[jwplayer mediaid=”1264″]នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​​បើក​ដំណើរ​ការណ៍​​បេសកកម្ម​មួយ​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ ធ្វើ​ការ​ទាញ​យក​ត្បូង​បន្ថែម​អានុភាព​ផ្សេងៗ​​ ពី​សំលៀក​បំពាក់ និង​អាវុធ​ផ្សេងៗ​។ អាវុធ​ និង​សំលៀក​បំពាក់​ណា​ខ្លះ​ ទើប​អាច​ទាញ​យក​ត្បូង​បាន ? ហើយ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​​យក​ត្បូង​នោះ​បាន ?

អាវុធ និង​សំលៀក​បំពាក់​ដែលតួអង្គ​​អាច​ទទួល​បាន​ពី​ការ​វាយ​មេ​បិសាច​ផ្សេងៗ ត្រូវ​បាន​បែង​ចែក​ជា​ ២ ប្រភេទ​ គឺ​ Item ដែល​មាន​ពាក្យ​សរសេរ​ថា Cannot Extract to spirit stone និង Can Extract to spirit stone។ ដូច្នេះ​ Item ដែល​មាន​ពាក្យ  Can Extract to spirit stone ជា​ Item ដែល​អ្នក​កម្សាន្ត​ទាំង​អស់​អាច​យក​ទៅ​ទាញ​យក​ត្បូង​បាន ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​លុះ​ត្រា​តែ​ Item ទាំង​នោះ​បាន​ Identify ជា​មុន​សិន ដើម្បី​ទទួល​បាន​អានុភាព Attribute។

 

ជុំ​វិញ​ Attribute នៅ​លើ​ Item ទាំង​នេះ គឺ​មាន​ ៣ កម្រិត​ ដូច្នេះ​ត្បូង​ដែល​នឹង​ត្រូវ​ទាញ​ចេញ​មក​នេះ ក៏​យោង​ទៅ​តាម​ Attribute ទាំង​បីប្រភទ​ខាង​លើ​ដែរ។​ ដើម្បី​ទាញ​ត្បូង​ចេញ​ពី Item បាន​តួអង្គ​ត្រូវ​ស្វែង​រក​ NPC GongZi Ju (Dali) ,GongZi Bing (Xiang Yang), GongZi Qi (YangZhou)​ហើយជ្រើសយកពាក្យ​ I want to extract spirit stone។

ដាក់ Item ដែល​អ្នក​កម្សាន្ត​ចង់​ទាញ​យក​ថ្ម​ចេញ​ពី​ Attribute ចូល​ទៅ​ក្នុង​ប្រអប់​នេះ ហើយ​ដើម្បី​ទាញ​ថ្ម​បាន ​តួអង្គ​តម្រូវ​ឲ្យ​មាន​ Item ដូច​ជា Sky Oristone , Earth Oristone និង​Hunman Oristone ជា​ច្រើន​ទៀត ដែល​មាន​លក់​នៅ Grocery Store Keeper។

  • Sky Oristone សំរាប់ដកយក​ Attribute​ទីមួយដែលមាននៅក្នុងសម្ភារៈ
  • Earth Oristone សំរាប់ដកយក​ Attribute​ទីពីរដែលមាននៅក្នុងសម្ភារៈ
  • Human Oristone សំរាប់ដកយក​ Attribute​ទីបីដែលមាននៅក្នុងសម្ភារៈ

  

Oristone ទាំង​អស់​នេះ គឺ​មាន​ ៣ កម្រិត ដែល​ជា​កម្រិត​ទី ១ ប្រើ​សម្រាប់​ទាញ​យក​ត្បូង​ដែល​មាន​អានុភាព​ដូច​ Attribute ទី ១ នៃ​ Item ដែល​យើង​ចង់​ទាញ។ ដូច្នេះ​បើ​អ្នក​កម្សាន្ត​ចង់​ទាញ​យក​ត្បូង​ដែល​មាន​អនុភាព​ដូច​ Attribtute មួយ​ណា អ្នក​កម្សាន្ត​ត្រូវ​ប្រើ​ Oristone ដែល​មាន​កម្រិត​ ស្រប​ទៅ​នឹង​ Attribute Item ដែល​យើង​បាន​ដាក់​ក្នុង​ប្រអប់​ទាញ​យក​ត្បូង។​

 

និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​ពិភព​កម្សាន្ត​ដ៏​រីករាយ​មួយ​ ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​ដើរ​តួ​ជា​អ្នក​ក្លាហាន​ ធ្វើ​ដំណើរ​ជ្រែក​ពិភព​គុន​មួយ ដែល​មាន​អ្នក​គុន​និយម​រាប់​ពាន់​នាក់ កំពុង​តែ​ធ្វើ​ការ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​ដ៏​សែន​អាថ៌កំបាំង។​ ដើម្បី​បន្ថែម​ភាព​រីករាយ​មួយ​កម្រិត​ទៀត JX II ​បាន​បង្កើត​បេសកកម្ម​មួយ​ថ្មី ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ធ្វើ​ការ​ទាញ​យក​ត្បូង​បន្ថែម​អានុភាព​ពី​ Item ផ្សេងៗ តាម​រយៈ​ NPC GongZi Bing។