ដោយ​សារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​មាន​ការ​អាក់​ខាន​ក្នុង​ការ​ទទួល​កញ្ចប់​រង្វាន់​ពី​ការ​ទស្សន៍ទាយ​ការ​ប្រកួត​បាល់​តាម​រយៈ​ Ticket  ដែល​បាន​មក​ពី​ផ្ទេរ​ Sabay Coin ។ រហូត​មក​ដល់​ពេល​នេះ​ក្រុម​ការងារ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ធ្វើ​ការ​កែ​សម្រួល​ចំណុច​ខាង​លើ​រួច​ស្រេច​បាច់​ហើយ។ តើ​អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​បើក​បាន​រង្វាន់ ?

អ្នក​ដែល​មាន​សិទ្ធិ​ទទួល​រង្វាន់​បាន​ គឺ​មាន​តែ​អ្នក​ដែល​បាន​ប្រើប្រាស់ Ticket ដែល​បាន​មក​ពី​ការ​ផ្ទេរ​ Sabay Coin យក​ទៅ​ទស្សន៍ទាយ​ការ​ប្រកួត​ Euro Cup ដែល​ជា​ការ​ប្រកួត​ជម្រុះ​តាម​ពូល។ នៅ​ពេល​ដែល​អ្នក​កម្សាន្ត​បាន​ទស្សន៍ទាយ​ប្រទេស​ណា​មួយ​ត្រូវ​នោះ ត្រូវ​ Log in ចូល​ទៅ​កាន់​ mysabay.com ដើម្បី​ជ្រើសរើស​នគរ​ដែល​ខ្លួន​កម្សាន្ត ដោយ​ចុច​លើ​ពាក្យ Get the gift។


បន្ទាប់​មក​ទៀត​ អ្នក​កម្សាន្ត​ត្រូវ​ចូល​ទៅ​កាន់ JX II World ដោយ​ទៅ​ជួប​ NPC Prize officer ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង BianJing ហើយ​ជ្រើសរើស​ពាក្យ​ថា Receive [JX2 European Cup passion package] ។ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ដូច​ជា 100 Gold , H.S Golden Seal , Earth Dragon phoenix box, Sky Instrument Shard និង​រង្វាន់​ជា​ច្រើន​ទៀត ដែល​សុទ្ធ​តែ​ជា​ item ល្អ​ៗ​សម្រាប់​ទុក​យក​ទៅ​ប្រើប្រាស់​ក្នុង JX II World។

ការ​ទស្សន៍ទាយ​ Euro Cup ដើម្បី​បាន​រង្វាន់​ ជា​ការ​ទស្សន៍ទាយ​ការ​ប្រកួត​បាល់​ទាត់​ Euro Cup 2012 ​តាម​រយៈ Ticket មួយ​ដែល​បាន​មក​ពី​ការ​ផ្ទេរ Sabay Coin ចាប់​ ១០០ Sabay Coin ឡើង​ទៅ ។ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​រង្វាន់​ភ្លាម​ៗ​ពី JX II  ​ក្នុង​ករណី​ដែល​អ្នក​កម្សាន្ត​បាន​ទស្សន៍ទាយ​ប្រទេស​ណា​មួយ​ត្រូវ​នៅ​ពេល​ដែល​ការ​ប្រកួត​បាន​បញ្ចប់។