មហាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ នឹងកក្រើក​បំផុត CCC​ (Cambodian Cyber Championship)គឺ​ការ​ប្រកួត​ជ្រើស​រើស​ ជើង​ខ្លាំង​សម្រាប់​ឆ្នាំ​២០១៣​ ដែល​​អ្នក​ទាំងអស់​គ្នា ​តែង​តែ​ទន្ទឹង​រង់​ចាំ​ បាន​មក​ដល់​ហើយ​។ដូច្នេះ​រួស រាន់​ឡើង ​រៀប​​ចំ​ក្រុម​​​របស់​អ្នក​​​ដើម្បី​​​ចុះឈ្មោះ​​ប្រកួត​​ក្នុង​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំដ៍ធំ និងអស្ចារ្យមួយនេះ ហើ​​យ​ក៍​ជា​​ឪកា​សដ៏​កម្រ​ក្នុង​​ការបញ្ចេញ​សមត្ថភាព​​​ប្រយុទ្ធគ្នាលើសមរភូមិ អនឡាញដែល​គ្មាន​ដែនកំណត់​នេះដែរ។​ ត្រៀមខ្លួនហើយឬ​​នៅដើម្បី​មក​ បញ្ចេញ​ថ្វីដៃដណ្តើម​ យក​ប្រាក់​រង្វាន់ ​ដ៏សន្ធឹក​សន្ធាប់​​ សរុប​​ជា​ទឹកប្រាក់រហូត​ទៅដល់……នេះ?។ រង្វាន់​ទាំង​នេះ​​កំពុង​​រង់ចាំ​​ក្រុម​​ ខ្លាំង​​ដែល​​មា​ន​​​សមត្ថភាព​​​ខ្ពស់​​ ទេពកោសល្យ​ដ៏ប៉ិន​​​ប្រសប់ក្នុង​ការ​​ប្រយុទ្ធ មាន​ភាព​​សហការ​ជា​ក្រុម​បាន​យ៉ាង​ល្អ និងមាន​គម្រោង​ច្បាស់​​លាស់ ដើម្បី​មក​បញ្ចេញ​ថ្វីដៃ។ ចំនែកឯ​ការ​ចុះ​ឈ្មោះបានចាប់ផ្តើមដំណើរការហើយ!

លក្ខខណ្ឌ និងរង្វាន់សម្រាប់ការប្រកួតនិមួយៗ៖