ពិភព​កម្សាន្ត​ និង​សកម្មភាព​ជា​ច្រើន​ដែល​យុវវ័យ​​កំពុង​តែ​ចាប់​អារម្មណ៍​ ត្រូវ​បាន​ស្ដែង​ចេញ​តាម​រយៈ​ Sabay TV ជាទូរទស្សន៍​អនឡាញ​​បែប​យុវវ័យ​នៅ​​កម្ពុជា​។ ថ្មី​ៗ​នេះ Sabay TV បាន​​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ប្រចាំ​ប្រទេស CNC 2012 ​របស់​ AK Online ​ដើម្បី​ធ្វើ​ជា​ក្រុម​តំណាង​អោយ​កម្ពុជា​ក្នុង​ការ​ប្រកួត​សេវា​កម្សាន្ត​ អនឡាញ​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១២​នេះ។

នៅ​ក្នុង​ វីដេអូ​ឃ្លិប​នេះ​យុវវ័យ​នឹង​បាន​ដឹង​ពី​ការ​Update​ថ្មី​ៗ​​របស់​ AK  JXII Mongol និង Avatar អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​​ស​កម្មភាព​នៃ​ការ​ប្រកួត​ និង​​ការ​គាំទ្រ​ក្នុង​វគ្គ​ជម្រុះ​នៃ​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​AK២០១២។ តើ​មាន​អ្វី​ពិសេស​ខ្លះ? តោះ​! មើល​ឃ្លិប​វីដេអូ​របស់ Sabay TV ទាំង​អស់​គ្នា!!!!!!!

សូម​ចុច​ត្រង់​នេះ​ដើម្បី​ទស្សនា៖ http://sabay.tv/articles/1335

 

ជា​រៀង​រាល់​ខែ Sabay TV តែង​តែ​ពាំ​នាំ​មក​នូវ​ព័ត៌មាន​ថ្មីៗ​បំផុត និង​សកម្មភាព​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​នៃ​ការ​កម្សាន្ត​ អនឡាញ​ ដូច​ជា​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹងការ Update Version ថ្មី នៃ​សេវា​កម្សាន្ត​ទាំង​ ៤​ ដែល​មាន​ដូច​ជា ៖ ​AK Online , និស្ស័យ​ស្នេហ៍​ដាវ​ទេព JX II ,  ម៉ុងហ្គោល និង​សេវា​កម្សាន្ត​Avatar Mobile អនឡាញ ផង​ដែរ។

អត្ថបទ៖ តុង