នៅ​ Version  3.12នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​មួយ​ថ្មី​ទៀត​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​ តាម​រយៈ​ព្រឹត្តិការណ៍​ធ្វើ​ការ៉េម​ផ្លែ​ឈើ ដើម្បី​ទទួល​បាន​ Experience និង​ Item ល្អៗ​ជា​ច្រើន​ប្រភេទ។ ដើម្បី​ធ្វើ​ការ៉េម​ផ្លែ​ឈើ​បាន​ តើ​តួអង្គ​ត្រូវ​មាន​អ្វី​ខ្លះ ? ហើយ​ធ្វើ​ម៉េច​ទើប​អាច​បង្កើត​ការ៉េម​ផ្លែ​ឈើ​បាន ?

តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​ទី ១០ ឡើង​ទៅ ទើប​អាច​ចូល​រួម​ជា​មួយ​ព្រឹត្តិការណ៍​នេះ​បាន ។ ដើម្បី​ធ្វើ​ការ៉េម​ផ្លែឈើ​នេះ តួអង្គ​តម្រូវ​ឲ្យ​មាន​ Fresh Fruit និង Ice Cream Ball ខណៈ​ពេល​ដែល​ Fresh Fruitតួអង្គ​អាច​រក​បាន​តាម​រយៈ​ការ​ចូល​ទៅ​បំពេញ​បេសកកម្ម​ប្រចាំ​ថ្ងៃ​ដូច​ជា ដាំ​ដើម​ឈើ សង្គ្រាម​ទ្វារ​មេឃ ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​លៀងសាន និង​បេសកកម្ម​ Taixu ។

បន្ទាប់​ពី​មាន​ធាតុ​ផ្សំ​ ដើម្បី​ធ្វើ​ការ៉េម​ផ្លែ​ឈើ​ហើយ​នោះ អ្នក​កម្សាន្ត​ទាំង​អស់​គ្រាន់​តែ​ចុច Mouse ខាង​ស្ដាំ​ Book of event រួច​ជ្រើសរើស​យក​ពាក្យ​  Synthesize [Super Fruit Ice Cream] ។

អ្នក​កម្សាន្ត​ទាំង​អស់​នឹង​ទទួល​បាន​ Experience និង​រង្វាន់​កាន់​តែ​ច្រើន​ជាង​នេះ ក្នុង​ករណី​ដែល​ប្រើប្រាស់​ការ៉េម​នោះ​កាន់​តែ​ច្រើន​។

ព្រឹត្តិការណ៍​ធ្វើ​ការ៉េម​ផ្លែ​ឈើ ជា​ព្រឹត្តិការណ៍​សប្បាយ​រីករាយ​មួយ ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ទទួល​បាន Experience និង Item​ជា​ច្រើន​ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត តួអង្គ​នឹង​មាន​ឱកាស​ទទួល​បាន​ Earth Dragon and Phoenix សម្រាប់​បើក​យក​ឈុត​ថ្មី​ដ៏​មាន​អានុភាព​ផង​ដែរ។