ព្រឹត្តិការណ៍​ទស្សន៍ទាយ​ Euro Cup ទើប​តែ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្មីៗ​នេះ ហើយ​ព្រឹត្តិការណ៍​នេះ​មាន​អ្នក​កម្សាន្ត​ជា​ច្រើន​បាន​ទទួល​រង្វាន់​ជា Item ល្អ​ៗ​សម្រាប់​ទុក​យក​ទៅ​ប្រើប្រាស់​ក្នុង​សេវា​កម្សាន្ត និស្ស័យ​ស្នេហ៍​ដាវ​ទេព។ តើ​អ្នក​កម្សាន្ត​បាន​ទទួល​រង្វាន់​អ្វី​ខ្លះ ពី​ការ​ចូលរួម​ទស្សន៍ទាយ Euro Cup 2012 ?

ធារិទ្ធ ជា​និស្សិត​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ​ន័រតុន បាន​និយាយ​ប្រាប់​ Sabay ថា ” ខ្ញុំ​បាន​ទទួល H.S Golden Seal ចំនួន ១ !  ” ។ ធារិទ្ធ​ បាន​បន្ត​ទៀត​ថា ខ្ញុំ​ទាយ​បាន​តែ ៤ ដង​ទេ ការ​ទាយ​លើក​ទី ១ ទី ២ និង​ទី ៣ អត់​បាន​ Item ល្អ​ៗ​ទេ តែ​សំណាង​ល្អ​លើក​ទី ៤ បាន​ Item មួយ​នេះ​គ្រាន់​បើ​ដែរ។

ការ​ទទួល​រង្វាន់​គឺ​កំណត់​ទៅ​តាម​ការ​ Random របស់ System ដូច្នេះ​ Item ទាំង​អស់​អាស្រ័យ​ទៅ​តាម​សំណាង​របស់​អ្នក​កម្សាន្ត។ ” ដូច​ជា​សំណាង​អាក្រក់​ណាស់​បង ! អត់​អី​មួយ​សោះ បាន​តែ​ Item ប្រើ​ការ​មិន​កើត ” នេះ​ជា​មតិ​លើក​ឡើង​របស់ វ៉ាន់ឌី ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។ វ៉ាន់ឌី បាន​បន្ថែម​ទៀត​ថា រូប​គេ​ផ្ទាល់​សំណូម​ពរ​ឲ្យ​ក្រុម​ការងារ JX ដាក់​ Item ល្អៗ​ឲ្យ​បាន​ច្រើន​ជាង​នេះ​បន្តិច​នៅ Version ក្រោយ​។

ងាក​មក​ ដារ៉ា យុវ​សិស្ស​នៅ​វិទ្យាល័យ​បាក់​ទូក​វិញ បាន​បង្ហើប​មតិ​ដល់​ Sabay ថា “ ខ្ញុំ​បាន​ទទួល Earth Dragon phoenix box មួយ​ដែរ ! ” ។ ដារ៉ា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រូប​គេ​បាន​ទស្សន៍ទាយ​បាន​តែ ២ ដង​ទេ ព្រោះ​គេ​អត់​សូវ​បាន​បញ្ចូល​ Jpoint ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​រូប​គេ​បាន​ឈ្នះ​រង្វាន់​មួយ​ដែរ ក្នុង​ព្រឹត្តិការណ៍​ទាយ Euro Cup នេះ ។

ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​កម្សាន្ត និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​បង្កើត​ព្រឹត្តិការណ៍​មួយ ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ចូលរួម​រីករាយ​​ទស្សន៍ទាយ​ការ​ប្រកួត Euro Cup តាំង​ពី​ដើម​រហូត​ដល់​ចប់ ។ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​រង្វាន់​ បន្ទាប់​ពី​បាន​ទស្សន៍ទាយ​ត្រូវ ហើយ​រង្វាន់​គឺ​មាន​ជា Item ល្អ និង​ Item រាយរង អាស្រ័យ​ទៅ​តាម​ការ​កំណត់​ដោយ​ចៃដន្យ​របស់ System ។