Sabay Gold ចំនួន ២ ម៉ឺន​បាន​បញ្ជូន​ដល់​គណនី​របស់​កំពូល​អ្នក​ប្រយុទ្ធ​ទាំង ១៥ រូប​ភា្លមៗ បន្ទាប់​ពី System នៃ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ផ្ទៀងផ្ទាត់​នូវ​ពិន្ទុ​របស់​ ជើងខ្លាំង​គ្រប់រូប​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រយុទ្ធ PVP ១ ទល់ ១ កាល​ពី​ខែ​មុន។

អាន៖ ម្ចាស់​រង្វាន់​កំពូល​អ្នក​ប្រយុទ្ធ PVP ប្រចាំ​ខែ​ដំបូង​លេច​មុខ​ហើយ

ក្រៅពី​រង្វាន់​ជា Sabay Gold កំពូល​អ្នក​ប្រយុទ្ធ PVP ១ ទល់​នឹង ១ ទាំង ១៥ រូប​ខាង​លើ​ថែម​ទាំង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ដែល​មាន​រូប​សញ្ញា Logo JX នៅ​ខាង​មុខ និង​រូប​តួអង្គ​ប្រយុទ្ធ​ដែល​មាន​អក្សរ​កំពូល​អ្នក​ប្រយុទ្ធ PVP នៅ​ពី​ក្រោយ​ខ្នងសេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ផង​ដែរ។

ចំពោះ​រង្វាន់​ជា Sabay Gold និង​អាវយឺត​ដ៏​ស្រស់​ស្អាត​នេះ បាន​ធ្វើ​កំពូល​អ្នក​ប្រយុទ្ធ PVP ទាំង ១៥ រូប​ពេញចិត្ត​យ៉ាង​ថែម​ទាំង​បាន​និយាយ​ថា នឹង​ព្យាយាម​ខំប្រឹង​ប្រយុទ្ធ​បន្ត​ទៀត​ដើម្បី​មក​ទទួល​រង្វាន់​ទាំង​នេះ​នៅ ​ខែ​ក្រោយៗ​ទៀត។

ជាក់ស្ដែង ភិរុណ ម្ចាស់​តួអង្គ​ប្រយុទ្ធ MaGuz-SiSterZ មក​ពី​បក្ស​ស្មូម​មាន​ជំនាញ​ប្រើ​កណ្ដាប់​ដៃ​កំណាច​ក្នុង​ការ​សម្លាប់​ សត្រូវ ហើយ​បាន​យក​ឈ្នះ​ទាំង ៣០ ប្រកួត​ក្នុង​សមរភូមិ PVP ១ ទល់​នឹង ១ ប្រចាំ​នគរ​ឧត្តុង្គ បាន​បញ្ជាក់​ប្រាប់ Sabay ថា “ពិត​ជា​ឡូយ​មែន​ទែន ដែល JX បាន​រៀបចំ​រង្វាន់​ជា Sabay Gold និង​អាវយឺត​បន្ថែម សម្រាប់​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ PVP ១ ទល់​នឹង ១ បែប​នេះ វា​បាន​ធ្វើ​ឲ្យ​មាន​កំណើន​អ្នក​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​ការ​ប្រយុទ្ធ​គ្នា​ ក៏​ដូចជា​បំពេញ​បេសកកម្ម​នៅ​ក្នុង JX កាន់តែ​សប្បាយ​ថែម​មួយ​កម្រិត​ទៀត”។

បន្ថែម​ពី​លើ​ភាព​សប្បាយរីករាយ យុវជន ហេង ដែល​ជា​ម្ចាស់​តួអង្គ​ប្រយុទ្ធ​ឈ្មោះ Kanji_wife ទទួល​បាន​ជ័យជម្នះ ២៦ ដង និង​ចាញ់ ៤ ដង​ពី​ការ​ប្រយុទ្ធ ៣០ ដង​កាល​ពី​ខែ​មុន និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ប្រចាំ​នគរ​ចតុមុខ​បាន​បញ្ជាក់​ប្រាប់ Sabay ផង​ដែរ​ថា គ្រាន់​តែ​ឃើញ​រូបភាព​អាវយឺត​ដែល​សេវា​កម្សាន្ត JX បាន​បង្ហោះ​ចូល​ក្នុង​ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ការ​រចនា​របស់​អាវយឺត​ហ្នឹង​មើល​ទៅ​ស្អាត​មែន​ទែន ជាពិសេស​គឺ​ត្រង់​កន្លែង​អក្សរ​កំពូល​អ្នក​ប្រយុទ្ធ PVP តែ​ម្ដង។

អាន៖ Sabay Gold ជាច្រើន​កំពុង​រង់ចាំ​កំពូល​អ្នក​ប្រយុទ្ធ PVP ១ ទល់ ១

ចំណែង ហេង ដែល​ជា​ម្ចាស់​តំណែង​លេខ​មួយ​ប្រចាំ​នគរ Sabay បាន​និយាយ​បន្ថែម​ទៀត​ថា រូប​គេ​ផ្ទាល់​ពេញចិត្ត​នឹង​ព្រឹត្តិការណ៍​ប្រកួត PVP នេះ​ណាស់ ព្រោះ​មិន​ត្រឹម​តែ​ទទួល​បាន​ភាព​សប្បាយរីករាយ និង​ដឹង​ពី​សមត្ថភាព​ប្រយុទ្ធ​របស់​តួអង្គ​ប្រយុទ្ធ​គេ​ទេ តែ​ថែម​ទាំង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ពិតៗ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ ​ផ្ទាល់​ទៀត​ផង។ “បើសិនជា​អាច ខ្ញុំ​ចង់​ឲ្យ​ការ​ព្រឹត្តិការណ៍​ផ្ដល់​រង្វាន់​ពិតៗ​នេះ​ដល់​កំពូល​អ្នក​ ប្រយុទ្ធ PVP នេះ​ជា​រៀង​រហូត”។

ខ្លាំង​មែន! សុទ្ធ​តែ​ជើងខ្លាំង​ដែល​មិន​សូវ​ជួប​ប្រទះ​ភាព​បរាជ័យ​ក្នុង​ពេល​ប្រយុទ្ធ! ចាំ​មើល ខែ​ថ្មី​នេះ​កំពូល​អ្នក​ប្រយុទ្ធ​ទាំង ១៥ រូប​នេះ​អាច​រក្សា​ជ័យជម្នះ​ហ្នឹង​បាន​ទៀត​អត់? កុំ​ភ្លេច​តាមដាន​លទ្ធផល​ជាមួយ Sabay ទាំង​អស់​គ្នា៕

អត្ថបទ៖ ភីឆាយ