរ ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​មួយ​កម្រិត​ថែម​ទៀត ទៅ​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​ដែល​មាន​តួអង្គ​មាន​កម្រិត​ទាប និង​ខ្ពស់។
អត្ថបទ៖ តុង