និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​មួយ​ដែល​កំពុង​តែ​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​គាំ​ទ្រ​សេវា​កម្សាន្ត​អនឡាញ ដោយ​ផ្អែក​ទៅ​តាម​ចំនួន​អ្នក​កម្សាន្ត​ កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ទន្ទឹម​នឹង​ភាព​ពេញ​និយម​របស់​ JX II អ្នក​កម្សាន្ត​មួយ​ចំនួន​ចង់​បង្កើត Guild ដើម្បី​ស្វែង​រក​សមាជិក និង​បំពេញ​បេសកកម្ម​ផ្សេងៗ​ទៀត។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​បង្កើត​ Guild មួយ​បាន ?​

ដើម្បី​បង្កើត​ Guild មួយ​បាន​ អ្នក​កម្សាន្ត​ត្រូវ​មាន Gold ចំនួន ១០០ Gold និង Guild Token ចំនួន ១ ហើយ​​ Guild Token អាច​រក​បាន​នៅ​ Imperial Street តួអង្គ​ត្រូវ​មាន​កម្រិត​ចាប់​ពី ៥០ ឡើង​ទៅ។ បន្ទាប់​ពី​មាន​ Item គ្រប់​គ្រាន់​ហើយ តួអង្គ​ត្រូវ​ទៅ​ជួប NPC Guild Instructor ដើម្បី​សុំ​ការ​អនុញ្ញាត​ក្នុង​ការ​បង្កើត​ Guild។

បន្ទាប់​ពី​បាន​ជួប NPC Guild Instructor ហើយ​ តួអង្គ​ត្រូវ​ទៅ​ជួប​ NPC Chieftain of Kingsoft ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ XinagYang ដើម្បី​ស្វែង​យល់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្កើត​ Guild។

ត្រលប់​មក​ជួប​ NPC Guild Instructor វិញ​ ដើម្បី​ Confirm ពី​ការ​បង្កើត​ Guild ដោយ​បំពេញ​ឈ្មោះ​ Guild និង Slogan។ ដើម្បី​បង្កើត​ Guild ឲ្យ​បាន​ជោគជ័យ​ តួអង្គ​ត្រូវ​ Online ឲ្យ​គ្រប់ ២៤ ម៉ោង និង​ត្រូវ​ស្វែង​រក​សមាជិក​ឲ្យ​បាន​ ១០ នាក់​ ទើប​អាច​ទទួល​ភាព​ជោគជ័យ​ពី​ការ​បង្កើត​ Guild​ នេះ។

ជុំ​វិញ​ការ​បង្កើត Guild នេះ សម្រាប់​អ្នក​កម្សាន្ត​ដែល​កម្សាន្ត​នៅ​នគរ​ចាស់​ៗ ដោយ​សារ​មាន​ Guild​ ច្រើន​ពេក​ ដូច្នេះ​អ្នក​កម្សាន្ត​មិន​អាច​បង្កើត​ Guild បាន​នោះ​ទេ ប៉ុន្តែ​នគរ​ឧត្ដុង្គ​អ្នក​កម្សាន្ត​អាច​បង្កើត​បាន​ ព្រោះ​ថា​ចំនួន​ Guild ក្នុង​នគរ​នេះ​មិន​ទាន់​ពេញ​នៅ​ឡើយ​ទេ។

ការ​បង្កើត​ Guild ហាក់​បី​ដូច​ជា​ការ​បង្កើត​ក្រុម​មួយ​នៅ​ក្នុង​ JX II World ហើយ​ចំណែក​ឯ​សារៈសំខាន់​នៃ​ការ​បង្កើត​ Guild នេះ អ្នក​កម្សាន្ត​នឹង​បាន​សមាជិក​ជា​ច្រើន ​ដែល​អាច​ជួយ​គ្នា​បំពេញ​បេសកកម្ម​ណា​មួយ ឬ​ក៏​ចូល​បំពេញ​បេសកកម្ម​បន្ទប់​សំងាត់​ពណ៌​ស្វាយ ព្រម​ទាំង​ទទួល​បេសកកម្ម​សម្រាប់ Guild ដើម្បី​ទទួល​បាន​ Experience និង Item ផ្សេងៗ​ជា​ច្រើន​ទៀត។

បញ្ជាក់៖​​ ចំពោះ​ការ​បង្កើត​ Guild នៅ​ក្នុង​នគរ​មួយ​ចំ​​នួន​មិន​អាច​បង្កើ់ត​បាន​ទៀត​ទេ​ដូច​ជា មហា​នគរ នគរ​សប្បាយ នគរជ័យ នគរភ្នំ និង​នគរ​ចេនឡា។ដើម្បីអាចបង្កើត Guild ក្នុងនគរទាំងនោះបានចាំបាច់ត្រូវធ្វើការ​លុប Guild ​ចាស់​ជាមុនសិនទើប​អាច​បង្កើត​​​ Guild​ ថ្មី​បាន។